សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី ហាងនោះលោកអ្នកក៏ធ្លាប់ស្គាល់ដែរ គឺហាង Dim Sum Steam Food ទើបនាំមុខម្ហូបថ្មី ប្លែកៗ ស្រួយស្រឹបៗ អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ ច្រើនរសជាតិមែន ហើយងាយស្រួលកាន់ញាុំទៀតផង អង្គុយញាុំក៏បាន ទិញកម្មង់ញាុំក៏បានអត់បញ្ហាទេ ។



ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា ជាលក្ខណៈប្រភេទបំពង ដូចជា៖ សាច់ជ្រូកបំពង គ្រឿងសមុទ្របំពង ផ្សេងៗ ហើយថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះនៅតែបន្តឆ្នៃម្ហូបថ្មីបន្ថែមទៀត គឺដំឡូងបំពង សាច់មាន់បំពង ប្រហិតបំពង ដែលក្រឡុកផ្សំគ្រឿងយ៉ាងពិសេសឈ្ងុយប្លែកជាមួយទឹកជ្រលក់៣រសជាតិញាុំជាប់មាត់តែម្តង។


កាន់តែពិសេសទៅទៀតនោះ ក្នុងឲកាសគំរប់ខួប ២ឆ្នាំ របស់ហាង Dim Sum Steam Food ក៏មានការលក់បញ្ចុះតំលៃពិសេសទៅលើអាហារ ឌឹម សាំ ចំនួន ៤ ឡាំងស៊ឹង តំលៃត្រឹមតែ ១០០០០៛ ប៉ុណ្ណោះ ដែលមានរយៈពេល ៦ ថ្ងៃ គីចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០១៨ ។ ក្រៅពីនោះក៏មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាផងដែរ។



ហាង Dim Sum Steam Food
Tel៖ 012 44 77 10 | 070 24 83 44
ទីតាំង៖ ផ្ទះលេខ 140C, ផ្លូវលេខ ២៥៣, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី)
វីដេអូ