Monthly Archives: September, 2019

ចាំបាច់ហោះហើរទៅណាឆ្ងាយ ភោជនីយដ្ឋានល្បីប្រចាំនៅសឹង្ហបុរី និងម៉ាឡេស៊ី គឺ PappaRich មកដល់កម្ពុជាហើយហ្នឹង!

មានបានទៅសាករសជាតិថ្មីហើយឬនៅហ្នឹង! ភោជនីយដ្ឋានល្បីប្រចាំនៅសឹង្ហបុរី និងម៉ាឡេស៊ី ដែលមានរហូតដល់ 140សាខា ទូទាំងពិភពលោក កំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងហើយ គឺភោជនីយដ្ឋាន PappaRich Cambodia ។ កាន់តែងាយស្រួល សម្រាប់អ្នកដែលនិយមចូលចិត្តពិសារអាហាបែបម៉ាឡេស៊ី និងសឹង្ហបុរី ក៏ដូចជារសជាតិម្ហូបប្រចាំភោជនីយដ្ឋាន PappaRich នៅខាងក្រៅប្រទេសកន្លងមក ពេលនេះលោកអ្នកអាចមករកបាននៅ PappaRich Cambodia ប្រចាំប្រទេសកម្ពុជាយើងបានហើយ ធានាថាពិតជាពេញចិត្ត រសជាតិដើមមកពី PappaRich ផ្ទាល់តែម្តង...

មកទស្សនារឿងល្បីៗនៅរោងភាពយន្តលេជេនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានកាដូ Coke Energyភ្លាមៗ!

ពិធីបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ! ដើម្បីជាការប្រារព្ធនិងអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះរោងភាពយន្តលេជេនក៏មានជាកម្មវិធីពិសេសសម្រាប់លោកអ្នកដែលបានអញ្ជើញមកទស្សនារឿងនៅគ្រប់សាខារបស់រោងភាពយន្តលេជេនទាំងអស់។ រាល់ការជាវសំបុត្រកុនធម្មតាចំនួន៤សន្លឹក ឬលោកអ្នកអាចជាវសំបុត្រ Diamond ឬ Gold Class ចំនួន ២សន្លឹកលោកអ្នកនឹងទទួលបានកាដូកូកា Energy ចំនួន១ឈុតភ្លាមៗ (៤កំប៉ុង) ពីរោងភាពយន្តលេជេន។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៩ នេះតទៅរហូតដល់អស់ពីស្តុក និងមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន។ តោះ! នៅចាំអីទៀតកម្មវិធីពិសេសនេះមានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ! អ្នកណាៗក៏ទៅលេជេនដែរ!!! Click Here to visit our official website: https://www.legend.com.kh

អុញនោះ! អ្នកណាធ្លាប់មានប្រវត្តិស្នេហ៍ នៅកន្លែងចាក់ខ្ចៅសាងស្នេហ៍ខ្លះ? ប្រាប់មកAdmin សុំស្គាល់ផង!

អ្នកណាខ្លះប្រាប់ភ្លាមមក ធ្លាប់សាងស្នេហ៍នៅកន្លែងចាក់ខ្ចៅ ខ្យងខ្លះ ជាពិសេស ហាងខ្ចៅសាងស្នេហ៍ ក្រោយសាលាបឋមសិក្សាបាក់ទូក លឺថាពេញខ្លាំង ហើយមានរបស់ញ៉ាំច្រើន ភាគច្រើនសម្បូរយុវវ័យចូលចិត្តទៅញ៉ាំនៅទីនោះណាស់មិនចឹងហី!។ ហាង ខ្ចៅសាងស្នេហ៍ ហាង ខ្ចៅសាងស្នេហ៍ អស់រយៈពេល 24​ ឆ្នាំមកហើយដែល​ ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង...

លេងសើចម៉េចបាន មីឆាប័ណ្ណធានា មិនឆ្ងាញ់ មិនខ្ចីយកលុយទេបាទ រសជាតិធានាជូនថាឆ្ងាញ់ប្លែកហ្មង!

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។ លេងសើចម៉េចបាន ជាមួយតាមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ គាត់លក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ហើយគេចូលចិត្តរសជាតិមីឆារបស់គាត់...

