អបអរសាទរ រឿង ធ្មប់ ដែលទទួលបានពានរង្វាន់ក្នុងព្រឹត្តការណ៍ភាពយន្តប្រចាំឆ្នាំលេចធ្នោរប្រចាំឆ្នាំ២០១៨នៅរោងភាពយន្តលេជេន

0
342
(ភ្នំពេញ)៖ ទីបំផុតភាពយន្តខ្មែរមានចំណងជើងថា «ធ្មប់ ឬ The Witch ជាភាសាអង់គ្លេស » មកពីផលិតកម្មមាតុចក្រ ដែលជាការដឹកនាំផលិត ដោយលោក ហ៊ុយ យ៉ាឡេង បានទទួលការគាំទ្រខ្លាំងបំផុត តាមរយៈការបោះឆ្នោត ពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័រផ្លូវការ របស់រោងភាពយន្ត លេជេន កាលពីពេល ថ្មីៗនេះ ធ្វើឲ្យភាពយន្តនេះ ទទួលបានពានប្រចាំឆ្នាំ២០១៨ ពីព្រឹត្តការណ៍ «Movie Of The Year២០១៨» កាលពីរាត្រី ថ្ងៃទី២៨ ខែធ្នូ យប់មិញនេះ។
តំណាងរោងភាពយន្ត លេជេន លោកព្រំ បញ្ញាវ័ន្ត បានថ្លែងថា នេះគឺជាលើកទី៣ហើយ ដែលរោងភាពយន្ត លេជេន រៀបចំព្រឹត្តិការណ៍បែបនេះឡើង គឺក្នុងគោលបំណង ចូលរួមលើកស្ទួយ វិស័យភាពយន្ត នៅកម្ពុជា ហើយវាក៏នឹងក្លាយ ជាព្រឹត្តិការជួបជុំ សិល្បករ ផលិតករ និងអ្នកពាក់ព័ន្ធ វិស័យភាពយន្ត ផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ គុណភាពនៃការផលិត ភាពយន្តខ្មែរ កាន់តែមានការវិវឌ្ឍន៍ ឈានឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
ព្រឹត្តិការណ៍ពិសេសបែបនេះ នឹងបន្តរៀបចំ ឲ្យមាននៅចុងឆ្នាំក្រោយ បន្តទៀតដែលនឹងមានអ្វី កាន់តែពិសេស ជាងឆ្នាំនេះទៀត។ ដោយឡែក លោក ឈាង ឆដាភ័ក្រ ប្រធានការិយាល័យ ពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់ភាពយន្ត បានថ្លែងកោតសរសើរ ចំពោះកម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) លើកទីបី ដែលឆ្លុះបញ្ចាំង ពីការយកចិត្ត ទុកដាក់និងលើកកម្ពស់ វិស័យភាពយន្ត នៅក្នុងស្រុក។ លោករំពឹងដែរថា ព្រឹត្តិការណ៍នេះ នឹងកើតមានជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែក លើកកម្ពស់វិស័យ ភាពយន្តខ្មែរ ឲ្យកាន់តែមានគុណភាព ប្រកបដោយភាព ប្រកួតប្រជែង។ សូមបញ្ជាក់ថា កម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) លើកទីបីដែលជាកម្មវិធី រៀបចំឡើង ដោយរោងភាពយន្ត លេជេន (Legend Cinema) បានបញ្ចប់ ដោយជោគជ័យ ដោយស្វែងរកឃើញ ភាពយន្តលេចធ្លោរ ប្រចាំឆ្នាំ។ ភាពយន្ត «ធ្មប់ ឬ The Witch ជាភាសាអង់គ្លេស » ត្រូវបានផលិត និងបានប្រកាស ចាក់បញ្ចាំងកាលពី អំឡុងខែមករា កន្លងទៅ។ មុនទទួលបានជ័យលាភី ខាងលើរឿង «ធ្មប់ ឬ The Witch ជាភាសាអង់គ្លេស » បានជ្រើសរើស ខ្សែភាពយន្តមួយ ក្នុងចំណោមភាពយន្ត ចំនួន១០រឿង ជារឿងដែលត្រូវបានផលិតក្នុងស្រុកដែលរកប្រាក់ចំណូល បានច្រើនជាងគេ ប្រចាំឆ្នាំ២០១៨ នៅរោងភាពយន្ត លេជេន មកដាក់ប្រកួតប្រជែងគ្នា។
គួររំលេចផងដែរថា ជាមួយនឹងការរកឃើញ ភាពយន្តលេចធ្លោរ ប្រចាំឆ្នាំក្នុងស្រុក ដែលរឿង «ធ្មប់ ឬ The Witch ជាភាសាអង់គ្លេស » , រោងភាពយន្តលេជេនក៏បានរកឃើញផងដែរ ពាន់រង្វាន់ ភាពយន្តដែលលេចធ្លោរ សម្រាប់រឿងបរទេស គឹរឿង Avengers: Infinity Wars ឬ អ្នកចម្បាំង អេវេនចឺ៖ សង្គ្រាមគ្មានថ្ងៃបញ្ចប់ ជាភាសសាខ្មែរ និង ពានរង្វាន់តួសម្តែងឆ្នើមប្រចាំឆ្នាំ ដែលបានទៅលើលោក ខាត់ វ៉ៃហាំង។
រោងភាពយន្ត Legend ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធី ដូចជាក្រុមហ៊ុននាំចូល និងចែកចាយភាពយន្ត WML , ផលិតកម្ម Kongchak Pictures,ផលិតកម្មអិលឌី ភិចឆ័រ, ផលិតកម្ម មហាហង្ស និងជាពិសេសដល់ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Smart Axiata, Grab កម្ពុជា, ក្រុមហ៊ុនភេសជ្ជៈ Coca Cola, ធនាគារឯកទេសអ៊ីអន (ខេមបួឌា)ភីអិលស៊ី, និងសហការឧបត្ថម្ភដោយ Jaikon TV, MyBurgerlab, ហាងលក់នំAnntieAnn’s, ហាងលក់នាឡិកា icewatch, និង អ៊ីង អ៊ីញផ្សាយពាណិជ្ជកម្ម (InkInc Advertising) ។