Monthly Archives: January, 2018

លាន់មាត់តៗគ្នាថា នំប័ុងស៊ីវម៉ៃអាំង168 ល្បីឆ្ងាញ់នៅទួលទំពូង

បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។ នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់ ហើយក៏បានការទទួលស្គាល់ខ្លាំងពីអតិថិជនចាស់ ថ្មី ដែល សរសើរថាប្លែកមាត់ ពេលបានញាុំនំប័ុង ដែលប្រើសាច់សីុវម៉ៃមកអាំងឡើងឈ្ងុយ ព្រោះអីនំបុង័ស្រួយៗដាក់ជាមួយនឹងសាច់សុីវម៉ៃអាំងក្ដៅៗ ស្រូបទឹកត្រីខខាប់ៗ បានមន្ថែមជ្រក់ឆៃថាវពីលើទៀតនោះ ធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត ហើយអ្នកដែលបានពិសារហើយក៏មិនដែលជិនណាយនឹងរសជាតិនេះដែរ តំលៃក៏សមរម្យ១ដើម៨០០០៛ទេ នេះជាមូលហេតុដែលហាងគាត់តែមានអ្នកគាំទ្រមិនចេះដាច់។ និយាយមិនមែនអួតទេណា តែឃើញថាល្បីបស់គេមែន មានទាំងឡានម៉ូតូចាំកម្មង់ទិញថែមទៀតផង...

ឡើងទំនងហ្មង! ទឹកកកព្រិល ពីHOT PLACE CAFE រសជាតិឆ្ងាញ់ខ្លាំងណាស់

បើទំនងម្លឹងហើយចាំកាល! ណាមួយមេឃក្តៅផងចឹងបបួលគ្នីគ្នាទៅញាំុទឹកកកព្រិលមើលទៅទាក់ទាញគួរអោយចង់ញាុំខ្លាំងណាស់! ហើយដើម្បីទទួលបានទឹកកកព្រិល ដែលមានរសជាតិឆ្ងាញ់ពិសារនេះ ទៅហាង HOT PLACE CAFE គឹត្រូវចិត្តតែម្តង។ ទឹកកកព្រិលផ្អែមត្រជាក់ ដែលមានលក់ក្នុង​ហាង HOT PLACE CAFE ពិតជាឆ្ងាញ់ជាមួយរសជាតិបែបកូរ៉េ ត្រូវបានធ្វើឡើងភ្លាមៗច្នៃជាមួយផ្លែឈើធម្មជាតិស្រស់ៗដែលមានក្នុងស្រុកយើងផ្ទាល់ បន្ថែមជាមួយទឹកដោះគោស្រស់ធ្វើអោយរសជាតិនៃទឹកកកព្រិលមួយនេះមានរជាតិឆ្ងាញ់ ផ្អែមល្មម ហើយមិនតាលាន់ថែមទៀតផង។ ហាងHOT PLACE CAFE ក៏មានភេសជ្ជៈជាច្រើនមុខដូចជា៖ Green Tea Frappe, Potato latte,...