ការចាក់បញ្ចាំងពិសេសជាមួយតម្លៃសំបុត្រត្រឹមតែ 2ដុល្លារនៅរោងភាពយន្តលេជេន

កាន់តែពិសេសសម្រាប់អតិថិជនដែលខកខានមិនបានទស្សនានូវខ្សែភាពយន្តល្បីៗមួយចំនួននៅក្នុងថ្ងៃបញ្ចាំង ឬអតិថិជនដែលចង់ទស្សនារឿងខ្លះៗឡើងវិញ។ ឥឡូវនេះរោងភាពយន្តលេជេនមានជាកម្មវិធីការចាក់បញ្ចាំងរឿងពិសេស ឬ Movie Collection ដែលលោកអ្នកអាចទស្សនាខ្សែភាពយន្តល្បីៗទាំងនោះ ដែលពួកយើងនឹងធ្វើការចាក់បញ្ចាំងសារជាថ្មី ជាមួយនឹងតម្លៃសំបុត្រពិសេសបំផុត ដែលត្រឹមតែ 2ដុល្លារ ប៉ុណ្ណោះ និងមានជារៀងរាល់ថ្ងៃ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ហើយកម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2019។  សម្រាប់រឿងដែលចាក់បញ្ចាំងឡើងវិញមានដូចខាងក្រោម៖ -ទឹកចិត្តម្តាយសម័យថ្មី​​​​​​​​​​​​                                           -ចង្កូមពិឃាត -អ្នកបំរើ 007                                                     -និស្ស័យស្នេហ៍អាប -ហ្លួងព្រះស្តេចកន                                                -ព្រះម៉ែនាគរាជ -ចិញ្ចៀន                                                            -ម៉ូតូឌុបបះសក់ -បន្តោងឆ្នាំងដី                                                ...

ស៊ុបចង្កាក់ Volcano ទំលាក់ឈុតថ្មី ឈុតស៊ុបមូយ៉ាង ជាមួយការបញ្ចុះតម្លៃ១០%

បន្ថែមមុខម្ហូបថ្មី ឈុតថ្មីទៀតហើយនែក៎ ស៊ុបចង្កាក់ volcano មានអ្នកណាខ្លះមិនទាន់បានទៅសាក ឈុតមីនុយថ្មី ស៊ុបមូយ៉ាង ទំនងឆ្ងាញ់តើស៍ គិតទៅកម្តៅក្រពះចេញម្តងហី! ចង់ឈុតណាក៏បានដែរ ឈុតស៊ុបឡាំងស៊ឹង ស៊ុបចង្កាក់ទឹកដូង និយាយទៅមានជូនមួយកំប្លេហ្មង ពិសេសគឺបញ្ចុះតម្លៃ ១០% រយៈពេល៣ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩។ ទំនងណាស់តើស៍ ឈុតថ្មីនេះ កន្លងមកដូចដែលលោកអ្នកធ្លាប់បានដឹង បានស្គាល់រួចមកហើយ សម្រាប់សាខាស៊ុបចង្កាក់...

ស្គាល់កន្លែងនេះ គឺគ្រប់គ្រាន់ហើយ! មួយមុខណាក៏ទំនងដែរ និយាយត្រង់ហ្មង កាន់តែមើលរឹតតែទ្រាំមិនបាន

ល្មមគ្រប់គ្រាន់ មិនបាច់ទៅណាឆ្ងាយទៀតនោះទេ ព្រោះបើបានស្គាល់កន្លែងនេះហើយ ដឹងតែត្រូវចិត្តហ្មង គ្រឿងសមុទ្រ ខ្ចៅ ខ្យង បង្កង ក្តាម លៀស ងាវ អយស្ទ័រ មានមួយចប់ មិនថាចម្អិនដោយ ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ដុត ឬក៏អាំងនោះទេ សុទ្ធតែទំនងឆ្ងាញ់គ្រប់មុខ គ្រាន់តែមើលរួបក៏គួរអោយចង់សាកដែរ។ សម្រាប់ហាងនេះ ឈ្មោះថា BEST FOOD មានលក់មុខម្ហូបច្រើនណាស់...

ល្អម្យ៉ាងតើស៍នេះ! ឆ្លៀតពេលមកពីវត្តធ្វើបុណ្យ ដើរលេងញ៉ាំអាហារជុំញាតិមិត្ត បានបុណ្យហើយ ស្រស់ស្រាយអារម្មណ៍ទៀត

មានអីល្អម្យ៉ាងតើស៍ ទៅវត្តក្បែរជាយក្រុង ឆ្លៀតពេលចេញពីវត្ត ដើរលេងរមណីដ្ឋាន ញ៉ាំអាហារជុំញាតិមិត្តបងប្អូន លំហែអារម្មណ៍ បានទាំងបុណ្យហើយ សប្បាយស្រស់ស្រាយចិត្តថែមទៀត ចឹងមោះ Admin ស្គាល់កន្លែងមួយធានាថាពេញចិត្តហ្មង អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ទេសភាពស្អាតប្លែក ជាប់មាត់ទន្លេខ្យល់អាកាសបរិសុទ្ធ អាហារឆ្ងាញ់ៗ បែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ទំនងឆ្ងាញ់ដល់ហើយ។​ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងតាខ្មៅនោះទេ ដូចនេះសម្រាប់លោកអ្នកដែលទៅវត្តជាយៗក្រុងម្តុំតាខ្មៅ...

នំគូឆាយ​ក្តៅ​ៗ នំអំបែង​នំគ្រក់​ស្រួយ​ៗ ទឹក​ជ្រលក់​ខ្ទិះដូង ម្ទេស​ហឹរ​ៗ សាក​គិត​មើល​​ឆ្ងាញ់​ប៉ុណ្ណា​!

