អ្នកដែលចូលចិត្តទៅលេងនៅស្តាតអូឡាំពិចពេលល្ងាចៗ ច្បាស់ណាស់ប្រាកដជាស្គាល់កន្លែងលក់បុកល្ហុងមួយកន្លែងដែលកំពុងបុកល្ហុងក្នុងត្បាល់ញាប់ដៃ ព្រមទាំងស្លាបមាន់ ភ្លៅមាន់អាំង ឈ្ងុយៗដែលដាក់អាំងលើចង្ក្រាន្តនៅជិតច្រកចូលស្តាតមួយកន្លែងនេះ។

សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )

បន្ទាប់ពីដើរ លេង ហាត់ប្រាណ អស់កម្លាំងហើយ ទាល់តែរកអីទ្រាប់ពោះខ្លះសិនទើបបាន ម៉ោះៗមកសាកញ៉ាំបុកល្ហុង ស្លាបមាន់អាំងនៅ សោភ័ណ្ឌបុកល្ហុង (ស្តាតអូឡាំពិច) នេះម្ដងមើល ឃើញញាប់ដៃ ញាប់ជើង បែបនេះ បើនិយាយពីរសជាតិវិញក៏មិនអន់ដែរ។ មិនថាជាបុលល្ហុង បុកមី បុកពោត ស្លាបមាន់ ភ្លៅមាន់ សាច់ជ្រូកអាំងអីទេ នៅទីនេះមានទាំងអស់។

សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )

សម្រាប់តម្លៃបុកល្ហុងនៅទីនេះមានតម្លៃចាប់ពី ៥០០០៛ ដល់ ១២០០០៛ តាមបែបផ្សេងៗគ្នា ព្រមទាំងមានស្លាបមាន់ ភ្លៅមាន់ និងសាច់ជ្រូកអាំងក្ដៅៗ តម្លៃចាប់ពី ២០០០៛ ដល់ ៧០០០៛ សម្រាប់ញ៉ាំបន្ថែមរសជាតិជាមួយបុកល្ហុងផងដែរ។ បើបានទៅលេងស្តាតអូឡាំពិចហើយ កុំភ្លេចចូលសាកផងណា។

សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )

សោភ័ណ្ឌបុកល្ហុង ( ស្តាតអូឡាំពិច )
លេខទូរស័ព្ទ៖ 095 29 47 08
ទីតាំង៖ ស្តាតអូឡាំពិច
បើក៖ ម៉ោង ៣ ល្ងាច ដល់ ៩ ល្ងាច

វីដេអូ៖