Monthly Archives: March, 2021

កុម្ម៉ង់បឹបដឹកជូនដល់ផ្ទះហ្មង ស៊ុបយ៉ាវហន និង សាច់អាំងបែបកូរ៉េ ដ៏ឈ្ងុយឆ្ងាញ់ពីហាង ហេងមែន សាច់អាំងទឹកកាពិ

គេងផ្ទះមួយរយៈមិនបានចេញញ៉ាំអីនៅខាងក្រៅ មានអារម្មណ៍ថានឹកឃ្លានចង់ញ៉ាំស៊ុបយ៉ាវហន និងសាច់អាំងបែបកូរ៉េមែនទេ? មិនជាបញ្ហាព្រោះថាពេលនេះលោកអ្នកអាចធ្វើការកុម្ម៉ង់ មកញ៉ាំនៅផ្ទះបានទាំងស៊ុបយ៉ាវហន និងសាច់អាំងបែបកូរ៉េ ដ៏ឈ្ងុយឆ្ងាញ់ពីហាង ហេងមែន សាច់អាំងទឹកកាពិ ជាមួយនឹងសេវាកម្មលឿនរហ័ស ដោយគ្រាន់តែខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 010296568 | 099 296 568 ។ សម្រាប់អតិថិជន ដែលតែងតែនិយមចូលចិត្តរសជាតិ គ្រប់មុខម្ហូបរបស់ ហាង ហេងមែន សាច់អាំងទឹកកាពិ កន្លងមក ប្រាកដជាដឹងរួចមកហើយ...

ឈីសក៏ច្រើន​ រសជាតិក៏ប្លែក Pita Cheese ៣រសជាតិ តម្លៃ 2.5$ ឡើងទៅ

ងាយស្រួលញ៊ាំ ងាយស្រួលទាំងខ្ចប់តាមខ្លួន គឺ នំ Pita cheese រសជាតិឆ្ងាញ់ប្លែក រសជាតិបែបអាសុីស្ទាយយអឺរ៉ុប បន្ថែមឈីសច្រើនតាមចំណូលចិត្ត ញ៊ាំមិនទ្រលាន់ ក្តៅៗ ហុយៗ សាច់នំថ្មីៗ ប្រើបន្លែធម្មជាតិមិនប៉ះពាល់ដល់សុខភាព (ហាឡាសក៏ញុំាបាន) តម្លៃត្រឹមតែ 2.5$ ឡើងទៅ។ ជម្រើសល្អសម្រាប់លោកអ្នកដែល កំពុងស្វែងរកអាហារសម្រន់ ដែលមានតម្លៃធូរថ្លៃ ងាយស្រួលញ៊ាំ ឬខ្ចប់តាមខ្លួនយកទៅកន្លែងធ្វើការ អ្នកគួរតែជ្រើសរើស នំ...

ហ្វេនៗផ្កាប់មុខអាហារតាមចិញ្ចើមផ្លូវ ពេលនេះនឹងកាន់តែរីករាយសប្បាយញ៉ាំជាមួយអាហារតាមចិញ្ចើមផ្លូវបែបសម័យថ្មីពី ធ្យូប សេនត្រល

អ្នកណាគេហ្វេនផ្កាប់មុខ នៃអាហារតាមចិញ្ចើមផ្លូវខ្លះ? ចេញមុខសារភាពលឿនមក បានគ្នាព្រោះថា Admin ក៏ចូលចិត្តណាស់ដែរ ព្រោះតែវាមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។ ហើយចាប់ពីពេលនេះអ្នកចូលចិត្តញ៉ាំអាហារតាមចិញ្ចើមផ្លូវគ្នាយើង នឹងកាន់តែរីករាយសប្បាយញ៉ាំថែមទៀតជាមួយអាហារតាមចិញ្ចើមផ្លូវបែបសម័យថ្មីពី ធ្យូប សេនត្រល ដែលពិសេសជាងអាហារតាមចិញ្ចើមផ្លូវដែរយើងធ្លាប់ញ៉ាំកន្លងមក?។ ធ្យូប សេនត្រល បានប្រមូលផ្ដុំនូវអាហារជាច្រើនមុខច្រើនជម្រើស និងចម្រុះជាតិសាសន៍ ថែមទាំងបានផ្សារភ្ជាប់ជាមួយរូបមន្ត គ្រឿងផ្សំ និងរសជាតិពិសេសតាមបែបមនុស្សសម័យថ្មី ដែរអាចនិយាយបានថាញ៉ាំហើយគឺដឹងតែពេញចិត្តស្ដូកហ្មង។ អ្វីដែរកាន់តែពិសេសថែមទៀតនោះ ធ្យូប សេនត្រល មិនត្រឹមតែផ្ដល់ជូននូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ...