ដូច​ជា​ខាន​យូរហើយ គិត​ចង់​ញ៉ាំ​នំគូឆាយ​ក្តៅ​ៗ នំអំបែងនំគ្រក់​ស្រួយ​ៗ​ផ្ទាប់​បន្លែ ជ្រលក់​ទឹកខ្ទិះ​ដូង ម្ទេស​ហឹរ​ៗ ហើយ​ស្រ​ម៉ៃ​មើល​ឆ្ងាញ់​ថា បើ​ដាក់​ចូល​មាត់​ឆ្ងាញ់​ប៉ុណ្ណា​ទៅ ។ ដឹង​តែ​មិន​ខុសចិត្ត​ទេ អាច​និយាយ​ថា​ ប្រមូល​ម្តុំ​ទៅ​ដោយ​អាហារ​សម្រន់​ក្តៅ​ៗ​តែ​ម្តង ចង់​ញ៉ាំ​អី​ក៏​បាន លត​ឆា មីឆា នំអំបែង​នំគ្រក់ នំ​គួ​ឆាយ​ក្តៅ​ស្រួយ​ៗ រសជាតិ​អាច​ធានា​បាន​ដោយសារ​រសជាតិ​ដើម​លក់​ក៏​ច្រើន​ឆ្នាំ​ហើយ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេ​ស សម្រាប់​តម្លៃ​វិញ​ក៏​សមរម្យ​ដែរ​។ សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​និយម​ចូល​ចិត្ត​ពិសារ​អាហារ សម្រន់​បែប​ក្តៅ​ៗ ស្រួយ​ដូច​ជា​នំគ្រក់ នំអំបែង មោះ​មក​ហាង​នេះ​បាន ហាង...

វ៉ាវកប់ណាស់! ផ្ទះ Slanh ទិញ១ថែម១ ពេញម៉ាហាងហ្មង ឪកាសភ្ជុំបិណ្ឌនេះ រហូតអស់ពីស្តុក

និយាយដល់ផ្ទះស្រលាញ់ បងប្អូនភាគច្រើនបានដឹងហើយថាជាហាងលក់សម្លៀកបំពាក់ដោយ រាជនីក្រមា គឺកញ្ញា មាន សូនីតា ហើយហាងមួយនេះដែរក៏ជាហាងដែលបានជួយអភិរក្ស អោយទីផ្សាររបស់ក្រមារស់បន្តបានមកដល់បច្ចុប្បន្ន ហើយក៏ជាផ្ទះមួយដែលបានផ្តល់ក្តីស្រលាញ់ដល់បងប្អូនសហគមន៍ក្រមា មានការងារធ្វើដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃផងដែរ។ ដោយសារតែចិត្តស្រលាញ់ ជំនះចង់អោយក្រមា មានដង្ហើមទីផ្សារឡើងមកវិញ កញ្ញា មាន សូនីតា បានព្យាយាមបង្កើត និងច្នៃក្រឡារបស់ក្រមា អោយប្លែកៗ ថ្មីៗ ដោយដៃ និងខុសពីក្រមាធម្មតាដែលមានតាមទីផ្សារនានា ចឹងហើយសម្រាប់បងប្អូនដែលចូលចិត្ត ស្រលាញ់សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍...

ទំនងយកតែមែនទែនហើយនែក៎ អាកោខ្ទិះមួយកន្លែងនេះ លក់ដាច់ខ្លាំងទៀត តែ២ ទៅ ៣ម៉ោង លក់អស់គ្មានសល់ទេ!

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើស៍ ទល់មុខធានាគាអេស៊ីលីដា។ និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ​...

នាំឃ្លានទាំងថ្ងៃហ្មងនេះ ចេកចៀន ដំឡូងចៀន ក្តៅៗស្រួយៗទំនងឆ្ងាញ់ណាស់នែក៎!

នាំគេឃ្លានទាំងថ្ងៃទៀតហើយនែក៎ Admin ម៉ោងនេះម៉ោងអាហារសម្រន់ផង ឃើញចឹងទៀតអ្នកណាមិនឃ្លានមោះ ទំនងឆ្ងាញ់ទៀត ក្តៅៗ ស្រួយៗ មានគ្រប់មុខ ចេកចៀន ដំឡូងចៀន កង្កែបចៀន កំពឹសចៀន នំប័ុងបំពងស្រួយ ពោតបំពងម្សៅស្រួយ និយាយរួមមានគ្រប់មុខហ្មង។ ចឹងមោះចាំ Admin ប្រាប់កន្លែងសម្រាប់អ្នកដែលមិនទាន់បានស្គាល់ តាមពិតទៅកន្លែងនេះ លក់យូរណាស់មកហើយ ឈ្មោះថា សីហា លក់ចេកចៀន លក់៣ ទៅ៤...

Most Read