បច្ចុប្បន្ននេះ ការបង្កើតហាងកាហ្វេពិតជាការប្រកួតប្រជែងមួយដ៏ធំ មិនត្រឹមតែរសជាតិកាហ្វេប៉ុណ្ណោះទេ​ ការរៀបចំតុបតែងហាងពិតជាចាំបាច់ដើម្បីអោយហាងកាហ្វេកាន់តែមានការពេញនិយម ជាក់ស្តែងដូចជាហាងកាហ្វេមួយ​ស្ថិតនៅក្នុងទីក្រុងសេអ៊ូល​ប្រទេសកូរ៉េ ដែលគេរចនាហាងអោយដូចទៅនឹងរូបគំនូរជីវចល ដើម្បិទាក់ទាញចំណាប់អារម្មណ៍អតិថិជនរបស់ពួកគេ ។

Loading...
Photo: Instagram’s user
Photo: Instagram’s user

រូបគំនូរជីវចលត្រូវបានគេគូរចាប់តាំងពីច្រកទ្វាចូលដំបូងរហូតដល់ក្នុងហាង​ ទាំងតុ ទាំងកោអី​ របស់របរប្រើប្រាស់​​ ព្រមទាំងជញ្ជាំង និងគ្រឿងសង្ហារឹមផ្សេងៗ គឺរចនាឡើងប្រៀបបានដូចជារូបគំនូរជីវចល ។

Photo: Instagram’s user
Photo: Instagram’s user

ហាងមួយនេះបានចាប់ផ្ដើមដំណើរការតាំងពីខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅតំបន់យ៉ុនណានដុង ​ហើយមានឈ្មោះថា យ៉ុនណានដុង ២៣៩-២០ ដែលតំណាងអោយអាស័យ​ដ្ឋាន​ហាងនេះផ្ទាល់តែម្ដង ៕

Photo: Instagram’s user
Photo: Instagram’s user
Photo: Instagram’s user