គ្រាន់តែលឺ ខួរចំហុយ អ្នកដែលនិយមចូលចិត្តញ៉ាំច្បាស់ជានឹកឃើញដល់ខេត្តបាត់ដំបងមុនគេហ្មង ព្រោះថាមុខម្ហូបមួយនេះជាប់ជាមុខម្ហូបល្បីប្រចាំទឹកដីមួយនេះហើយ ព្រោះថាអ្នករសជាតិស៊ុបខួរនៅទីនេះមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដង និយាយមែន?។



ហើយបើបានមកដល់ បាត់ដំបង ចង់ទៅញ៉ាំតែមិនដឹងថាទៅញ៉ាំណា ម៉ោះមកនេះចាំAdmin នាំអ្នកទាំងអស់គ្នាអោយស្គាល់ហាងមួយកន្លែងនេះ និយាយពីថាលក់ជាង ៩ឆ្នាំហើយម៉ូយពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច រសជាតិវិញញាក់ហ្មង គឺនៅហាង ខួរចំហុយបាត់ដំបង អាចនិយាយបានថាមិនហើយដឹងតែមិនខកបំណងហ្មង។ ពេលបានមកដល់ហើយ ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថានៅទីនេះមិនមែនមានតែស៊ុបខួរ ដែលល្បីនេះទេ ហើយក៏មានជាមួយនឹង ប្រហិតអាំងអំបិលម្ទេស, ត្រចៀកជ្រូកចំហុយ, ត្រចៀកជ្រូកអាំងអំបិលម្ទេស, តៅហ៊ូអាំងអំបិលម្ទេស, សង្វាក់អាំង, ផ្សិតបំពង និងពងមាន់ដុត រសជាតិក៏ពិសេសៗមិនធម្មតា។


បែបនេះពេលបានមកលេង រឺក៏ឆ្លងកាត់ទឹកដីបាត់ដំបង ចង់ឆ្ងាញ់មាត់ជាមួយមុខម្ហូបទាំងអស់នេះ កុំភ្លេចមកកាន់ ហាង ខួរចំហុយបាត់ដំបង ច្បាស់ជាឆ្ងាញ់មាត់ជាប់ចិត្ត។ សម្រាប់ទីតាំងហាង គឺស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង៕


ហាង ខួរចំហុយបាត់ដំបង
លេខទូរសព្ទ៖ 089 89 93 99
ទីតាំង៖ ស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង
ផែនទី៖ https://goo.gl/maps/xD5iwrNSRuoTcG486
វីដេអូ៖