Monthly Archives: October, 2019

កាន់តែទំនើបនិងងាយស្រួល ទិញសំបុត្រកុនដោយខ្លួនឯងនៅរោងភាពយន្តលេជេន

កាន់តែទំនើបនិងងាយស្រួលសម្រាប់លោកអ្នកដែលតែងតែមកទស្សនារឿងនៅរោងភាពយន្តលេជេន! ម៉ាស៊ីន Kiosk មាននៅគ្រប់សាខារោងភាពយន្តលេជេនទីក្រុងភ្នំពេញ នឹងមាននៅសាខាខេត្តសៀមរាបនាពេលឆាប់ៗនេះ លោកអ្នកអាចជាវធ្វើការជាវសំបុត្រកុនតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិដោយខ្លួនឯងបាន ឬ អាចធ្វើការជាវសំបុត្រតាមរយៈ Online ដោយប្រើប្រាស់កាតសមាជិកលេជេន ឬ គណនា Wing , Pipay ក៏បាន ។ ខាងក្រោមនេះគឺជារបៀបយកសំបុត្រកុនដែលបានទិញតាម Online ជាមួយជាកាតសមាជិករោងភាពយន្តលេជេន ពីម៉ាស៊ីន Kiosk ដោយមិនចាំបាច់ឈរតម្រង់ជួរ នៅ កន្លែងលក់សំបុត្រ។ ជំហានដំបូង ចុចលើប៉ូតុង Pick Up...

ម្ហូបឆ្ងាញ់ មានអនាម័យ ទេសភាពស្អាត អារម្មណ៍ស្រស់ស្រាយ ជឿជាក់លើ គួង ស៊ីហ៊្វូត

គ្រប់ពេលដែលអ្នកជ្រើសរើសយកការទទួលទានអាហារនៅក្រៅផ្ទះ អ្នកប្រាកដជាចង់បានទីតាំងមួយដែលផ្តល់នៅអ្វីដែលជាជម្រើសល្អ ទាំងតម្លៃ គុណភាពម្ហូបអាហារ ម្ហូបមានរសជាតិឆ្ងាញ់ មានអនាម័យ រួមទាំងបរិយាកាសល្អ ទាំងនេះជាអ្វីដែល ភោជនីយដ្ឋាន Kuang Seafood Cambodia ជាជម្រើសទីមួយស​ម្រាប់អ្នក។ ភោជនីយដ្ឋាន Kuang Seafood Cambodia មានទីតាំងនៅលើជាន់ទី៦ នៃសណ្ឋាគារ Baitong Hotel & Resort ស្ថិតលើផ្លូវ 282...

ហ្វេនណាខ្លះមិនទាន់បានដឹង? Cottage Coffee បើកសម្ពោធជាផ្លូវការហើយណា៎ លើផ្សារទំនើប អូឡាំព្យារ ជាន់ទី៥

ឡើងផ្សារទំនើបអូឡាំព្យាររាល់ដង អ្នកដែលជាហ្វេន Cottage Coffee កុំភ្លេចចុចជណ្តើរយន្តឡើងអោយដល់ជាន់ទី៥ ក្រឡេកតែតិចឃើញហើយ ​Cottage Coffee បើកសម្ពោធជាផ្លូវការហើយណា៎ មានភេសជ្ជៈគ្រប់មុខ កាហ្វេ នំប័ុងមានរហូតដល់៣រសជាតិ ហើយទេសភាពវិញស្អាតប្លែកភ្នែកតែម្តងហើយ។ សម្រាប់អ្នកដែលតែងតែនិយមចូលចិត្តរសជាតិ ភេសជ្ជៈ កាហ្វេ និងរសជាតិនំប័ុងរបស់ Cottage Coffee ពេលនេះកាន់តែងាយដោយ ហាង ​Cottage Coffee បើកសម្ពោធជាផ្លូវការ៣ទីតាំង ៣សាខាផ្សេងគ្នា...

រាប់​បាត្រ​ព្រះ​សង្ឃ​ជាង​៣០០​អង្គ​មក​ពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេ​គង្គ​នៅ​ខេត្ត​សៀម​រាប​ស្អែក​នេះ​