កប់​សារីបាត់! អាំងខ្មងជើងគោ លើចង្ក្រានធុងសាំងហ្មង

ប្លែកក៏ប្លែក ថ្មីក៏ថ្មីពីហាងកាហ្វេដីតែងមាន ការបន្ថែមកែច្នៃមុខម្ហូបមិនអោយអតិថិជនរបស់ខ្លួនឃើញ ម៉េនញ៉ូម្ហូបដដែលនោះឡើយ ដោយលើកនេះដុតមែនទែន គឺដុតអាំងខ្មងជើងគោ ឆ្អឹងជំនី និងស្តេកត្រីសាម៉ុន ត្រីធូណាបែបខ្មែរ ដាក់ក្នុងចង្អេរតែមួយ សម្រាប់ញ៉ាំគ្នាច្រើន ពិសេសសម្រាប់ក្រុមគ្រួសារ គឺម៉ាឆ្អែតហ្មង។ ហើយការដែលយកធុងសាំងមកច្នៃលើកនេះ ជាការកែច្នៃមុនគេផងដែរនៅប្រទេសយើង ចំនុចពិសេសរបស់ចង្ក្រាននេះ គឺផ្តោតសំខាន់ទៅលើកំដៅ ព្រោះវាក្តៅងំ អាចចំអិនសាច់បានឆ្អិនសព្វល្អ នៅពេលដែលយើងគ្របគំរបវាអោយជិតតែ២ ទៅ៣នាទី ផ្សែងហ៊ុយភាយក្លិនឈ្ងុយតាមប្រហោងមាត់គំរប បើកមកឆ្អិនតែម្តង អ៊ែមហ្មងចង្ក្រាននេះ។ ងាកមកចំនុចពិសេសរបស់ម្ហូបវិញគឺ ខ្មងជើងគោមានរូបមន្តប្រលាក់យ៉ាងពិសេស...

ប្លែកហា៎! ម្ជូរContainer ទំនងម្លឹងៗ ទ្រាំម៉េចបាន!

អូយ៎ គ្រាន់តែឃើញរូបម្ជូរ អ្នកសរសេរក៏ស្រក់ទឹកមាត់ ទប់អារម្មណ៍ទ្រាំមិនចង់បានដែរ ចង់ទៅញ៉ាំភ្លាម! ពិតជាមិនសរសើរមិនបានមែន ពិតជាមានគំនិតច្នៃប្លែកហា៎ ដាក់លក់ម្ជូរក្នុងកុងទីន័រហ្មង! មានកន្លែងអង្គុយស្អាត អ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាកូរពោះ និងស្រក់ទឹកមាត់នោះគឺម្ជូរ ព្រោះអីវាទំនងពេក ហើយចង់ដឹងអត់ថានៅណា? ហាង ម្ជូរContainer នេះគឺមានទីតាំងងាយស្រួលរកណាស់ គឺនៅទល់មុខនៅសាលាភូមិន្ទភ្នំពេញ លោកអ្នកជិះកាត់ឃើញទូរកុងទីន័រមួយនៅជាប់ហាង មីហឹរ កូរ៉េ៧កំរិតតែម្តង។​​ ដូចដែលលោកអ្នកបានដឹងហើយថាម្ជូរគឺពេញនិយមខ្លាំងណាស់ មិនថាតែបងៗនារីទេ បុរសក៏ចឹងដែរ បើឃើញទំនងម្លឹងទៀតអោយទ្រាំម៉េចបានទៅ ហើយសូមប្រាប់ថាហាង...

សុ​ភ័​ក្រ កុ​សុ​ម៉ា​ អាមេ​រិ​ក​សម្បូរ​ដុល្លារ​ប៉ុណ្ណឹង​ហើយ​ នៅ​តែ​ពិចារណា​ទៀត!

