ធ្លាប់សាកហើយនៅ នំកូននាងស្រួយៗ បំពងក្ដៅៗ មួយបែបនេះ? មានអ្នកខ្លះក៏ធ្លាប់បានញ៉ាំ ហើយអ្នកខ្លះវិញមិនធ្លាប់ស្គាល់សូម្បីតែឈ្មោះ ចឹងថ្ងៃហ្នឹងមកមើលថានំកូននាងមានរូបរាងម៉េច? រសជាតិវិញយ៉ាងណាដែរ?

Loading...
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង

នំមួយប្រភេទដែលបានដាក់ឈ្មោះថា នំកូននាង នេះ បានកើតចេញពីការច្នៃប្រឌិតរបស់បងប្រុសអ្នកលក់នៅទីនេះផ្ទាល់ នំនេះមានលក្ខណៈស្រួយៗ បំពងដោយមានរសជាតិ ត្រាវ ពោត និងផ្សិត ធ្វើឡើងថ្មីៗ ក្ដៅៗជានិច្ច ហើយបើចង់អោយកាន់តែឆ្ងាញ់ជ្រលក់ជាមួយទឹកជ្រលក់ទៀតពិតជាជក់មាត់ហ្មង។

នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង

បើទោះបីជាមានកន្លែងខ្លះចម្លងការចម្អិននំបែបនេះយកទៅលក់តាមក៏ពិតមែន តែរសជាតិដើមដែលជាការច្នៃប្រឌិតរបស់នំកូននាងមានទីតាំងនៅក្រោយសាលាវ៉ាន់ដានេះនៅតែអាចទាក់ទាញអ្នកញ៉ាំមកទិញជាហូរហែ តាំងពីម៉ោង៧ព្រឹក ដល់ ម៉ោង ៧យប់ លក់អស់ជាច្រើនគីឡូជារៀងរាល់ថ្ងៃ ។ បើចង់ដឹងនំកូននាងរសជាតិបែបណា កុំភ្លេចមកសាកនៅបាន ត្រឹម ៣៥០០៛ នៅតូបដែលមានឈ្មោះថានំកូននាង ខាងក្រោយសាលាវ៉ាន់ដា ជាប់នឹងរបងសាលាតែម្ដងណា។

នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង
នំកូននាង

នំកូននាង
ទីតាំង៖
ខាងក្រោយសាលាវ៉ាន់ដា
លេខទូរស័ព្ទ៖ 012 25 72 78 | 098 798 884

វីដេអូ៖