អ្នកដែលនៅសៀមរាបច្បាស់ជាធ្លាប់លឺពីលៀសអុីទុំហើយមែនអត់? ព្រោះកន្លែងលក់លៀសដុតចានដែកមួយនេះល្បីល្បាញខ្លាំងណាស់ មួយថ្ងៃៗលក់អស់ជាង ​១០០គីឡូក្រាមជាង ​ឯណោះ បើលក់ដាច់បែបនេះច្បាស់ជាមានអ្វីពិសេសជាមិនខាន​ ហើយសម្រាប់ពេលថ្មីៗនេះអ្នកភ្នំពេញដែលចង់ញ៉ាំលៀសដុតចានដែករសជាតិដើមបែបនេះក៏អាចរកបានដែរនៅសាខាភ្នំពេញ។

Loading...
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប

​លៀស​ទាំងគីឡូៗ ត្រូវយកទៅ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​ដូចជា អំបិល ម្សៅស៊ុប ម្ទេស​ឆ្អើរ​បុក​ហើយ​ផ្អាប់​ទុក​ប្រមាណ​ជា​ ១ ​ម៉ោង​មុននឹង ដួស​​ដាក់​ចានដែក ​ដុត​​លើ​ភ្លើង ភាយក្លិន​ស្វាគមន៍​តែម្ដង មិនធម្មតាពិតមែនដែលកន្លែងលក់លៀសដែឡមានបីសាខាទាំង សាខាថ្មីនៅភ្នំពេញមួយនេះអាចលក់លៀសបានជាង១០០គីឡូក្រាមរាល់ថ្ងៃបែបនេះ។ នៅពីក្រោយភាពជោគជ័យបែបនេះ ព្រោះតែរសជាតិប្លែកដែលជារូបមន្តពិសេស​ គួបផ្សំជាមួយការកែច្នៃគ្រឿងទឹកជ្រលក់ នាំយកលៀសបឹងទន្លេសាបមកលក់ស្រស់ៗជារៀងរាល់ថ្ងៃ ចម្អិនជូនយ៉ាងឆ្អិន ដែលមិនធ្វើអោយរមាស់កឡើយ។

ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
ហាង​ លៀសអុីទំុសៀមរាប
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ

មិនត្រឹមតែមានជាលៀសដុតចានដែក ហាង លៀសអុីទុំក៏មាននូវខ្យងផ្សំគ្រឿងពិសេស ប្រហិតត្រីជាមួយបន្លែ ព្រមទាំងប្រហិតសាច់គោធ្វើដោយខ្លួនឯង ញ៉ាំទៅឡើងស្វិតឆ្ងាញ់ជក់មាត់តែម្ដង។ សម្រាប់អ្នកភ្នំពេញយើង បើចង់ទៅសាកថារសជាតិលៀសដែលល្បីពេញសៀមរាបនេះមានរសជាតិយ៉ាងណា មិនបាច់ជិះទៅញ៉ាំដល់សៀមរាបទេ ព្រោះពេលនេះសាខាថ្មីរបស់គាត់មាននៅជិតស្ថានទូតចិន លើផ្លូវ ៤០៨ នេះតើស៍។

លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ
លៀសស្រុសអ៊ីទុំ

ហាង​ លៀសអុីទំុសៀមរាប
បើក៖ ៨ព្រឹក – ៨យប់
ទីតាំង៖ ផ្ទះលេខ១៤ ផ្លូវ ៤០៨ ជិតស្ថានទូតចិន
លេខទូរស័ព្ទ៖ 069 252589 | 096 3883580

វីដេអូ៖

#UniquesPocket Eps04 : លៀសដុតចានដែកដែលល្បីខ្លាំងនៅសៀមរាប

#UniquesPocket Eps04 : លៀសដុតចានដែកដែលល្បីខ្លាំងនៅសៀមរាប ពេលនេះក៏មាននៅភ្នំពេញដែរអ្នកដែលនៅសៀមរាបច្បាស់ជាធ្លាប់លឺពីលៀសអុីទុំហើយមែនអត់? ព្រោះកន្លែងលក់លៀសដុតចានដែកមួយនេះល្បីល្បាញខ្លាំងណាស់ មួយថ្ងៃៗលក់អស់ជាង ​១០០គីឡូក្រាមជាង ​ឯណោះ បើលក់ដាច់បែបនេះច្បាស់ជាមានអ្វីពិសេសជាមិនខាន​ ហើយសម្រាប់ពេលថ្មីៗនេះអ្នកភ្នំពេញដែលចង់ញ៉ាំលៀសដុតចានដែករសជាតិដើមបែបនេះក៏អាចរកបានដែរ…អានបន្ត៖ https://kohsantepheap.tv/article/32247ហាង​ លៀសអុីទំុសៀមរាបបើក៖ ៨ព្រឹក – ៨យប់ទីតាំង៖ ផ្ទះលេខ១៤ ផ្លូវ ៤០៨ ជិតស្ថានទូតចិនលេខទូរស័ព្ទ៖ 069 252589 | 096 3883580

បាន​បង្ហោះ​ដោយ Facetaste នៅ ច័ន្ទ 4 មីនា 2019