ជិត ៣០ឆ្នាំហើយដែលលោកតា បានបើករបរលក់បបរសណ្តែកខៀវ សណ្តែកក្រហម ដាក់ទឹកកកម៉ាកែវ ញ៉ាំជាមួយចាខ្វៃ នៅម្តុំសន្ធរម៉ុកនេះ ចឹងហើយម៉ូយៗដែលកើតជំនាន់៩០អី ទៅញ៉ាំរាប់ភ្លេចហើយ សឹងតែថាមិនបាច់ប្រាប់ឈ្មោះហាងទេ ឃើញកែវបបរសណ្តែកស្គាល់ហ្មងថាជាកន្លែង “តាបបរសណ្តែកសន្ធុរម៉ុក”។

Loading...
តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធរម៉ុក

គិតមកដល់ឥឡូវលោកតា ប្រាប់ថាលក់បាន២៧ឆ្នាំហើយ តែបើនិយាយដល់រសជាតិវិញគឺ នៅតែដដែល នៅតែជារសជាតិមួយដែលម៉ូយៗញ៉ាំហើយនឹកឃើញដល់អនុស្សាវរីយ៍កាលពីក្មេង ហើយសម្រាប់តម្លៃក៏មិនប្រែប្រួលខ្លាំងដែរ ដោយ១កែវតម្លៃត្រឹមតែ ១ពាន់រៀលប៉ុណ្ណោះ។

តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធរម៉ុក
តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធរម៉ុក

ហើយបើសួរថា កន្លែងគាត់នៅមានអ្នកគាំទ្រច្រើនដូចមុនឬអត់ ចម្លើយគឺ នៅតែច្រើនហើយច្រើនទៀតផង ដោយមួយថ្ងៃគាត់អាចលក់អស់ ១០គីឡូ ចឹងហើយបើអ្នកមិនទាន់ធ្លាប់បានសាកពីមុនមកទេ អាចមករកសាកល្បងបាននៅតាមបណ្តោយផ្លូវ ១៣៨ ផ្ទះលេខ ២០០ ខាងលិចផ្សារគីឡូម៉ែត្រលេខ៤ ម្តុំសន្ធរម៉ុក បាន។

តាបបរសណ្តែកសន្ធុរម៉ុក
តាបបរសណ្តែកសន្ធរម៉ុក

ហាង តាបបរសណ្តែកសន្ធរម៉ុក
ទូរស័ព្ទ៖ 089 746 748 / 098 746 748
ទីតាំង៖ ផ្ទះលេខ200 ផ្លូវ138 ខាងលិចផ្សារគីឡូម៉ែត្រលេខ៤

វីដេអូ