ភូមិ ហូទូវ៉ាន ស្ថិតក្នុងប្រទេសចិន ដែលធ្លាប់​ជា​សហគមន៍​នេសាទ​ដ៏​សម្បូរ​សប្បាយ​ស្ថិត​នៅលើ​ជម្រាល​ភ្នំ​នៃ​ដែន​កោះ​សេនសាន​។ ប៉ុន្ដែ​ពេល​នេះ វា​ត្រូវ​បាន​បោះ​បង់​ ដោយ​បន្សល់​ទុកត្រឹមតែជា​ផ្ទះ​សម្បែង​ត្រូវបាន​រុក្ខជាតិ​ដុះ​ស្រោប​ជិត​។

​ដោយសារ​​សម្រស់​ទិដ្ឋភាព​ដូច​ព្រេង​និទាននិង​ទេសភាព​សមុទ្រ​ចិន​ខាង​កើត​បែបនេះហើយ ទើបធ្វើអោយភ្ញៀវទេសចរណ៍សុខចិត្តធ្វើដំណើរប្រមាណ ១៤០ គីឡូម៉ែត្រ​ពី​ក្រុង​ស៊ាងហៃដើម្បីមកកំសាន្តនៅទីនេះ។

ភូមិហូទូវ៉ានត្រូវបាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥០ និង​មាន​ការ​រីក​​ចម្រើន​រុង​រឿង​លើ​ដែន​សមុទ្រ​នេះ​។ ប៉ុន្ដែ​កំពុង​ដ៏​តូច​របស់​ភូមិ​មាន​លក្ខណៈ​ចង្អៀត​ពេក​សម្រាប់​នាវា​ធន​ធំ​មក​ទិញ​ទិន្ន​ផល​ត្រី​ ហើយ​នាវា​ត្រូវ​ចូល​ចត​ក្នុង​ចំណោម​ក្បែរ​ខាង​ជំនួស​វិញ​។