ព្រះ​សង្ឃ​ជាង​៣០០​អង្គ​ដែល​និមន្តមក​ពី​បណ្តា​ប្រទេស​ទាំង​៥​តាម​ដង​ទន្លេ​មេគង្គ​ រួម​មាន​កម្ពុជា​ ថៃ​ ឡាវ​ វៀត​ណាម​ និង​មីយ៉ាន់​ម៉ា​ នឹង​ធ្វេី​ពិធី​រាប់​បាត្រ​នៅ​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ បន្ទាប់​មក​ទៅ​កាន់​ផ្សារ​ចាស់​ ខេត្ត​សៀម​រាប​ ដែល​ជា​ធម្ម​យាត្រា​​ព្រះ​ពុទ្ធ​សាសនា​ដ៏​ធំ​មួយ​ ដោយដង្ហែ​ឆ្លង​ប្រទេស​ទាំង​៥​នៃ​ដង​ទន្លេ​មេគង្គ​ដែល​នឹង​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​ថ្ងៃ​ទី​៣០​ ខែ​តុលា​ វេលាម៉ោង​៨ព្រឹក​តទៅ​ ។​  ក្នុង​នោះ​ក៏​មាន​ពុទ្ធ​បរិ​ស័ទ​មក​ពី​តាម​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ផង​ដែរ​ ។ ពិធី​នេះ​រាប់​បាត្រ​ គឺ​ជា​ពិធី​មួយ​ក្នុង​គម្រោង​ធម្មយាត្រា​ដែនដីនៃប្រទេសទាំង៥តាមដងទន្លេមេគង្គ​ ដេីម្បី​​នាំព្រះធម៌បង្កើតមិត្តភាព​ ដែល​មានចម្ងាយផ្លូវច្រើនជាង​២,០០០​គីឡូ​ម៉ែត្រ​ ដោយ​ចាប់ផ្តើមចេញ​ដំណើរពីវត្តមួយនៅប្រទេសថៃ ឆ្ពោះទៅតំបន់ជំនឿសាសនាមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរទៅកាន់ខេត្តដៀនបៀន​ ប្រទេសវៀតណាម រួចបន្តទៅតំបន់ខណ្ឌហ្លួង​ ប្រទេសឡាវហើយបន្តចូលទឹកដីកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដើម្បីធ្វើដំណើរ​មក​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប ដែលជាគោលដៅ​ចុងក្រោយនៃគម្រោងធម្មយាត្រា​នេះ​ ។

ធម្មយាត្រា ៥ ដែនដី នាថ្ងៃចុងក្រោយ សម្រាប់ទិសដៅនៅ ហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើអោយព្រះសង្ឃ ពុទ្ធបរិស័ទ ទាំង៥ ប្រទេស ចងចាំមិនភ្លេច

កាលពីព្រឹកថ្ងៃទី 24 តុលា ឆ្នាំ២០១៩ ក្រុមធម្មយាត្រា ជាពិសេសព្រះសង្ឃទាំង5ប្រទេស បាននិមន្តទៅកាន់វត្ត ឈៀងថង តាំងពីម៉ោង 6 ព្រឹកព្រលឹម សម្រាប់ការនិមន្តបិណ្ឌបាត្រ នៅនគរហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការដឹកនាំក្បួនបិណ្ឌបាត្រដោយ ព្រះថនរៈមៈវ៉រៈនាយក ទីបឹក្សាមេគណនៃខេត្ត នគររាជសីមាប្រទេសថៃ, ព្រះអាចារ្យ អនកែវ កិត្តិភ័ទធោ មេគណនគរហ្កួងព្រះបាង និង ជាព្រះចៅអធិការវត្តឈៀងថង, សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការសភាសង្ឃប្រទេសកម្ពុជា និង ព្រះសង្ឃនិមន្តមកពី 5ប្រទេសទៀតចំនួនជាង...

អត់កំណត់ម៉ោង ញ៉ាំប៊ូហ្វេ សាច់អាំង និងស៊ុប ម៉ាឆ្អែតតឹងពោះ នៅ K Man ម្នាក់ត្រឹមតែ 7.50$ ប៉ុណ្ណោះ

ជិតដល់ខែថ្មីហើយតើស៍ សារ៉េលុយខែចាស់ញ៉ាំប៊ូហ្វេ សាច់អាំង និងស៊ុប នៅ K Man Buffet BBQ & Soup អត់កំណត់ពេលវេលាទេ ញ៉ាំមួយចម្អែត មួយតឹងពោះ ត្រៀមម្នាក់ត្រឹមតែ 7.50$ ប៉ុណ្ណោះ ហើយសម្រាប់ភេសជ្ជៈញុាំដោយសេរីតែម្តង។ ចុងខែចឹង ចាយលុយខែចាស់ ប៉ូវកម្លាំងបន្តិចក៏មិនអីដែរ ត្រៀមលុយតែម្នាក់ 7.50$ មកញ៉ាំប៊ូហ្វេ មានទាំងសាច់អាំង...

