Monthly Archives: January, 2018

ចង់បាន Sticker មួយ​ណាសម្រាប់ថ្ងៃកំណើតរបស់អ្នក!

យើងទាំងអស់គ្នាពេលខ្លះប្រាកដជាមានថ្ងៃពិសេសរបស់ខ្លួនហើយមែនអត់! ដូចជាថ្ងៃខួបកំណើត ថ្ងៃពិសេសរបស់មនុស្សសំខាន់ ហើយអ្វីដែលយើងតែងតែយកមកធ្វើរឿងភ្ញាក់ផ្អើលមួយជូនពួកគាត់មុនដំបូងនោះគឺ នំខេក! ព្រោះវាជារបស់តំណាងនៃថ្ងៃកំណើត!​ ចឹងបើចង់បាន នំខេក ដែលមានរូបស្អាតៗ ប្លែកៗនោះ ច្រើនម៉ូត គឺមាននៅ ហាង T Cake ។ ហាង T Cake ជាហាងមួយដែលមានលក់នៅប្រភេទ នំអាពាហ៍ពិពាហ៍ នំខួបអនុស្សាវរីយ៍ នំខួបកំណើត នំសំរាប់ប្រារព្ធកម្មវិធីផ្សេងៗ ជាច្រើនម៉ូតស្អាតៗ ប្លែកៗ ច្រើនរសជាតិ...

ភីហ្សាឡដុតអុស រសជាតិបែបអីុតាលីកាត់ខ្មែរ ល្បីឆ្ងាញ់នៅម្តុំទួលទំពូង

ភីហ្សា សព្វថ្ងៃប្រជាជនខ្មែរយើងមានការពេញនិយមខ្លាំង មិនចាញ់ប្រជាជនអ៊ីតាលីប៉ុន្មានទេ! យើងសង្កេតឃើញថាហាង លក់ភីហ្សា ជាច្រើន មានទាំងហាង ធំៗ និងហាងតាមចិញ្ចើមក៏មានដែរ។ ថ្ងៃនេះក្រុមការងារសូមប្រាប់ទីតាំងលក់ ភីហ្សាឆ្ងាញ់មួយកន្លែង រសជាតិអ៊ីតាលីកាត់ខ្មែរ ភីហ្សាដុតឡអុស ដែលលក់ក្បែរបងផ្ទះគេ ស្ថិតនៅម្តុំទួលទំពូង ឈ្មោះថា Mr King Pizza ។ Mr King Pizza លក់ភីហ្សារសជាតិអីុតាលីកាត់ខ្មែរ ដែលធ្វើដោយស្នាដៃកូនខ្មែរមួយរូបដែលមានបទពិសោធន៍ច្រើនឆ្នាំខាងផ្នែកចុងភៅ សម្រេចចិត្តមកបើកកន្លែងលក់ភីហ្សាតាមរទេះនៅក្បែរផ្សារទួលទំពូង បានបញ្ចេញថ្វីដៃរបស់ខ្លួន ហើយក៏មានការទទួលស្គាល់ពីភ្ញៀវបរទេស...

សាលទំនើប២ថ្មីនៅរោងភាពយន្តលេជេនសាខាមានជ័យចាប់ផ្តើមបើកដំណើរការហើយ

ដំណឹងល្អសម្រាប់ប្រិយមិត្តរបស់រោងភាពយន្តលេជេន! ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រិយមិត្តរបស់រោងភាពយន្តលេជេន ដែលមានសន្ទុះកើនឡើងខ្លាំង រោងភាពយន្តលេជេនសាខាមានជ័យ បានបើកដំណើរការសាលទំនើបថ្មីចំនួន២បន្ថែមទៀត។ សាលទាំង២នេះមានឈ្មោះថា សាលទី ៤ និង សាលទី ៥ ផ្លឺស៍ (Hall 4 and Hall 5 Plus)។ សម្រាប់សាលទី៤ គឺមានបំពាក់ដោយកៅអីមានផាសុខភាពស្រួលអង្គុយ មានទីធ្លាដើរធំ និងសម្លេងលឺកាន់តែច្បាស់ល្អ។ សម្រាប់សាលទី៥ ផ្លឺស៍ មិនត្រឹមតែមានគុណសម្បត្តិដូចសាលទី៤ខាងលើទេ ថែមទាំងមានប៊ូតុងទំនើបនៅនឹងកៅអីដែលយើងអាចចុចដើម្បីធ្វើការបត់បែនទៅខាងក្រោយបានតាមតម្រូវការ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចសាកថ្មទូរស័ព្ទក្នុងអំឡុងពេលទស្សនាភាពយន្តបានផងដែរ។ កុំទាន់អាល...

