Monthly Archives: February, 2020

ឃ្លានពងទាកូនឆ្ងាញ់ គួរទៅញ៉ាំនៅឯណាទៅ? អត់ប្រាប់ទុកអោយឆ្ងល់ បើអត់ចូលអាន

និយាយពីរឿងពងទាកូននេះ មិនថាតែអ្នកទាំងអស់គ្នាទេដែរចូលចិត្តញ៉ាំនោះ សូម្បីតែ Admin នេះក៏ចូលចិត្តញ៉ាំដែរ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំងទៀត អត់អោយចូលចិត្តមិចកើតទៅណ៎ អ្នកចូលចិត្តពងទាកូនគ្នាយើង។ ម៉ោះ ដោយសារតែយើងចូលចិត្តញ៉ាំដូចគ្នា ចឹង Admin មិនលាក់ទេថាពងទា នៅឯណាឆ្ងាញ់នោះ អាចនិយាយបានថាមានច្រើនកន្លែង ច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា ជ្រើសរើសបានតាមកន្លែងដែលអ្នកទាំងអស់គ្នាចង់ទៅដែលមានដូចខាងក្រោម៖ ហាង MOOL មួយក្តាំងនេះឪមីអូន ត្រៀមខ្លួនចាំជូនម៉ែមីអូនទៅញ៉ាំអោយអើយទៅ ទំនងយកតែមែនទែនបែបនេះ មិនអាចរួចខ្លួននោះទេ...

អូរឫស្សីគ្រឿងសមុទ្រ ពិភពអាហារ៤ជាតិសាសន៍ ដែលមានរសជាតិឆ្ងាញ់ និងតម្លៃធូរថ្លៃ

ហាងដែលមានម្ហូបឆ្ងាញ់ៗ តម្លៃធូរថ្លៃមានមិនច្រើនទេនៅក្នុងរាជធានីភ្នំពេញ ជាពិសេសហាងដែលមានម្ហូបច្រើនជាតិសាសន៍ ដែលអាចជ្រើសរើសមុខម្ហូបបានតាមចំណូលចិត្តទៀតនោះ។ តែថ្ងៃនេះអ្វីទាំងអស់នេះ ត្រូវបានរកឃើញហើយ គឺមាននៅហាងអូរឫស្សីគ្រឿងសមុទ្រ ដែលមានម្ហូប៤ជាតិសាសន៍ បែបខ្មែរ ថៃ ចិន និងវៀតណាម រីឯតម្លៃចាប់ពី ១២០០០៛ ឡើងទៅតែប៉ុណ្ណោះ។ គួរណាស់តែមិនអាចរំលងបានទេ ចំពោះហាងដែលមានមុខម្ហូបច្រើនជម្រើសបែបនេះនោះ ជាពិសេសបើបានមកញ៉ាំហើយកុំភ្លេចញ៉ាំម្ហូបប្រចាំហាង ដែលមានដូចជា​៖ ស៊ុបហិលអូរឫស្សី ក្ដាមពងជ្រក់ និងHappy Crab(ក្ដាមអាំងអំបិលម្ទេស) និយាយថាមួយណាក៏រសជាតិឆ្ងាញ់ដែរ ព្រោះតែគ្រឿងសមុទ្រដែលយកមកចម្អិនទាំងអស់...

