អ្នកណាថាមិនល្បី ហាងស្តេកមួយកន្លែងនៅម្ដុំទួលទំពូង មនុស្សច្រើនអ៊ូរអរ ជាទីណាត់ជួបញ៉ាំអាហារថ្ងៃត្រង់ មានអ្នកចាំញ៉ាំហូរហែរ លក់អស់ជាង​៣០០ចានបែបហ្នឹង មានដឹងអត់ថាមកពីអីទៅ?

Loading...
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

 

Indy House ជាហាងស្តេកល្បីមួយកន្លែងនៅម្ដុំទួលទំពូង បើកពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៣ និងបើកម្ដងទៀតពីម៉ោង ៤ ដល់ម៉ោង ៨យប់ លើកលែងថ្ងៃអង្គារ លក់ញាប់ដៃញាប់ជើង ជាង ៣០០ចានក្នុងមួយថ្ងៃៗ មនុស្សច្រើន លក់ដាច់បែបនេះក៏ព្រោះតែ រសជាតិ និងរូបមន្តពិសេសនៃការចម្អិនរបស់ហាងមួយនេះ នាំមកពីប្រទេសថៃ ប្រើប្រាស់គ្រឿងផ្សំ និងសាច់ថ្មីៗជានិច្ច ស្របជាមួយតម្លៃសមរម្យថែមទៀត ទើបធ្វើអោយហាងមួយនេះមានមនុស្សមកញ៉ាំមិនឈប់។

ហាង Indy House
ហាង Indy House

 

ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

នៅទីនេះក៏មានជម្រើសជាច្រើនអោយជ្រើសរើស តម្លៃវិញលក់ចាប់ពី USD 3.00 ទៅដល់  USD 7.00 មានជាប្រភេទសាច់មាន់ សាច់ជ្រួក គោបែបSirloin រឺT-Bone រួមផ្សំទឹកជ្រលក់ច្រើនរសជាតិទៀតផង។ ហើយបើលោកអ្នកចង់ទៅពិសារ ឆាប់ទៅតិចណាក្រែងគេទៅមុនបានញុាំមុនយើង ព្រោះមិត្តៗយុវវ័យយើងចាំតម្រង់ជួរគ្នាញ៉ាំច្រើនណាស់ ចឹងប្រញាប់តិចទើបបាន!

ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

ហាង Indy House
ទូរស័ព្ទ៖ 061 494 411
ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង)

វីដេអូ