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ និងជាពិធីការនីដែល​ឡើង​កូដ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កញ្ញា ​សុភ​ក្រ័ កុ​សុ​ម៉ា​ នៅ​តែ​ទទួល​បានការ​ពេញចិត្ត​លើ​ទេព​កោសល្យ​។​ ដោយ​មាន​​សិល្បៈ​ពេញ​ខ្លួន​ ហើយ​នាង​កំពុង​តែ​ល្បី​ក៍​មាន​អ្នក​នៅ​អា​មេ​រិ​ក​ ទាក់ទង​យក​ទៅ​ច្រៀង​សម្តែង​នៅ​ទីនោះ​។   ក្នុង​ចំណុច​នេះ ​សុភ​ក្រ័ កុ​សុ​ម៉ា ​បាន​ទទួលស្គាល់​ថា ​ពិតជា​មាន​អ្នក​ធានា​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អា​មេ​រិ​ក​មែន​។ ​នាង​ថា​ក្តាប់​ការងារ​ក្នុង​សិល្បៈ​តាំងពី​តូច​មក​នាង ​ទើបតែ​មានឱកាស​ទទួល​សំណើរ​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក ​ដែល​ជា​ប្រទេស​មហាអំណាច​ ហើយមានការ​ចង់ទៅ​ជា​ច្រើន​ពី​តារា​យើង​។ ​យ៉ាងណាមិញ​ស្រប​ពេល​ដែល​កិច្ចការ​សិល្បៈ​ផ្នែក​ពិធី​ការិនី​ក្រមិចក្រមើម​ស្ទុះ​ឡើង​នា​ង ក៍​មមាញឹក​តាម​ហ្នឹង​មួយ​ថ្ងៃ​ៗ​ជាប់​កម្មវិធី​រដឹក​។​ ម្ល៉ោះហើយ​ឱកាស​ចាកចេញ​ទៅ​អា​មេ​រិ​ក​ ក្លាយជា​ការ​ពិចារណា​ខ្លាំង​តែ​ម្តង​ខ្លាច​ប៉ះពាល់​ដល់​ការងារ​ក្នុងស្រុក​។ ​មាន​ចំនុច​ផ្សេង​ទៀត​ដែល​នាង​ត្រូវ​ពិចារណា​ដែរ​ដូច​ជា​បើ​ទៅ​ត្រូវ​សម្រួល​ការងារ​ក្នុងស្រុក​អោយ​ហើយ...

មកប្តូររសជាតិសាច់អាំង ជាមួយទឹកកាពិដ៏ឆ្ងាញ់នៅ Mini BBQ ម្តងមើល៍

ចង់ញាុំសាច់អាំងទឹកកាពិដែរអត់ ហើយដឹងថានៅទីណាមានលក់ទេ? តោះចឹងទៅហាង Mini BBQ សាច់អាំងទឹកកាពិ នៅម្តុំសន្ធរមុក ក្រោយសាកលវិទ្យាល័យអាសីុអឺរុបថ្មី សាកប្តូររសជាតិញុាំសាច់អាំង ជាមួយទឹកកាពិពិសេសប្រចាំហាងដ៏ឆ្ងាញ់មកពីខេត្តត្បូងឃ្មុំម្តងមើល៍! ឆ្ងាញ់ប៉ុណ្ណា ។ ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿង​ក្នុង​ គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង ហើយបើបានញាុំកុំភ្លេចសួរកនំបញ្ចុកគេផងណា ព្រោះបើបានសាកនំបញ្ចុក​ជាមួយសាច់អាំងទឹកកាពិ​ទៀតនោះ វាកាន់តែឆ្ងាញ់ជាប់ចិត្តហើយ។ មិនមែនចេះតែនិយាយទេណា ក្រុមការងារយើងសាកហើយ...

អ្នក​នាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា កើត​អី​បានជា​អត់​ងូតទឹក​!

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មក​រា​ឆ្នាំ​២០១៨​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​កំពូល​តារាចម្រៀង​ដែល​មាន​សម្លេង​ពិ​រោះ​ក្រអួន​ក្រអៅ បែរជា​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ថា អ្នក​នាង​អត់​បាន​ងូតទឹក និង​ដុសធ្មេញ​ទេ ដោយសារ​តែ​អ្នក​នាង​វង្វេង​ដៃ​មិនដឹង​ទុក​សោ​ទ្វារ​នៅឯណា​។   អ្នក​នាង​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​ថា​៖ «​បាត់​សោរ​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​, ទឹក​ក៍​អត់​បាន​ងូត ធ្មេញ​ក៍​មិន​បាន​ដុស ស្រស់ស្រាយ​ខ្លាំង​ណាស់ ?» ។ ក្រោយ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​រួច​មក​ក៏​មាន​អ្នកគាំទ្រ​របស់​កំពូល​តារាចម្រៀង​ដែល​ជា​មាតា​នៃ​បុត្រា​-​បុត្រី​២​រូប​នេះ បាន​បញ្ចេញមតិ​ថា​ពួក​គាត់​តឹងទ្រូង​ជំនួស​អ្នក​នាង ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​បាន​សរសេរ​ថា «​បង​សម្លាញ់​មក​ឧត្តុ​ង្ក​មក​បងអូន​ចាំ​ទ​ទួ​ុ​លបាយ​បង​» ។   ជា​ការ​ឆ្លើយ​តប​នឹង​សារ​របស់​អ្នកគាំទ្រ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​បញ្ជាក់​ថា​៖ «​សួស្តី​បងប្អូន​,...

