បើនិយាយពីអត្ថប្រយោជន៍របស់សណ្ដែកខ្មៅ (Black Bean) មនុស្សជាច្រើនប្រហែលមិនដឹងថា សណ្តែកខ្មៅជាអាហារមានប្រយោជន៍ប្រឆាំងនឹងមហារីក ព្រោះជាបង្អែមដែលពលរដ្ឋទូទៅមានការពេញនិយម ។
១-មានសមតុលជាតិស្ករក្នុងឈាម ៖ សណ្ដែកខ្មៅជាប្រភពប្រូតេអីុន ផ្ដល់ជាតិសរសៃអាហារនិងរ៉ែធាតុនានា អាចជួយបង្កើតសមតុលកម្រិតជាតិស្ករក្នុងឈាមដោយមិនធ្វើឱ្យលើស ឬឆាប់ខ្វះជាតិស្ករ ។
២-អាហារប្រឆាំងមហារីកស្បូន ៖ ចាត់ទុកថាជាអាហារម្យ៉ាងជួយទ្រទ្រង់សុខភាពស្បូន បណ្ដាញសំណើមក្នុងខ្លួន និងជួយការពារប្រព័ន្ធសម្លាប់មេរោគក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព ជួយកែសម្រួលអ័រម៉ូនក្នុងរាងកាយបានល្អ លើសពីនេះក៏មានចំណែកកាត់បន្ថយការផ្សងនឹងជំងឺមហារីកស្បូន ។
៣-ការពារមហារីកពោះវៀន ៖ សណ្ដែកខ្មៅអាចចម្អិនជាបង្អែមមានប្រយោជន៍បង្ការមហារីកនានា ព្រោះក្នុងសម្បកជាប្រភពប្រជុំដោយសារធាតុជាតិពុល និងជួយការពារកោសិកាក្នុងខ្លួនមិនអាចកើតមហារីកពោះវៀន ។
៤-ការពារមហារីកថ្លើម ៖ ក្នុងសណ្ដែកខ្មៅមានសារធាតុ «Selenium» យ៉ាងច្រើន ព្រោះសារធាតុនេះនឹងជួយឱ្យមានសមតុលក្នុងថ្លើម និងបណ្ដេញជាតិពុល ដែលបង្កឱ្យកើតកោសិកាមហារីកបាន ។ បើទទួលទានសណ្ដែកខ្មៅជាប្រចាំ នឹងជួយការពារមហារីកថ្លើម ។
៥-កាត់បន្ថយការផ្សងនឹងមហារីកសុដន់ ៖ តាមការស្រាវជ្រាវឃើញថា នឹងជួយការពារកោសិកាក្នុងកម្រិត DNA និងជួយបំពេញបំណែកដែលខ្វះខាត ការពារមិនឱ្យកោសិការីកសាយភាយជាមហារីក ពិសេសទៅលើសុដន់ ។
៦-ការពារជំងឺបេះដូង ៖ ដោយសារអាហារក្នុងសណ្ដែកខ្មៅមានសារធាតុសរសៃខ្ពស់ និងវីតាមីន B ទើបល្អដល់សុខភាពបេះដូង ពិសេសជាតិសរសៃនេះនឹងជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ ក្នុងសរសៃឈាមបេះដូង ជួយបេះដូងឱ្យមានសុខភាពល្អ ។
៧-ការពារការភ្លេចភ្លាំង ៖ វីតាមីននិងរ៉ែធាតុនៅក្នុងសណ្ដែកខ្មៅមានចំណែកជួយទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទបានល្អ ពិសេសវីតាមីន B និង អាស៊ីតអាមីណូ (Amino Acids) គឺជាជាតិផ្សំដ៏សំខាន់នៃប្រព័ន្ធសរសៃប្រសាទ ដូច្នេះដើម្បីបង្កើនសារធាតុអាហារដែលចាំបាច់ទាំងនេះដល់រាងកាយគួរទទួលទានសណ្ដែកខ្មៅឱ្យញឹកញាប់ ទើបជួយការពារជំងឺភ្លេចភ្លាំង ។
៨-ការពារការកើតជំងឺឈាមសស៊ីឈាមក្រហម ៖ ដោយសារបរិមាណជាតិដែកនៅក្នុងសណ្ដែកខ្មៅខ្ពស់ ទើបជួយដល់អ្នកដែលមានស្ថានភាពប្រឈមមុខនឹងការកើតជំងឺឈាមសស៊ីឈាមក្រហម លោកអ្នកគួរព្យាយាមទទួលទានសណ្ដែកខ្មៅឱ្យបានច្រើន ។
៩-ជួយលាងជាតិពុល ៖ សណ្ដែកខ្មៅមានប្រយោជន៍ជួយបណ្ដាជាតិពុល និងជួយទ្រទ្រង់តម្រងនោម ព្រោះវាមានសារធាតុ «Flavonoids» ជាសារធាតុលាងជាតិពុលឆ្នើមក្នុងរាងកាយ ។
១០-ផ្ដល់ផលល្អដល់ស្ដ្រីមានគភ៌និងស្ដ្រីបំបៅដោះកូន ៖ អាហារជារឿងសំខាន់នៅពេលមានគភ៌ ឬកំពុងបំបៅដោះកូន ។ តាមការស្រាវជ្រាវឃើញថា សណ្ដែកខ្មៅនឹងមានប្រូតេអីុនខ្ពស់ សម្បូរដោយជាតិដែក ជាអាហារសំខាន់ក្នុងការរីកធំធាត់របស់កូន ជួយការពារជំងឺឈាមសស៊ីឈាមក្រហមដល់ម្ដាយនិងកូន ៕
មិនត្រឹមតែប៉ុណ្ណោះទេសណ្តែកខ្មៅអាចយកទៅធ្វើជាប៊ឺហ្គឺបានទៀត តោះមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel Allrecipes