ម្តងនេះ! លេងឆាការីបង្កងយក្សហ្មង! មីទាញតុងយាុំ

ប្លែករហូត សម្រាប់ហាង មីទាញតុងយ៉ាំ ចេញម្តងនេះកាន់តែប្លែកជាងមុនទៅទៀត លេងសុទ្ធតែឆាការីបង្កងយក្សហ្មង! និយាយទៅក្រុមការងារសូមសរសើរហើយចំពោះហាងនេះ អាចថាជាហាងពិភពគ្រឿងសមុទ្រហើយអីក៏មានដែរ ហើយច្នៃចេញជាម្ហូបប្លែកៗ រហូតមិនចេះអស់ ។ ដូចដែលក្រុមការងារយើងធ្លាប់បង្ហាញជូនលោកអ្នកជាច្រើនដងមកហើយ ហាង មីទាញតុងយ៉ាំ ល្បីខាងច្នៃមុខម្ហូប ហើយសម្បូរទៅគ្រឿងសមុទ្រស្រស់ៗច្រើនមុខ បង្កងយក្សធំៗអស់លេខក៏មានដែរ ចង់អាំង ចង់ចំហុយ ឬធ្វើម្ហូបក៏បាន ហើយអីឡូវនេះថែមមុខម្ហូបថ្មីទៀត គឺមាន់អាំងពួក លៀសសមុទ្រចំហុយក្នុងឡាំងសឺុង និងឆាការីបង្កងយក្ស ដែលលោកអ្នកកម្មង់ភ្លាមធ្វើភ្លាមឆាភ្លាមៗហ្មង ឆាក្លិនការីឈ្ងុយឡើងពេញហាង ហិតតែក្លិនទ្រំាអត់ចង់បានផង ចុះទម្រាំបានញុាំវិញមិនដឹងថាឆ្ងាញ់យ៉ាងណា តែក្រុមការងារបានសាករួចហើយ គឺឆ្ងាញ់បស់គេមែន។ បើនិយាយទៅដោយសារតែមានការគាំទ្រពីសំណាក់ភ្លៀវដែលចូលចិត្តញាុំអាហារគ្រឿងសមុទ្រនោះ ធ្វើអោយ...

ស្រួយៗ ឈ្ងុយៗ ឆ្ងាញ់ជាប់មាត់ ដំឡូងបំពង​ក្រឡុក ៣រសជាតិ

សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី ហាងនោះលោកអ្នកក៏ធ្លាប់ស្គាល់ដែរ គឺហាង Dim Sum Steam Food​ ទើបនាំមុខម្ហូបថ្មី ប្លែកៗ ស្រួយស្រឹបៗ អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ ច្រើនរសជាតិមែន ហើយងាយស្រួលកាន់ញាុំទៀតផង អង្គុយញាុំក៏បាន ទិញកម្មង់ញាុំក៏បានអត់បញ្ហាទេ ។​ ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា​...

គោអាំងទឹកប្រហុក ជំនោរត្រជាក់ ក្បែរមាត់ទន្លេត្រើយម្ខាង ត្រឡប់មកវិញជាមួយប្រូម៉ូសិន ២០%

ស្ថិតនៅតំបន់ត្រើយម្ខាង ជាទីតាំងមួយដែលមានមនុស្សជាច្រើនជួបជុំគ្នាដើលេងកំសាន្ត ញុាំអាហារជជែកគ្នាលេង ដើម្បីបន្ធូរអារម្មណ៍ជាមួយបរិយាកាសល្អៗ ចឹងហើយបើបានទៅគួរកុំរំលងកន្លែងមួយ ព្រោះអីមកតាំងពីមណ្ឌលគិរីល្បីខ្លាំងណាស់ ពោះគោ សាច់អាំងស្រាពាងឆ្ងាញ់ គឺហាង ជំនោរត្រជាក់សាខាទី៣ ត្រើយម្ខាង ដែលទើបតែកែសម្រួលប្រព័ន្ធគ្រប់គ្រងថ្មី​ និងពន្លឿនសេវាកាន់តែល្អប្រសើជាងមុន ព្រមជាមួយបរិយាកាសស្រស់ស្រាយ រួមជាមួយ ម្ហូបឆ្ងាញ់ សេវាកម្មល្អ​ រហ័សទាន់ចិត្ត ព្រមជាមួយប្រូម៉ូសិន​ ២០%ទៀតផង។ បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី​ ១៤ ខែ...

