ចំហាយថ្ងៃចូលឆ្នាំ ចូលកៀកខិតជិតចូលមកដល់ចឹងហើយ បងប្អូនយើងក៏ត្រៀមខ្លួនស្រេចដែរ អ្នកខ្លះត្រៀមគំរោងទៅលេងស្រុកកំណើត ខ្លះទៀតក៏ត្រៀមគំរោងដើរលេងកម្សាន្តតាមបណ្តាខេត្ត ជួបជុំគ្រួសារ ញាតិមិត្តសប្បាយៗ ផ្លាស់ប្តូរចំណីអារម្មណ៍តាមគោលដៅដែលបានគោងទុក។

Loading...
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហើយសម្រាប់អ្នកដែលមានគំរោងទៅដើរលេងនៅទីរួមខេត្តសៀមរាប ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ យើងសូមណែនាំ ក៏ដូចជាកុំភ្លេចកត់ចំណាំដៅគោលដៅបន្លែមផង ទីតាំងញ៉ាំអាហារថ្ងៃត្រង់ដ៏ល្បីឈ្មោះមួយកន្លែងប្រចាំទឹកដីខេត្តសៀមរាប នោះគឺហាងបុកមាន់សៀមរាប ហាងនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារ របស់ហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅក្នុងងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

មិនត្រឹមតែមុខម្ហូបប្លែកៗដែលជាស្នាដៃម្ចាស់ដើមប៉ុណ្ណោះទេ ហាងបុកមាន់សៀមរាប ក៏បានបម្រើជូនអតិថីជននូវមុខម្ហូបបែបខ្មែរច្រើនមុខដូចជា បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។ ចំពោះបន្លែដែល​យកមកប្រើប្រាស់ជាអន្លក់ ក៏ដូចជាគ្រឿងផ្សំមួយចំនួនគឺសុទ្ធតែជាបន្លែធម្មជាតិស្រស់ៗដែលម្ចាស់ហាងរូបនេះបានដាំដោយខ្លួនឯងផ្ទាល់តែម្ដង។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

សម្រាប់បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ។​កុំភ្លេចណា!បើសិនបានទៅសៀមរាបឈ្លៀតចូលសាកម្ហូបនៅហាងបុកមាន់សៀមរាបផងណា ព្រោះអីល្បីប្រចាំសៀមរាបហើយជាម្ចាស់់ដើមបុកមាន់ទៀត​ ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។ ហើយដើម្បីបង្កភាពងាយស្រួល មិនពិបាករង់ចាំយូរព្រោះមានភ្ញៀវច្រើន អ្នកអាចខលកុំម៉្មងទុកជាមុន តាមរយៈលេខខាងក្រោម ដល់ហាងញ៉ាំតែម្តង។

ហាង៖ បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6អា ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

វីដេអូ