ប្រវត្តិ និងមូលហេតុនៃទីតាំងសំខាន់ៗមួយចំនួន ដែលធម្មយាត្រា ៥ ដែនដីនៃតំបន់ទន្លេមេគង្គលើកទី២នេះ បានប្រារព្ធពិធីនៅទីនោះ

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ក្បួនធម្មយាត្រា ៥ ដែនដីតំបន់ទន្លេមេគង្គបានចេញដំណើរពីទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្ពោះទៅកាន់ វាំងនាគិន្ទ្រ ខាំឆៈណូត ខេត្ត ឧត្តររាជធានី ទឹកដីប្រទេសថៃ។  កម្មវិធីនេះ បានចាប់ផ្តើមដោយមានពិធីសូត្រចម្រើនព្រះបរិតនិងផ្សាយនូវមេត្តាធម៌។ បន្ទាប់មក ក៏មានការប្រារព្ធពិធីបែបព្រហ្មញ្ញសាសនាមួយ បួងសួងដល់ ភុជង្គនាគ ឥសីស៊ីសុធថូ និង លោកយាយស៊ីបទុមា នៅបរិវេណអាស្រមរបស់លោកទាំង២ និងថ្វាយដើមពោធិ៍ព្រឹក្ស ចំនួន ២ ដើម នៅកោះ វាំងនាគិន្ទ្រ។ ក្រោយមកមានពិធីបួងសួងធំ ចំពោះឥសីស៊ីសុធថូ និង លោកយាយស៊ីបទុមា នៅទីតាំងពិធី ដោយមានលោកវិន័យ វីរៈភូជង្គ ជាប្រធានពុទ្ធឱវាទ អមដោយលោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិការស្ថាប័នពោធិគយ៉ាវិឆាឡៃ ធ្វើការដាំដើមពោធិ៍នៅទីលានពិធីចំនួន ២ ដើម។  សម្រាប់រឿងដំណាលនៃ...

បញ្ចុះតម្លៃ ២០ % ៣ថ្ងៃជាប់គ្នា ក្តាមអាឡាស្កា មិនសាកម៉េចបាន!

គ្រាន់តែសំឡឹងឃើញភ្លាម ទប់សឹងមិនចង់ជាប់ មើលក៏ដឹងថាមានជាតិដែរ លេងឈុតធំយ៉ាងនេះ ដុតផ្លូវចិត្តគេទៀតហើយនែក៎ ឈុតធំហ្មង ក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ ដុតរសជាតិការី ជាតិណាស់សែនជាតិពេលជ្រលក់ជាមួយទឹកត្រីជូហឹរពិសេសទៀត ពិបាកថ្លែងម្ចាស់ថ្លៃអើយ ជាពិសេសនោះមានបញ្ចុះតម្លៃ ២០% ទៀតផង ទៅលើ ក្តាមអាឡាស្កា។ ដូចដែលធ្លាប់ដឹងស្រាប់ចឹង និយាយពីគ្រឿងសមុទ្រ សម្រាប់ហាង ឈ្មោះថាBest Food ជាជំនាញរបស់គាត់ហើយ មានគ្រប់មុខហ្មង...

សាលកុមារ (Kids Hall) ដំបូងបង្អស់នៅកម្ពុជាមានតែនៅរោងភាពយន្តលេជេន សាខាអេដិន

នៅថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃបុណ្យខាងមុខនេះតើលោកអ្នកមានគម្រោងនឹងនាំបុត្រធីតាទៅកំសាន្តនិង ទស្សនារឿងដែរឬទេ? រោងភាពយន្តបានបើកដំណើរការនូវសាលបញ្ចាំងសម្រាប់កុមារដែលជាសាលកុមារពិសេស ដែលមានតែមួយគត់ និង ដំបូងបំផុតនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងរោងភាពយន្តលេជេន អេដិន ចង់ដឹងថាសាលកុមារ​របស់រោងភាពយន្តលេជេនយើងមានលក្ខណៈពិសេសដូចម្តេចខ្លះ? តោះ ទៅអានអត្ថបទខាងក្រោមនេះ៖ សម្រាប់លក្ខណៈពិសេសរបស់សាលកុមារ (Kids Hall) យើងគឺ ធ្វើឡើងសម្រាប់កុមារ និងគ្រួសារជាពិសេសតែម្ដង ហើយល្អសម្រាប់ប្អូនតូចៗមកទស្សនា ព្រោះយើងបានធ្វើការបន្ថយកម្រិតសំឡេងអោយទាប និងពន្លឺភ្លឺ ជាងពីសាលធម្មតា និង បញ្ចាំងតែរឿងប្រភេទ2Dតែប៉ុណ្ណោះ ដែលធ្វើអោយមានភាពងាយស្រួល និងល្អបំផុតក្នុងការទស្សនាសម្រាប់គ្រួសារលោកអ្នក ជាពិសេសទៅទៀតយើងក៏មានជាកន្លែងនិងឧបករណ៍សម្រាប់ពួកគាត់លេងកំសាន្តផងដែរ។ នៅចាំអីទៀត? មកទទួលយកបទពិសោធន៍ថ្មីជាមួយ សាលកុមារ (Kids Hall) នៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎ សម្រាប់តម្លៃសំបុត្រក៏សមរម្យផងដែរ។ ជួបគ្នាថ្ងៃចុងសប្តាហ៍នេះនៅ Kids...