ត្រឹមតែ6$ញាុំបុហ្វេជាង80មុខ ពីហាង ពិភពសាច់អាំង១៦៨(សាខាទួលទំពូង)

អាកាសធាតុប៉ុន្មានថ្ងៃចេញខ្យល់ត្រជាក់ហើយ ចឹងទៅរកអាហារណាដែលក្តៅៗ ដើម្បីរក្សាកំដៅក្នុងខ្លួនយើងបាន ហើយនិយាយពីអាហារក្តៅៗ យើងតែងនឹកឃើញដល់ស៊ុប និងសាច់អាំងមុនគេហើយ ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ដែលកំពុងពេញនិយមខ្លាំង ពីបងប្អូនគ្រប់ស្រទាប់វណ្ណះនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ចឹងសូមណែនាំជម្រើសយ៉ាងសម្បូរបែបជូនលោកអ្នក បុហ្វេស៊ុគីស៊ុប និងសាច់អាំង ត្រឹមតែ ២៤០០០៛ប៉ុណ្ណោះ ពីហាង ពិភពសាច់អាំង១៦៨(សាខាទួលទំពូង)។ ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង មានលក់បុហ្វេស៊ុគីស៊ុប និងសាច់អាំងញាុំមិនកំណត់ពេលវេលា តំលៃក្នុង១នាក់ត្រឹមតែ២៤០០០៛ប៉ុណ្ណោះ បុហ្វេជាង៨០មុខកំពុងរងលោកអ្នក មានបង្កងរស់ៗស្រស់ៗ មឹក បង្គា ក្តាម ត្រីដូរី ព្រុយត្រីសាម៉ុន...

១ថ្ងៃលក់អស់៥០០គ្រាប់ហើយ មិនប្រាប់ក៏ដឹងថាឆ្ងាញ់ដែរ

ស្ថិត​នៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។ អស់រយៈពេលជាង៣០ឆ្នាំហើយ ដែលរបរលក់ពងទាកូននៅមុខផ្ទះបាក់បែកនេះចាប់ផ្តើមលក់តាំងពីម្តាយតដល់់កូន រហូតមកដល់សព្វថ្ងៃ ហើយអតិថិជនចាស់ ថ្មី ជាច្រើន គ្រប់ស្រទាប់វណ្ណៈ ដែលចូលមកពិសារពងទាកូននៅកន្លែងរបស់គាត់ ទាំង​ភ្ញៀវ​ថ្មើរជើង ជិះ​ម៉ូតូ សូម្បីភ្ញៀវជិះឡានក៏មានដែរ ហើយភ្ញៀវដែលចូលពិសារ គឺសរសើរថាពងទាកូនកន្លែងគាត់ឆ្ងាញ់ ពងទាកូនក្តៅៗ ហើយជាពិសេស​​...

រំសាយ Sad ត្រឹម២ដុល្លារ មិនទៅចាញ់ Cocktails ២០ដុល្លារម៉ាន ម៉ាអ៊ែមដែរហ្នឹង!

កាន់តែអ៊ែម ហើយសម្រាប់លោកអ្នកដែលកំពុងស្វែងរកកន្លែងលំហែខួរក្បាល បន្ធូរអារម្មណ៍ កាត់ភាពស្មុកស្មាញ បន្ទាប់ពីមមាញឹកជាមួយការងារ ឬជីវិតរស់នៅប្រចាំថ្ងៃហើយមែនអត់? ដូច្នេះសូមណែនាំ Cocktails មួយកន្លែងដែលស្ថិននៅទីប្រជុំជនមួយដែលសំបូរទៅដោយមនុស្សម្នាជាច្រើន លោកអ្នកក៏ស្គាល់ហើយដែរនោះ គឺសួនវត្តបុទុម។ ទីតាំងស្រាក្រឡុកនេះ គឺចាប់បើកដំណើរការ លក់ប្រភេទCocktailsមុនគេនៅសួនវត្តបុទុម ឈ្មោះថា MOB Night Street's Cocktail ដែលលោកអ្នកមានត្រឹមតែ2$ក៏អាចញាុំប្រភេទស្រាក្រឡុកនេះបានដែរ ហើយរសជាតិ និងថ្វីដៃនៃការក្រឡុកមិនចាញ់នៅតាមហាងធំៗដែលមានតម្លៃថ្លៃប៉ុន្មានទេ! ព្រោះតែម្ចាស់ហាងរូបសង្ហាទាំងនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការក្រឡុកស្រា បើប្រៀបធៀបជាមួយហាងCocktailsផ្សេងៗ មានតម្លៃធូរថ្លៃជាងឆ្ងាយណាស់...

ផ្ទះផាក់ឡូវលក់៤ទសវត្សរ៍ហើយ រសជាតិឆ្ងាញ់គ្រប់មុខហ្មង!

