បន្ធូរអារម្មណ៍ បន្ថែមគំនិតច្នៃប្រឌិត ក្នុងបរិយាកាសដ៏រីករាយ ជាមួយ Studio ដែលពោលពេញដោយសិល្បៈមុនដំបូងគេនៅក្នុងក្រុងភ្នំពេញ អារម្មណ៍ថ្មី បរិយាកាសថ្មីនេះនឹងបង្កើតជាគំនិតកំឡុងពេលសម្រាកលំហែរ គូរគំនូរ ពិសារភេសជ្ចៈនៅ The Art Bar

Loading...
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar

មិនត្រឹមជា Studio សមា្រប់អ្នកស្រលាញ់គំនូរប៉ុណ្ណោះទេ The Art Bar ក៏ជាទីកន្លែងបង្កើតមិត្តថ្មីៗដែលជាអ្នកស្រលាញ់សិល្បៈ ព្រមទាំងស្វែងយល់ពីគំនិតច្នៃប្រឌិតរបស់ខ្លួនឯង រួចអនុវត្តន៍ទៅលើការគូរគំនូរ ការសូនរូប ការច្នៃម៉ូត ឬ ការថតរូបជាដើម។ គ្រាន់តែឈានជើងចូលដល់ Studio របស់ The Art Bar លោកអ្នកនឹងអាចទទួលបាននូវអារម្មណ៍មួយផ្សេង ដែលជាក្ដីសុខរបស់អ្នកស្រលាញ់សិល្បៈចង់បាន។

The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar

មិនបាច់បារម្ភប្រសិនជាអ្នកមិនមែនជាអ្នកជំនាញ ព្រោះលោកអ្នកនឹងអាចចូលរួមក្នុង Workshop រៀបចំដោយ The Art Bar បង្រៀនពីមូលដ្ខានគ្រឹះក្នុងការអនុវត្តន៍ដោយអ្នកជំនាញ នឹងអាចធ្វើការសាកល្បងដោយខ្លួនឯងបាន។ ក្នុងអំឡុងពេលអនុវត្តន៍កិច្ចការក្នុង The Art Bar លោកអ្នកក៏អាចរីករាយជាមួយភេសជ្ចៈនៅទីនោះថែមទៀតផង។ តោះ! ទៅស្វែងរកខ្លួនឯង រួចបន្ថែមក្ដីសុខ បង្កើតក្ដីស្រមៃនៅទីនោះទាំងអស់គ្នា។

The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar
The Art Bar

The Art Bar
ទីតាំង៖  ផ្ទះលេខ ២២៥ ផ្លូវ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
លេខទូរស័ព្ទ៖​ 077 379 396

វីដេអូ៖

#UniquesPocket Eps08 ស្វែងរកគំនិតច្នៃប្រឌិតរបស់អ្នកទាក់ទងនឹងសិល្បៈនៅទីនេះ

#UniquesPocket Eps08 ស្វែងរកគំនិតច្នៃប្រឌិតរបស់អ្នកទាក់ទងនឹងសិល្បៈនៅទីនេះបន្ធូរអារម្មណ៍ បន្ថែមគំនិតច្នៃប្រឌិត ក្នុងបរិយាកាសដ៏រីករាយ ជាមួយ Studio ដែលពោលពេញដោយសិល្បៈមុនដំបូងគេនៅក្នុងក្រុងភ្នំពេញ អារម្មណ៍ថ្មី បរិយាកាសថ្មីនេះនឹងបង្កើតជាគំនិតកំឡុងពេលសម្រាកលំហែរ គូរគំនូរ ពិសារភេសជ្ចៈ..អានបន្ត៖ https://kohsantepheap.tv/article/32645The Art Barទីតាំង៖ ផ្ទះលេខ ២២៥ ផ្លូវ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញលេខទូរស័ព្ទ៖​ 077 379 396

បាន​បង្ហោះ​ដោយ Koh Santepheap TV នៅ អង្គារ 12 មីនា 2019