សម្រាប់អ្នកដែលចូលចិត្តញ៉ាំបាយមាន់ កាលបើឃើញបាយមាន់ដាក់ចានដូចរាល់ដងច្បាស់ជាត្អូញថាញ៉ាំមិនឆ្អែត តែពេលនេះវិញ បើអ្នកបានឃើញបាយមាន់មួយចាននេះ នៃហាង Sri Leung Pho Cha Na ប្រទេសថៃវិញ គិតយ៉ាងណាដែរ? បាយមាន់មួយចានដែលមានទម្ងន់ ៣ គីឡូក្រាមនេះ និងក្លាយជារបស់ Free ប្រសិនជាអ្នកអាចញ៉ាំបាយមាន់មួយចាននេះអស់គ្មានសល់ក្នុងរយៈពេល មួយម៉ោង។

Loading...
Photo: Sri Leung Pho Cha Na
Photo: Sri Leung Pho Cha Na

បាយមាន់ដែលមានទម្ងន់ ៣ គីឡូនេះមានតម្លៃ 550បាត (US$17.30) ក្នុងមួយចាន ប៉ុន្តែបាយមួយចាននេះនឹង Free ជូនដល់ភ្ញៀវណាដែលអញ្ចើញមកពិសារនៅហាងនេះ ហើយអាចញ៉ាំអស់គ្មានសល់។

Photo: Sri Leung Pho Cha Na
Photo: Sri Leung Pho Cha Na

មកដល់ពេលនេះ មានអ្នកឈ្នះពីការញ៉ាំបាយមាន់នេះជាង ២០នាក់មកហើយ ជាក់ស្ដែងដូចជាអ្នកទេសចរមកពីប្រទេសជប៉ុនឈ្មោះ Miho Yamakoshi ដែលជាអ្នកទី១៩ ដែលអាចញ៉ាំបាយមាន់ចានយក្សនេះអស់ក្នុងរយៈពេល ៣៧នាទី និងអ្នកទេសចរម៉ាឡេស៊ីដែលជាអ្នកឈ្នះទី១៧ ដែលប្រើត្រេមតែ ១១នាទី និង ១៩វិនាទីតែប៉ុណ្ណោះ។

Photo: Sri Leung Pho Cha Na
Photo: Sri Leung Pho Cha Na