ហាងមួយកន្លែងឈ្មោះថា ផ្ទះផាក់ឡូវ បានបើកដំណើរការលក់អស់រយៈពេល៣៨ឆ្នាំមកហើយ គ្រាន់តែឃើញឈ្មោះហាង លោកអ្នកមួយចំនួនប្រាដកជាបានស្គាល់ ហើយបានសាករសជាតិឆ្ងាញ់ប្រចាំហាងនេះហើយមែនអត់? ដូចនេះសម្រាប់អ្នកដែលមិនទាន់បានសាកទេ ចាំក្រុមការងារយើងលើកមកបង្ហាញប្រាប់លោកអ្នក។ ហាងផ្ទះផាក់ឡូវ ជាហាងមួយដែលមានភាពល្បីល្បាញច្រើនឆ្នាំណាស់មកហើយ បន្តតកូនតចៅលក់ រហូតដល់សព្វថ្ងៃនេះ ប៉ុន្តែអ្វីដែលនៅតែមិនផ្លាស់ប្តូរនោះ គឺរសជាតិឆ្ងាញ់ឈ្ងុយជាប់មាត់ចេញពីសាច់ផាក់ឡូវ ដែលប្រើរូបមន្តពិសេសប្រចាំត្រកូលផ្ទាល់ ហើយក៏មានអតិថិជនសរសើរ ពីហាងរបស់គាត់អំពីការច្នៃមុខម្ហូបផ្សេងៗដែលធ្វើពីសាច់ផាក់ឡូវ អ្នកដែលចូលទៅពិសារហើយ គឺនឹកចង់មកម្តងទៀតមិនខាន។ ហាងផ្ទះផាក់ឡូវ ក៏មានលក់មុខម្ហូបឆ្ងាញ់ៗផ្សេងៗទៀតដែលមានដូចជា៖ បាយសាច់ផាក់ឡូវ បាយឆាសាច់ផាក់ឡូវ មីឆាសាច់ផាក់ឡូវ នំប័ុងសាច់ផាក់ឡូវ ខួរជ្រូកចំហុយ ស៊ុបមាន់ខ្មៅ ជើងមាន់ជ្រក់ហិល...

ទៅណាឆ្ងាយទៀត! សំណព្វចិត្ត បុកល្ហុងថៃ​ រសជាតិមិនណយទេ!

សព្វថ្ងៃ អ្នកនិយមពិសារ ចូលចិត្តបរិភោគម្ហូប អាហាររសជាតិថៃគឺមានច្រើន ហើយក៏មានភោជនីយដ្ឋាន និងបណ្តាហាងនានានៅភ្នំពេញភាគច្រើនដែលមានលក់មុខម្ហូបបែបថៃដែរ ក្នុងនោះបុកល្ហុងបែបថៃ គឺជាអាហារមួយមុខ ដែលពេញនិយមខ្លាំងសម្រាប់អ្នកពិសារ ដូចនេះយើងសូមលើកយកហាងមួយកន្លែងដែល មានលក់នៅបុកល្ហុងបែបថៃ ហើយនៅមិនឆ្ងាយទេ ក្រោយសាលាបាក់ទូក រសជាតិវិញមិនចាញ់រសជាតិដើមប៉ុន្មានទេ! គឺហាង សំណព្វចិត្ត បុកល្ហុងថៃ ។ លឺតែឈ្មោះ ហាង សំណព្វចិត្ត បុកល្ហុងថៃ ក៏ដឹងថាល្បីឆ្ងាញ់ដែរ គឺបុកល្ហុងត្រូវចិត្តអ្នកញាុំ ហើយបានជាយើងហ៊ានថា ហាងនេះល្បី...

និយាយទៅថាអួត ៣កន្លែងនេះអ្នកបាត់ដំបងណាក៏ស្គាល់ដែរ!

ដំណើរកំសាន្តជាលក្ខណះគ្រួសារ ជានិច្ចជាកាលគ្រប់ក្រុមគ្រួសារតែងតែមានគម្រោងទៅដើរលេងតាមបណ្តាខេត្តនានា ដើម្បីលំហែរអារម្មណ៍ កាត់បន្ថយភាពស្មុកស្មាញ​ បង្កើនភាពស្និតស្នាល និងបង្កើតអនុស្សាវរីយ៍ផងដែរ ក្នុងនោះយើងតែងតែចង់សាករសជាតិម្ហូបដែលពេញនិយមខ្លាំង និងល្បីប្រចាំខេត្តនោះហើយមែនអត់? ដូចនេះប្រសិនបើលោកអ្នកជ្រើសរើសខេត្តបាត់ដំបងនោះ ចឹងបើបានទៅកុំភ្លេចស្វែងរកហាង ៣កន្លែងនេះ ល្បីឆ្ងាញ់ខ្លាំង។ លោកអ្នកដឹងរួចមកហើយ ថាខេត្តបាត់ដំបង ជាខេត្ត ដែលមានកន្លែងដំណើរកំសាន្តក៏ច្រើន ហើយសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ  តោះតាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖ ទាដុតអំបិលម្ទេសទួលតាឯក ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស...

Most Read