អ្នកម្ដុំ IFL ច្បាស់ជាស្គាល់ច្បាស់ណាស់កន្លែងលក់បាំញ់ស៊ុងដ៏ល្បី មនុស្សច្រើនហូហែរ មួយថ្ងៃលក់អស់ជាង ៧០គីឡូ ហើយបើលក់ដាច់ម្លឹងៗ មានដឹងអត់ថានៅទីនោះមានអ្វីពិសេស?

Loading...
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL

ច្បាស់ណាស់បើលក់ដាច់បែបនេះពិតជាមានអ្វីដែលពិសេស បើតាមការប្រាប់ពីអ្នកលក់នៅកន្លែងនេះ អ្វីដែលពិសេសនោះគឺជារូបមន្តក្នុងការធ្វើសាយ៉ ផ្សំចេញពីត្រាវខ្មែរដែលធ្វើអោយសាយ៉នេះមានក្លិនឈ្ងុយ ញ៉ាំទៅឆ្ងាញ់ បន្ថែមពីនោះ គាត់តែងតែជ្រើសរើសយកគ្រឿងផ្សំល្អៗ មិនថាជាសាច់បា៉ត់តេ បន្លែអីនោះទេ សុទ្ធតែជាជម្រើសថ្មីៗជានិច្ច។ រីឯបាញ់ហយ បាញ់ស៊ុង គុយទាវកាត់វិញ គាត់តតែងតែកម្មង់ធ្វើជាពិសេស យកមកលក់ថ្មីៗជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើអោយបាញ់ស៊ុងនេះមានសភាពទន់ញ៉ាំទៅចូលជាតិគ្នាជាមួយសាយ៉ និងទឹកត្រី​ ក៏ដូចជាទឹកខ្ទិះរូបមន្តពិសេសនោះផងដែរ។

បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL

នៅទីនោះលោកអ្នកអាចមានជម្រើសញ៉ាំ បាញ់ហយ បាញស៊ុង គុយទាវកាត់ ក្នុងតម្លៃ ៥០០០៛ ៧០០០៛ ឬ ១០០០០៛ តាមការចូលចិត្ត ហើយបាញ់ស៊ុងឆ្ងាញ់មុខ IFL នេះមានលក់រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ម៉ោង ៦ល្ងាច។ ចង់ដឹងរសជាតិបាញ់ស៊ុងដែលគេល្បីឆ្ងាញ់ហ្នឹងរសជាតិយ៉ាងណា កុំភ្លេចទៅសាកនឹងគេណា បើបានញ៉ាំហើយច្បាស់ជាជាប់ចិត្តក្លាយជាម៉ូយប្រចាំដែរហើយ។

បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL
បាញ់ស៊ុងឆ្ងាញ់មុខ IFL

បាញ់ស៊ុងឆ្ងាញ់មុខ IFL
ទីតាំង៖ ផ្លូវ២៦១ ទួលគោក ជិតស្តុកផ្លូវទៅសាលា IFL
លេខទូរស័ព្ទ៖​ 012 316 507

វីដេអូ៖