បុកល្ហុងស្នាដៃ MasterChef Khmer រដូវកាលទី១ លោក អៀង ដារិទ្ធ រសជាតិពិតជាពិសេសប្លែកពីគេ

អ្នកដែលហ្វេនកម្មវិធីMasterChef Khmer រដូវកាលទី1 ច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយលោក អៀង ដារិទ្ធ ដែលជាអតីតបេក្ខជនក្នុងកម្មវិធីដ៏ល្បីមួយនេះ។ ហើយសម្រាប់ហ្វេនៗរបស់លោកអៀង ដារិទ្ធ ពេលនេះធ្លាប់បានមកញ៉ាំបុកល្ហុង និងម្ហូបឆ្ងាញ់ៗពិសេសៗ នៅហាង បងដារិទ្ធ បុកល្ហុងពិសេស រួចហើយរឺនៅ? អ្នកដែលមិនទាន់បានមក កុំភ្លេចមកណាព្រោះថាគ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។ ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មាន...

ប្លែកមាត់សប្បាយញ៉ាំអស់ទាស់ ប៊ូហ្វេបែបជប៉ុន នៅ Shaburi & Kintan Buffet ញ៉ាំម៉ាឆ្អែតញ៉ាំម៉ាតឹងពោះញ៉ាំតាមចិត្ត?

ធ្លាប់តែញ៉ាំប៊ូហ្វេធម្មតាៗ ឡើងស៊ាំហើយមែនអត់? ម៉ោះៗ ពេលនេះដើម្បីអោយប្លែកមាត់ និងទទួលបានរសជាតិដ៏ឈ្ងុយឆ្ងាញ់ បបួលគ្នាមកសាកប៊ូហ្វេបែបជប៉ុននៅ Shaburi & Kintan Buffet ម្ដងមើល?។ និយាយពីថាអោយតែបានមក គឺដឹងតែសប្បាយញ៉ាំហ្មងហើយ ជាមួយប៊ូហ្វេបែបជប៉ុន ជាពិសេសនោះគឺទទួលបានរសជាតិប្លែកទាំងសាច់អាំង និងស៊ុបតែម្ដង។ Shaburi & Kintan Buffet គឺមានទាំងស៊ុប សាច់អាំង និងម្ហូបចម្អិនហើយស្រាប់ជាច្រើនមុខ ហើយក៏មានបង្អែម...

អ្នកកំពង់សោម នឹកឃ្លានចង់ញ៉ាំបុកល្ហុងហិរៗឆ្ងាញ់ញ៉ាំហូរញើសតក់ៗ កុំភ្លេចមកម៉ាដាម ម្ទេស – Madam Chili

អ្នកកំពង់សោម និងអ្នកដែលទៅលេងកំពង់សោម ចាប់ពីពេលនេះទៅចង់ញ៉ាំបុកល្ហុងហិរៗបែបថៃហិរបះសក់ គ្រឿងសមុទ្រក្រឡុក ក្ដាមជ្រក់ ដៃមឹកអាំង និងម្ហូបឆ្ងាញ់ៗលែងលំបាកទៀតហើយអោយតែបានមកដល់ហាង ម៉ាដាម ម្ទេស - Madam Chili គឺសប្បាយមាត់ញ៉ាំតែម្ដងជាមួយមុខម្ហូបទាំងអស់នេះ ជាពិសេសគឺរសជាតិពិសេសមិនអោយលោកអ្នកខកបំណងតែម្ដង។ ម្ហូបដែលល្បីៗប្រចាំ ម៉ាដាម ម្ទេស - Madam Chili ដែរគ្រប់គ្នាបានមកហើយមិនគួររំលងនោះគឺបុកល្ហុង គ្រឿងសមុទ្រក្រឡុក ក្ដាមជ្រក់ និងដៃមឹកអាំងនេះហើយ។ បើនិយាយពីបុកល្ហុង...

ជាតិសាហាវហ្មង បបរមាន់ស្រែ ស៊ុបមាន់ខ្មៅ និងមីកូឡានៅហាង បបរមាន់ស្រែ ផ្ទះអុីដា បានញ៉ាំដឹងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ពិសេស​ ដែលមានបទពិសោធន៍លក់ជាង២០ឆ្នាំ