គួរតែសាក Phum Moul Container មានចំនុចចាប់អារម្មណ៍ច្រើនខុសពីគេ

សម្រាប់លោកអ្នកដែលនៅម្តុុំសែនសុខ មានគម្រោងទៅណាល្ងាចហ្នឹង? ចង់រកកន្លែងលំហែអារម្មណ៏មែនអត់? ស្ថិតនៅម្តុំសែនសុខ ផ្លូវ1986 មានកន្លែងមួយឈ្មោះ ផ្សារភូមិមូល Container And Pub ជាកន្លែងដែលប្រមូលផ្តុំទៅដោយហាងអាហារឆ្ងាញ់ៗ មុខម្ហូបគ្រប់ប្រភេទ ហើយមានបរិយាកាសបែបថ្មី ប្លែក ដែលធ្វើអោយការជួបជុំកាន់តែមានភាពសម្បូរបែប សប្បាយរីករាយ ថែមទាំងមានក្រុមតន្រ្តី Live Band រួមទាំង DJ ស្រស់ស្អាត ចាំប្រគុំបទភ្លេងស្តាប់កំដរអារម្មណ៏ថែមទៀតផង។ ផ្សារភូមិមូល Container And Pub...

រោងភាពយន្តលេជេនមានដំណឹងពិសេសសម្រាប់ ហ្វេនៗរឿង Maze Runner: The Death Cure!

រោងភាពយន្តលេជេនមានកម្មវិធីពិសេសសម្រាប់ហ្វេនៗដែលតាមដានរឿង​ Maze Runner តាំងពីវគ្គមុនៗមក គឺ គ្រាន់តែទិញសំបុត្រកុន Maze Runner: The Death Cure ចំនួន៣សន្លឹក នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតនេះចំនួន ១ ភ្លាមៗ! កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២៥ ខែមករានេះ រហូតដល់អស់ពីស្ដុក។ ប្រញាប់មកឱ្យលឿនឡើង ព្រោះថាចំនួនអាវមានកំណត់ អ្នកមកមុននឹងបានមុន! បញ្ជាក់៖ លោកអ្នកអាចទទួលបានអាវនេះលុះត្រាតែមកជាវផ្ទាល់ ចាប់ពីថ្ងៃទី ២៥ ខែមករានេះតទៅ។ សម្រាប់ការទិញសំបុត្រមុន គឺពុំអាចទទួលបានអាវនេះឡើយ។ សម្រាប់រូបភាពអាវខាងលើនេះគឺជារូបភាពតំណាង។ សូមអរគុណ! ហ្វេនៗអាចមើលម៉ោងបញ្ចាំងសម្រាប់ថ្ងៃនេះនៅខាងក្រោមនេះបាន។ អ្នកណាៗក៏ទៅលេជេនដែរ! Click...

