នៅផ្ទះអផ្សុកមែនទេ? ចង់រំសាយអារម្មណ៍ កុំឱ្យស្មុគស្មាញច្រើន គូររកកន្លែងសម្រាប់ខ្លួនឯង ញ៉ាំម្ហូបឆ្ងាញ់ៗ ប្លែកៗ ក្រេបស្រាក្រឡុកស្តាប់តន្ត្រីកំដរ មកស្គាល់ទីនេះ ភោជនីយដ្ឋាន ឆ្ងាយ ឬ Chgai Restaurant & Lounge ធានាថាគ្មានទេពាក្យថាអផ្សុកសម្រាប់អ្នក។



ភោជនីយដ្ឋាន ឆ្ងាយ ថ្វីត្បិតតែមានឈ្មោះថាឆ្ងាយពិតមែន ក៏ប៉ុន្តែមិនមែនឆ្ងាយណាស់ណានោះទេ គឺនៅម្តុំទួលគោក ផ្លូវ335 នេះឯង នៅពេលដែលលោកអ្នកចង់រំសាយអារម្មណ៍តានតឹង ចង់ស្វែងរកភាពសប្បាយជួបជុំមិត្តភក្តិ ជជែកលែង ក្រេបស្រាក្រឡុកញ៉ាំអាហារប្លែកៗ ស្តាប់ក្រុមតន្រ្តីច្រៀងកំដរអារម្មណ៍ បង្កើនបរិយាសអោយកាន់តែរីករាយ ទីនេះ Chgai Restaurant & Lounge ពិតជាជម្រើសល្អសម្រាប់អ្នក។ ស្ថិតក្នុងទីតាំងដែលល្អ មានមុខម្ហូបច្រើនមុខសម្រាប់ការជ្រើសរើសមកទទួលទាន ហើយមានទាំងប្រភេទស្រាក្រឡុក ស្រាក្រហម ស្រាបៀរ ដែលនាំចូលពីក្រៅប្រទេសផងនោះ អ្នកប្រាកដជាពេញចិត្តជាក់ជាពុំខាន។



ក្រៅពីនោះសម្រាប់មិត្តនារីៗ ដែលអញ្ជើញមកពិសា Chgai Restaurant & Lounge ជារៀងរាល់ថ្ងៃសៅរ៍ ដែលហៅឈ្មោះថា Ladies Night គឺទទួលបានការបញ្ចុះតម្លៃ 50% ទៅលើប្រភេទ Cocktail គ្រប់មុខ ហើយមួយទៀតសម្រាប់លោកអ្នកដែលមកលើកទី1 ចំណាយលុយអស់100$ លោកអ្នកនិងទទួលបានការបញ្ចុះតម្លៃ10% ជូនផងដែរ។




ភោជនីយដ្ឋាន ឆ្ងាយ / Chgai Restaurant & Lounge
លេខទូរស័ព្ទ៖ 012 272 589
ទីតាំង៖ ផ្លូវ 335 , ខណ្ឌទួលគោក , រាជធានីភ្នំពេញ
បើកលក់ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 12 យប់
វីដេអូ៖