ដំបូងគេហើយប្លែកកប់! តែនេះអាចញ៉ាំជំនួសបាយព្រឹកបានទៀត

មួយរយៈចុងក្រោយនេះ ហាងតែគុជ ឬតែទឹកដោះគោ រីកស្គុះស្គាយដូចផ្សិតពាសពេញរាជធានីភ្នំពេញយើង ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែមានហាងមួយ ដែលយើងនឹងលើកយកមកបង្ហាញប្រាប់លើកនេះ មានចំនុចពិសេស ហើយក៏ទើបតែមានដំបូងគេផងដែរនៅកម្ពុជាយើងដែលហាងនេះបាននាំយករសជាតិភេសជ្ជៈថ្មីដែលអាចញ៊ាំជំនួសអាហារពេលព្រឹកបាន ភេសជ្ជៈប្រចាំហាងនោះមានឈ្មោះថា Tang Rice Yogurt ។ ចុះ Admin អើយម៉េចបានហ៊ានថា អាចញ៊ាំជំនួសអាហារពេលព្រឹកបានចឹង មើលទៅដូចតែទឹកដោះគោធម្មតាដូចគេដូចឯង គ្រាន់មានស្អីគេនោះពណ៌ស្វាយៗពីក្រោម សោះហ្នឹង? អីយ៉ាសសំនួរនេះ! Admin មិនខ្លាចអីនឹងឆ្លើយឡើយដោយសារបានចម្លើយនេះមកពី ម្ចាស់ហាងដ៏ស្រស់សង្ហារ...

ណាត់គ្នាមកសម្រក់ញើស ហារមាត់នៅ បុកល្ហុងកូនភ្លោះម្តង ដឹងថាឆ្ងាញ់មាត់ចឹងហ្មង!

ណាត់គ្នាមកស្គាល់កន្លែងសម្រក់ញើស ហៀរទឹកមាត់ នៅហាងបុកល្ហុងកូនភ្លោះ ធានាថារសជាតិប្រាកដជាប្លែកមាត់ចឹងហ្មង មិនហឹរមិនឆ្ងាញ់មិនហៅថាបុកល្ហុងកូនភ្លោះទេ ហាង បុកល្ហុងកូនភ្លោះម្តង សម្រាប់មុខម្ហូបគ្រប់មុខ រសជាតិគឺឆ្ងាញ់បស់គេមែន ចុងភៅមានជំនាញបទពិសោធន៍ច្រើនឆ្នាំ ទាំងមុខម្ហូប និងរសជាតិឆ្ងាញ់ ធានាគ្រប់ម៉ាត់ដែលអ្នកបានសាកពិតជាមិនខកចិត្តទេ ហើយបើមុខម្ហូបវិញមានច្រើនមុខណាស់ មានជម្រើសច្រើនសម្រាប់តម្រូវចិត្តអ្នកពិសា មួយមុខណាក៏ទំនងញ៉ាំដែរ មានដូចជា ឆ្អឹងស៊ុបម្ទេសខៀវរសជាតិដើម , បុកល្ហុងកាត់ឡាវ , បុកល្ហុងបែបថៃ , យុាំគ្រឿង...

បានស្គាល់ Chgai Restaurant & Lounge ហើយ អផ្សុក ឬស្មុគស្មាញ លែងមានទៀតចឹងហ្មង!

នៅផ្ទះអផ្សុកមែនទេ? ចង់រំសាយអារម្មណ៍ កុំឱ្យស្មុគស្មាញច្រើន គូររកកន្លែងសម្រាប់ខ្លួនឯង ញ៉ាំម្ហូបឆ្ងាញ់ៗ ប្លែកៗ​ ក្រេបស្រាក្រឡុកស្តាប់តន្ត្រីកំដរ មកស្គាល់ទីនេះ ភោជនីយដ្ឋាន ឆ្ងាយ ឬ Chgai Restaurant & Lounge ធានាថាគ្មានទេពាក្យថាអផ្សុកសម្រាប់អ្នក។ ភោជនីយដ្ឋាន ឆ្ងាយ ថ្វីត្បិតតែមានឈ្មោះថាឆ្ងាយពិតមែន ក៏ប៉ុន្តែមិនមែនឆ្ងាយណាស់ណានោះទេ គឺនៅម្តុំទួលគោក ផ្លូវ335 នេះឯង នៅពេលដែលលោកអ្នកចង់រំសាយអារម្មណ៍តានតឹង ចង់ស្វែងរកភាពសប្បាយជួបជុំមិត្តភក្តិ...

Most Read