មានអីល្អម្យ៉ាងតើស៍ ទៅវត្តក្បែរជាយក្រុង ឆ្លៀតពេលចេញពីវត្ត ដើរលេងរមណីដ្ឋាន ញ៉ាំអាហារជុំញាតិមិត្តបងប្អូន លំហែអារម្មណ៍ បានទាំងបុណ្យហើយ សប្បាយស្រស់ស្រាយចិត្តថែមទៀត ចឹងមោះ Admin ស្គាល់កន្លែងមួយធានាថាពេញចិត្តហ្មង អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ទេសភាពស្អាតប្លែក ជាប់មាត់ទន្លេខ្យល់អាកាសបរិសុទ្ធ អាហារឆ្ងាញ់ៗ បែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ទំនងឆ្ងាញ់ដល់ហើយ។



អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងតាខ្មៅនោះទេ ដូចនេះសម្រាប់លោកអ្នកដែលទៅវត្តជាយៗក្រុងម្តុំតាខ្មៅ អាចចូលទៅលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ ជាមួយនិងទេសភាពស្រស់ស្អាត ជាប់មាត់ទន្លេ ខ្យល់អាកាសបរិសុទ្ធ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្ទូចត្រីលេងលំហែអារម្មណ៍បានថែមទៀតផង ។ ក្រៅពីនោះសម្រាប់ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ក៏មាននៅមុខម្ហួបបែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ដែលជាមុខម្ហូបប្រចាំហាង ដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។



ពិតជាល្អសម្រាប់អ្នកដែលមានបំណងចង់ទៅធ្វើបុណ្យផង ឆ្លៀតបង្កើតបរិយាកាសរីករាយជួបជុំគ្រួសារពិសាអាហាជុំញាតិមិត្តម្តង ក្រោយមកពីធ្វើបុណ្យរួច អាចទៅលេងនៅ អាហារដ្ឋាន ចំការក្រូច ស្វាយរលំនេះបានណា ហើយតោះដើម្បីដឹងថាសប្បាយមែនអត់ មោះមកតាមដានវីដេអូ របស់កញ្ញាមាត់ឆ្ងាញ់ប្រចាំ Facetaste ទាំង៣នាក់នេះមើល៍ម៉េចដែរ។



អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរស័ព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ
វីដេអូ៖