កន្លែងឆ្ងាញ់ម្ហូបពិសេសៗមកទៀតហើយអ្នកទាំងអស់គ្នា ពិតជាមិនអាចរំលងបានទេឆ្ងាញ់ៗខ្លាំងណាស់ បបរមាន់ស្រែ ស៊ុបមាន់ខ្មៅ និងមីកូឡា នៅហាង បបរមាន់ស្រែ ផ្ទះអុីដា។ ធ្លាប់បានមកញ៉ាំហើយនៅ? បើថានៅទេ ណាត់ដៃគូរកំពូលចូលចិត្តញ៉ាំរបស់អ្នកមកលឿនៗមក គឺដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបទាំង៣នេះ?។ សម្រាប់មីកូឡានៅទីនេះ គឺថាមានរសជាតិដើមមកពីបន្ទាយមានជ័យ រសជាតិឆ្ងាញ់ពិតៗ ហើយក៏ជាអាហារសម្រាប់សុខភាព ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទំងន់ និងមិនមានជាតិខ្លាញ់ជ្រូក ដែរសម្រាប់បងៗជនជាតិឥស្លាមក៏អាចញ៉ាំបាន។ រីឯស៊ុបមាន់ខ្មៅវិញ ក៏មានលក្ខណៈពិសេសមិនធម្មតា ដោយសារតែមាន់ខ្មៅ ដែរយកមកប្រើប្រាស់នេះគឺជាមាន់ខ្មៅពូជសុទ្ធល្អ មានរសជាតិឆ្ងាញ់ ប៉ូវកម្លាំង...

នឹកស៊ុបក្តៅៗ?? និងគ្រឿងសមុទ្រក្រឡុក មកកោះពេជ្រ ហាងចូលចិត្តញ៊ាំ ដឹងតែត្រូវចិត្តហើយ?

ជិះមកលេងកោះពេជ្រ នឹកឃ្លានស៊ុបក្តៅៗ ហុយៗ និងគ្រឿងសមុទ្រក្រឡុកគ្រឿង មករកបាននៅ ហាងចូលចិត្តញ៊ាំ ទីតាំងក្បែរមាត់ទន្លេស្រាប់ ហើយមុខម្ហូបអត់ខ្វះទេ អ្វីក៏មានដែរ។ ហាង ចូលចិត្តញ៊ាំ មានទីតាំងស្ថិតនៅក្នុងកោះពេជ្រ គឺនៅជាប់មាត់ទន្លេផ្ទាល់តែម្តង បើលោកអ្នកជិះចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្ដាំដៃ។ ហើយបើមានគ្នីគ្នាចង់រកស៊ុបក្តៅៗ សម្រាប់ហុតកម្តៅក្រពះ រសជាតិឆ្ងាញ់ ជ្រើសរើសយក​ ហាង ចូលចិត្តញ៊ាំ ។ និយាយពីមុខម្ហូបវិញ មានមិនខ្វះទេ...

ស្គាល់កន្លែងនេះ ផ្គាប់ចិត្តនារីៗមិនអោយទាស់ចិត្តហ្មង ​គ្រឿងបុកហិរៗ បង្អែម គុយទាវឆ្ងាញ់ៗមានសព្វគ្រប់ហ្មង?

ថ្ងៃនេះថ្ងៃពិសេស ៨ មីនា ទិវាសិទ្ធនារីអន្តរជាតិ ចុះបុរសៗយ់ើងមានកាដូពិសេសអ្វីជូនគេហើយនៅ? បើថានៅទេជូនទៅញ៉ាំអីហ្មងទៅ ហើយបើសម្រាប់អ្នកចូលចិត្តប្រភេទគ្រឿងបុកហិរៗ អីហ្នឹងនេះមកហាង ក្ដាមប្រៃ888 មកណាគឺធានាថាពិតជាមិនអោយខកបំណងហ្មងប្រភេទគ្រឿងបុកនៅទីនេះមានច្រើនមុខច្រើនជម្រើសខ្លាំងណាស់ ចង់កុម្ម៉ង់អីក៏មានដែរ។ លឺចឹងចង់ញ៉ាំណាស់ហើយមែនទេ ម៉ោះចាំAdmin រៀបរាប់ឈ្មោះម្ហូបអោយដឹងខ្លះស្រួលទៅដល់កុម្ម៉ង់ញ៉ាំហ្មង សម្រាប់ប្រភេទមុខម្ហូបគ្រឿងបុកមានដូចជា បុកកញ្ច្រែងជ្រុង បុកល្ហុងពងក្រួច បុកល្ហុងក្ដាមស្រែ បុកល្ហុងក្ដាមសេះ បុកល្ហុងងាវ បុកល្ហុងបង្គារ បុកពោតក្ដាមសេះ បុកពោតក្ដាមស្រែ បុកមី បុកនំបញ្ចុក...

បានទៅសៀមរាបថ្ងៃណា! កុំរំលង តារានីសាច់អាំងសាខាដើម ជម្រើសសាច់ស្រស់ៗថ្មីៗ ទឹកជ្រលក់ឆ្ងាញ់?