ម៉ាឆ្ងាញ់! ត្រឹម៨ពាន់រៀល សាកមីស៊ុបបែបកូរ៉េ ៥រសជាតិ ពីហាងទឹកសៀង

ម្តងនេះម៉ាឆ្ងាញ់ហើយ​ ចង់ញាុំមីស៊ុបបែបកូរ៉េ មិនបាច់ទៅណាឆ្ងាយទេ មកត្រឹមហាងទឹកសៀងហ្នឹងក៏មានដែរ មិនខ្វះនោះទេ ១ចាន ត្រឹម៨ពាន់រៀល មានគ្រប់មុខ មានសាច់ គ្រឿងសមុទ្រ ប្រហិត ពងទា មានដល់ទៅ៥រសជាតិថែមទៀតផង សម្រាប់អោយលោកអ្នកជ្រើសរើស តាមការចូលចិត្ត។ និយាយទៅសម្រាប់ហាងទឹកសៀង តែងតែចេញមុខម្ហូបប្លែកៗ បើនិយាយពីមុខម្ហូប គឺចុងភៅតែងមានការបង្កើតថ្មី ដើម្បីអោយអតិថិជនរបស់ខ្លួន មានម្ហូបច្រើនសម្រាប់ជ្រើសរើស ​មិនថាជាប្រភេទស៊ុប មុខម្ហូបបាយ ឬភេសជ្ជៈនោះទេ មានទាំងរសជាតិផ្សេងៗពីប្រទេសជិតខាងក៏មានដែរ...

ញ៉ាំអស់អត់ហ្នឹង! ស៊ុបមួយឆ្នាំងនេះតម្លៃតែ១ម៉ឺនរៀលទេ

ថ្មើរនេះ ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ ចឹងស៊ុបមួយឆ្នាំង១ម៉ឺននេះញ៉ាំម្នាក់ឯង ធានាថាម៉ាតឹងពោះ។ សាច់បន្លែមួយចាន មីមួយដុំ ដាក់ចំអិនដោយខ្លួនឯងលើឆ្នាំងភ្លើងទឹកស៊ុបភ្លាមៗ ក្តៅៗ តាមការចូលចិត្ត បន្ទាប់មកបានយើងដួសញ៉ាំ ទាំងស៊ុបកំពុងពុះជាការស្រេច អូ៎ភ្លេច បើបានញ៉ាំជុំពួកម៉ាក់ទៀតកាន់តែអ៊ែម ដណ្តើមគ្នាញ៉ាំម៉ាសប្បាយ តែកុំភ្លេចហៅទឹកដូង គាស់ក្រវិលកំប៉ុងញ៉ាំផង ដូងនេះប្លែកសាកមើលទៅត្រជាក់ៗឆ្ងាញ់ណាស់។ និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយជិតចុងខែផងចង់ញ៉ាំស៊ុប...

បើប្រាប់ថាមិនលេបទឹកមាត់​ ក៏មិនជឿដែរទំនងម្លឹងហើយ

តើអ្នកណាខ្លះចូលចិត្តបុកល្ហុង? ថ្ងៃនេះសូមចេញមុខម្ហូបផ្គាប់ចិត្តលោកអ្នក ដែលជាហ្វេនញុាំបុកល្ហុងម្តងមើល៎! ដឹងតែហូរទឹកភ្នែក ហាមាត់ហើយ មិនមែនលេងសើចទេណា ហិលបស់គេមែន! ឆ្ងាញ់ហូរទឹកភ្នែក កម្មង់ហិលបានហិល ហើយបើឃើញរូបចឹងហើយ ប្រាប់ថាមិនលេបទឹកមាត់​ ក៏មិនជឿដែរ ! ដូចអ្វីដែលលោកអ្នកធ្លាប់បានដឹងមកហើយ ហាង ផ្ទះយាំុមីម៉ាម៉ា គឹមានលក់មុខម្ហូប ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង ហើយក៏មានការសរសើររសជាតិឆ្ងាញ់ពីអតិថិជនរបស់ខ្លួនថែមទៀតផង ហើយថ្មីៗនេះ ម្ចាស់ហាង រូបស្រស់ស្អាតម្នាក់នេះ បាននាំមុខម្ហូបថ្មី ដើម្បីផ្គាប់ចិត្តអតិថិជនចាស់ ថ្មីដែលនិយមមកញាុំអាហារនៅហាងរបស់ខ្លួន...

Most Read