ស្ថិតនៅលើឆ្នេរខ្សាច់សក្បុសលាយឡំនិងទេសភាពព្រៃភ្នំ រីសតមួយកំពុងបញ្ចេញសម្រស់ដ៏ទាក់ទាញស្វាគមន៍ភ្ញៀវស្រីប្រុសសម្រាប់ការមកសា្នក់នៅ ទទួលយកបទពិសោធន៍បែបថ្មីដែលធ្វើអោយការសម្រាកលំហែពោលពេញដោយក្ដីសុខ មិនចង់ត្រឡប់ទៅវិញ។




Tube Resort ជារីសតទើបតែបង្កើតថ្មីលើដែនដីកោះរុងសន្លឹម ស្ថិតនៅលើឆ្នេរ Sandy Beach ដែលនឹងផ្ដល់អោយនូវលោកអ្នកជាបទពិសោធន៍ស្នាក់់នៅលំហែកាយលើកោះមួយនេះពោលពេញដោយក្ដីសុខ។ ទាំងការតុបតែតាមបន្ទប់នីមួយៗ ប្រកបទៅដោយស្តង់ដាបែបរីសតប្រណិត រួមបញ្ចូលនូវសម្ភារៈដែលជាតម្រូវការនៃការស្នាក់នៅរបស់លោកអ្នកមិនអោយទាស់ចិត្តឡើយ។




នៅទីនេះលោកអ្នកអាចមានជម្រើសក្នុងការជ្រើសរើសបន្ទប់ដូចជា៖ Deluxe Double Room(គ្រែមួយសម្រាប់មនុស្ស២នាក់) និង Deluxe Family room (គ្រែធំ១ តូច២ សម្រាប់មនុស្ស៤នាក់) មិនតែប៉ុណ្ណោះ Tube Resort ក៏មានទទួលរៀបចំកម្មវីធីផ្សេងសម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដូចជា Pool Party ជាដើម។




បន្ងែមពីនោះ លោកអ្នកអាចរីករាយជាមួយសម្មភាពជាច្រើនក្នុងកំឡុងពេលស្នាក់នៅដូចជា៖ ទៅទស្សនាផ្លង់តុង, Snorkeling, Diving, ស្ទូចត្រី, ឡើងភ្នំុំ, ជិះកាយ៉ាក់លើសមុទ្រ ទស្សនាថ្ងៃលិច ថ្ងៃរះ មុជទឹកសមុទ្រ ឬ មុជទឹកក្នុងអាងហែរទឹកទាំង២របស់រីសត ស្ដាប់សម្លេងទឹកសមុទ្រ បណ្ដែតអារម្មណ៍ទៅតាមផ្ទៃទឹក ដែលជាក្ដីសុខពិតៗមិនអាចប្រកែកបាន បន្ទាប់មកលោកអ្នកអាចទទួលទានអាហារឆ្ងាញ់ៗទាំងបីពេល ដែលចម្អិនដោយចុងភៅជំនាញ មិនថាជាម្ហូបខ្មែរ អឺរ៉ុប ឬ អាស៊ីនោះទេ។




កាន់តែពិសេសសម្រាប់ភ្ញៀវជាតិដែលមកស្នាក់នៅ Tube resort នឹងទទួលបានការបញ្ចុះតម្លៃ ២០%ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ដូច្នេះ ប្រញាប់រូសរាន់កក់បន្ទប់តាមរយៈលេខទូរស័ព្ទរីសតផ្ទាល់ ឬ តាមរយៈវេបសាយ Booking.com , Agoda, Tuberesort.com ឬ Expedia. មួយវិញទៀតលោកអ្នកអាចធ្វើដំណើរមកកាន់ Tube Resort ផ្ទាល់តាមរយៈទូក Buva Sea ដែលនឹងមានការផ្ដល់ជូនតម្លៃពិសេសចំពោះការធ្វើដំណើរតាមទូកមួយនេះមកស្នាក់នៅ Tube Resort.




បញ្ខាក់៖ បញ្ចុះតម្លៃ ២០%ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ភ្ញៀវជាតិ។
Tube Resort
Tel: 077 745 745 | 077 845 845 | 097 55 11 03 2
ទីតាំង៖ កោះរ៉ុងសន្លឹម ឆ្នេរ Sandy Beach
វេបសាយ៖ http://tuberesort.com
តម្លៃ៖ Deluxe Double Room : 189$ | Deluxe Family Room : 229$
វីដេអូ៖
បណ្ដែតអារម្មណ៍តាមផ្ទៃទឹកសមុទ្រ ស្នាក់នៅរីសតប្រណិត ព័ទ្ធជុំជិតដោយទេសភាពស្រស់ស្អាតស្ថិតនៅលើឆ្នេរខ្សាច់សក្បុសលាយឡំនិងទេសភាពព្រៃភ្នំ រីសតមួយកំពុងបញ្ចេញសម្រស់ដ៏ទាក់ទាញស្វាគមន៍ភ្ញៀវស្រីប្រុសសម្រាប់ការមកសា្នក់នៅ ទទួលយកបទពិសោធន៍បែបថ្មី…អានបន្ត៖https://kohsantepheap.tv/article/32013Tube ResortTel: 077 745 745 | 077 845 845 | 097 55 11 03 2ទីតាំង៖ កោះរ៉ុងសន្លឹម ឆ្នេរ Sandy Beachវេបសាយ៖ http://tuberesort.comតម្លៃ៖ Deluxe Double Room : 189$ | Deluxe Family Room : 229$ Music : Nobody Compares To You ft. Katie Pearlman” by Gryffin
បានបង្ហោះដោយ My Land – ទឹកដីខ្ញុំ នៅ អាទិត្យ 10 កុម្ភៈ 2019