ធ្លាប់ឆ្ងល់ដែលទេថា មុននឹងបានមីកំប៉ុងមួយកំប៉ុងៗ តើមីទាំងនោះត្រូវឆ្លងកាត់ដំណើរការផលិតយ៉ាងណាខ្លះ? ចម្ងល់ទាំងនេះនឹងបានដោះស្រាយនៅពេលអ្នកឈានជើងចូលសារមន្ទីមីកំប៉ុងរបស់ប្រទេសជប៉ុន ដែលបើបង្ហាញអោយអ្នកទស្សនាទាំងអស់អាចសិក្សាស្វែងយល់ពីដំណើរការផលិត ទស្សនានិងថតរូបមីកំប៉ុងជាច្រើននៅតាមជញ្ជាំង ព្រមទាំងអាចសាករសជាតិមីថ្មីៗ ក៏ដូចជាអាចបង្កើតនូវមីកំប៉ុងថ្មីជាការច្នៃប្រឌិតរបស់ខ្លួនឯងបានទៀតផង។

Loading...
Cup Noodles Museum
Cup Noodles Museum
Cup Noodles Museum

នៅទីនេះ អ្នកអាចស្វែងរកបាននូវមីជាច្រើនមុខ ច្រើនប្រភេទ​ ច្រើនរសជាតិ ថែមទាំងទទួលបានបទពិសោធន៍ថ្មីជាច្រើនទាក់ទងនឹងការផលិតមី ហើយកាន់តែពិសេស អ្នកអាចមានសិទ្ធបង្កើតមីជារសជាតិថ្មី បន្ថែមគ្រឿង តាមការចូលចិត្តរបស់អ្នក ដោយអ្នកត្រូវតម្រូវអោយបង់ប្រាក់ ¥300 ឬ $3.80 ក្នុងមួយកំប៉ុង។

Cup Noodles Museum
Cup Noodles Museum
Cup Noodles Museum