កាន់តែមើលកាន់តែឃ្លាន សម្រាប់អ្នកភ្នំពេញ ឬអ្នកនៅបណ្តាខេត្តផ្សេង ថ្ងៃណាបានឡើងទៅខេត្តសៀមរាប កុំរំលងកន្លែងសាច់អាំងល្បីឆ្ងាញ់ លក់ដាច់ខ្លាំងតែម្តង នោះគឺ ហាង តារានីសាច់អាំងសាខា១ (សាខាដើម) ជម្រើសល្អ ចំណាយតិច ញ៊ាំឆ្ងាញ់មិនស្តាយលុយរឿងអីថាមិនសាកនោះ។ ជឿជាក់ថាបងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង តារានីសាច់អាំង រួចមកហើយ តែថ្ងៃនេះសូមណែនាំលោកអ្នកអោយស្គាល់សាខាទី១ ឬអាចនិយាយបានថាជាសាខាម្ចាស់ដើម ដែលល្បីនៅខេត្តសៀមរាបផ្ទាល់ អតិថិជនជាច្រើនទទួលស្គាល់ លើរសជាតិទឹកជ្រលក់ទឹកកាពិឆ្ងាញ់ និងប្រភេទសាច់ដែលគាត់យកមកលក់គឺស្រស់ៗថ្មីៗ ញ៊ាំហើយទទួលបានរសជាតិឆ្ងាញ់ រីឯតម្លៃវិញគឺសមរម្យ អស់ត្រឹម៤មុឺនរៀលអី...

ងាវស្រុះធំៗគាស់ហើយស្រាប់ និងមឹកអាំងពិសេសប្រចាំហាង Kinme ជ្រលក់ជាមួយទឹកជ្រលក់ ៣រសជាតិអ៊ែមអស់ស្ទះ?

តោះសំណព្វចិត្តណាចូលចិត្តញ៉ាំងាវស្រុះ មឹកអាំង សាច់អាំង និងប្រភេទគ្រឿងសមុទ្រអាំងជាច្រើនប្រភេទទៀតខ្លះ? ម៉ោះៗ ពេលនេះហាង Kinme មានលក់នូវមុខម្ហូបពិសេសទាំងអស់នេះ បំពេញតម្រូវការរបស់អស់លោកអ្នកហើយ រីឯរសជាតិវិញបាច់យាយឆ្ងាញ់សាហាវណាស់ បានញ៉ាំហើយគឺដឹងតែជក់មាត់ជីបៗហ្មង?។ ចំពោះមុខម្ហូបដែល Admin ចង់ណែនាំអ្នកទាំងអស់គ្នាដែលមានរសជាតិឆ្ងាញ់ខ្លាំង និងល្បីប្រចាំហាង Kinme នោះគឺងាវស្រុះ មឹកអាំង។ សម្រាប់ងាវស្រុះ នៅទីនេះគឺងាវធំៗល្អជាប្រភេទងាវលេខមួយសាច់ពេញណែន ហើយត្រូវបានគេស្រុះជាមួយទឹកដូងដែលមានដាក់ស្លឹកតយធ្វើអោយងាយកាន់តែមានជាតិ ហើយពេលបានជ្រលក់ជាមួយទឹកជ្រលក់ ៣រសជាតិប្រចាំហាងទៀតរសជាតិកើនថ្វេរដង។ ចំណែកឯមឹកអាំង...

នំបញ្ចុកទឹកប្រហុកអំបិលម្ទេស ត្រីអណ្ដែងអាំង មុខអង្គរអ្នកដែលបានមកដល់ហើយគួរតែញ៉ាំ ព្រោះថារសជាតិឆ្ងាញ់សាហាវ

អ្នកដែលឧស្សាហ៍ទៅលេងសៀមរាប ទៅលេងប្រាសាទអង្គរវត្ត អ្នកណាខ្លះធ្លាប់បានញ៉ាំនំបញ្ចុកទឹកប្រហុកអំបិលម្ទេស ត្រីអណ្ដែងអាំង នេះខ្លះ? សម្រាប់អ្នកដែលមិនទាន់បានញ៉ាំ​ និងមិនទាន់បានស្គាល់Admin សុំប្រាប់តិចចុះបើចង់មកញ៉ាំអាចមករកបាននៅ កន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស ដែលមានទីតាំងស្ថិតនៅ មុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង គឺថាបានមកដល់ហើយគួរតែញ៉ាំ ព្រោះថារសជាតិឆ្ងាញ់សាហាវ ញ៉ាំហើយគឺដឹងតែលាន់មាត់សរសើរហ្មងហើយ។ សម្រាប់នៅកន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស គឺមាននំបញ្ចុកសម្លរខ្ជាយ នំបញ្ចុកទឹកប្រហុក ដែរមានពីររសជាតិគឺហិរ និងអត់ហិរ។...

Most Read