អ្នកដែលហ្វេនកម្មវិធីMasterChef Khmer រដូវកាលទី1 ច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយលោក អៀង ដារិទ្ធ ដែលជាអតីតបេក្ខជនក្នុងកម្មវិធីដ៏ល្បីមួយនេះ។ ហើយសម្រាប់ហ្វេនៗរបស់លោកអៀង ដារិទ្ធ ពេលនេះធ្លាប់បានមកញ៉ាំបុកល្ហុង និងម្ហូបឆ្ងាញ់ៗពិសេសៗ នៅហាង បងដារិទ្ធ បុកល្ហុងពិសេស រួចហើយរឺនៅ? អ្នកដែលមិនទាន់បានមក កុំភ្លេចមកណាព្រោះថាគ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។



ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មាន គ្រឿងសមុទ្រក្រឡុក ស្តេក អយស្ទ័រ និងក្ដាមជ្រក់។ ចំពោះមុខម្ហូបដែរអ្នកទាំងអស់គ្នាគួរតែសាក នោះគឺបុកល្ហុងតែម្ដង ព្រោះថាវាមានលក្ខណៈពិសេសរសជាតិប្លែកពិសេសពីបុកល្ហុងនៅហាងដ៏ទៃ។ ហើយមួយវិញទៀតនោះបុកល្ហុង នៅទីនេះគឺប្រើគ្រឿងផ្សំដែរត្រូវបានលាយបញ្ចូលគ្នាភ្លាមៗ និងមានប្រើនូវគ្រឿងសមុទ្រស្រស់ធ្វើអោយរសជាតិពិសេសថ្វេរដង។



ហាង បងដារិទ្ធ បុកល្ហុងពិសេស មិនត្រឹមតែមានមុខម្ហូបប៉ុន្មានមុខនេះទេណា គឺថាមានម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ ដោយគ្រប់គ្នាអាចទៅញ៉ាំបានដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ១០០៣ ផ្លូវពីម៉ាក្រូ ទៅAeon2 ជាប់នឹងធានាគារភ្នំពេញពាណិជ្ជ រឺក៏លោកអ្នកអាចធ្វើការខលកុម្ម៉ង់បានតាមរយៈលេខទូរសព្ទ 093 810 380 / 096 903 88 38៕





ហាង បងដារិទ្ធ បុកល្ហុងពិសេស
លេខទូរសព្ទ៖ 093 810 380 / 096 903 88 38
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១០០៣ ផ្លូវពីម៉ាក្រូ ទៅAeon2 ជាប់នឹងធានាគារភ្នំពេញពាណិជ្ជ
វិដេអូ៖