ចេកអាំងក៏ជាអាហារសម្រន់ដ៏ពេញនិយមមួយដែរសម្រាប់សព្វថ្ងៃនេះ ដោយសារតែមានការគាំទ្របែបនេះហើយទើបធ្វើអោយអ្នកលក់មានការច្នៃប្រឌិតបង្កើតរសជាតិថ្មីៗ ក៏ដូចជាមានរូបមន្តពិសេសចងចិត្តអ្នកទិញតាមបែបរៀងៗខ្លួន ជាក់ស្ដែងដូចកន្លែងលក់ទាំងពីរនៅខាងក្រោមនេះ លក់ដាច់ណាស់ មួយថ្ងៃៗស្ទើរតែមិនទាន់ផង។

Loading...

ហាង អុន វិចិត្រ​​

ហាង អុន វិចិត្រ ដែលស្ថិតនៅខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ មានលក់របស់ញ៉ាំច្រើនមុខណាស់ សុទ្ធតែបិុនប្រសប់ក្នុងការកែច្នៃ ជាក់ស្ដែងដួចជាចេកអាំងបាយដំណើប ចេកអាំងខ្ទះដូង ក្នុងមួយថ្ងៃ គាត់លក់អស់ ដល់ទៅ ១៥០ចង្កាក់ តែបើចង់ញ៉ាំអីផ្សេងក៏មានដែរ មានទាំង ម្ចូរ ចេកអាំង ដំឡូងឆឹង បុកល្ហុង​ បង្អែម ចាហួយដូង ភេសជ្ចៈ ​និងអាហារជាច្រើនមុខទៀត មិនចេះខ្វះ មានច្រើនជម្រើសតែម្ដង។

ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ

ហាង អុន វិចិត្រ
លេខទូរស័ព្ទ៖ 077​ 94 84 74 | 088 72 72 313 | 069 20 08 31
ទីតាំង៖ ផ្ទះលេខ 20 ផ្លូវលេខ 614 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ( ខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ)

អុីរុំលក់ចេកអាំង​

អស់រយៈពេលជាង ១០ឆ្នាំមកហើយដែលកន្លែងលក់ចេកអាំង និងនំអន្សមអាំងមួយកន្លែងនេះ នៅតែអាចទាក់ទាញអ្នកទិញអោយជាប់ចិត្តនឹងរសជាតិចេកអាំងមួយកន្លែងនេះមិនឈប់ឈរ។ មិនមែនធម្មតាទេ ចេកអាំងមួយកន្លែងលក់ក្បែរផ្លូវក៏ពិតមែនតែកន្លែងរបស់អ៊ុំស្រីរូបនេះអាចលក់អស់ចេកពី ៦០ ទៅ ៧០ ស្និតជារៀងរាល់ថ្ងៃ នេះបញ្ចាក់អោយឃើញថា គាត់ច្បាស់ជាមានរូបមន្តពិសេសអ្វីម្យ៉ាង ទាក់ចិត្តអ្នកញ៉ាំជាក់ជាមិនខាន។

អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

អុីរុំលក់ចេកអាំង
លេខទូរស័ព្ទ៖​ 092 500 972 | 092 597 795
ទីតាំង​៖ នៅជិតរោងកុនបាយ័ន្ត ផ្លូវលេខ១៩

វីដេអូ៖​