សារេតាសាម៉ូម ១សន្លឹក ចាយលុយស្រុកឯងឲ្យស្គាល់សមុទ្រថ្លាដូចកញ្ចក់ម្តងមើល

រដូវកាលដើរលេងជិតមកដល់កុំអោយចេះតែនឹកឃើញដើរស្រុកគេពេក ម៉េចៗ ទេបើថាមិនទាន់ស្គាល់សមុទ្រស្រុកឯងថ្លាស្អាតប៉ុណ្ណាទេ ល្មមនឹកឃើញដាក់គោលដៅទៅលេងម្តងហើយ កុំឲ្យគេថាដើរតែស្រុកគេ ស្រុកឯងមិនស្គាល់អស់ផង ដូច្នេះហើយជើងនេះសារេកាត់កង ដកតាសាម៉ូម ១សន្លឹកមក ១០០ដុល្លារយើងនឹងត្រូវនឹង ៤០០០០០រៀល ធានាលៃលក១គ្រប់ ដើរគេងបាន ២ថ្ងៃ ១យប់នៅលើកោះរ៉ុងសន្លឹមដ៏ស្រស់ស្អាតមួយនេះ។ ដំបូងយើងត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុរួច ជិះទូកឆ្លងសមុទ្រទៅកាន់កោះរ៉ុងសន្លឹម ដោយតម្លៃទូទៅមានចាប់ពី 18-25 ដុល្លារ ដូច្នេះហើយអ្នកគួរកក់ជាមុន តាមរយៈទូក GTV Speed Boat...

តោះ បោកកូនជ្រូកយកលុយទៅលេងបុណ្យទន្លេ និងកន្លែងស្អាតៗ នៅបាត់ដំបង

សល់មិនប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង និងមានប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០។ មិចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅមិចបាន ព្រោះថាយើងក៏អាចទៅលេងបុណ្យទន្លេផង និងអាចឆ្លៀតទៅកន្លែងស្អាតៗដែលជាតំបន់ទេសចរណ៍នៅក្នុងខេត្តនេះផងដែរ។ មិនបាច់បារម្ភថាមិនដឹងទៅណានោះទេ ចាំ Admin ណែរនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។...

ចុងខែចឹងសម្រាកញ៉ាំសិន ងាកមករៀនថតរូបងាយៗ តាម Youtube តែស្អាតកប់

រដូវកាលចូលឆ្នាំជិតដល់មែនទែនហើយ ចឹងសម្រាប់អ្នកមានគំរោងដើរលេងតាមតំបន់កម្សាន្តនានាច្បាស់ណាស់ចង់បានរូបស្អាតៗ ផុសក្នុងហ្វេសបុកអោយប្លែកនឹងគេម្តង ចឹងហើយចាប់ពីដាច់ខែនេះសម្រាកពីដើរញ៉ាំអី មករៀនថតរូបងាយៗ តាម Youtube Channel មួយដែលកំពុងល្បីខ្លាំងនៅប្រទេសថៃ ដូច្នេះហើយកុំគេថា ចូលឆ្នាំ ឆ្នាំនេះអត់រូបទៀតតោះចុចមើលទាំងអស់។ វីដេអូខាងក្រោម សម្រាប់ចូលមើល Channel ចុចទីនេះ https://www.youtube.com/watch?v=_bOiYAi9448

សម្លរប្រូង រសជាតិឆ្ងាញ់ប្លែកដែលអ្នកគួរតែសាកញ៉ាំ ពេលមកដល់ទឹកដីខេត្តមណ្ឌលគិរី

អ្នកណាខ្លះធ្លាប់បានមកលេង ខេត្តមណ្ឌលគិរី ដែលជាដែនដីភូមិភាគឦសានមួយនេះ។ សម្រាប់អ្នកដែលធ្លាប់បានមកលេងទឹកដី ដ៏សម្បូរទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ច្រើនរាប់មិនអស់ ធ្លាប់បានទៅលេងកន្លែងណាខ្លះហើយ ហើយបានស្គាល់អ្វីខ្លះពីទឹកដីខេត្តមួយនេះ។ មិនបាច់ឆ្ងល់ទេណាថាហេតុអ្វី បានAdminសួរបែបនេះព្រោះតែចង់លួចបង្ហើបសម្រាប់ដែលអ្នកធ្លាប់មកលេងហើយក្ដី និងអ្នកមានបំណងថាមកលេង អោយដឹងថាបានមកដល់ទីនេះគួរណាស់តែសាកញ៉ាំម្ហូបប្រចាំត្រកូលរបស់បងប្អូនជនជាតិភាគតិចនៅទីនេះ ព្រោះថាឆ្ងាញ់ប្លែក ជាពិសេសមានក្លិនឈ្ងុយដោយការចម្អិនក្នុងបំពង់ឫស្សីតែម្ដង នោះគឺសម្លរប្រូង។ សម្លរប្រូង ជាសម្លរមួយដែលគេត្រូវចម្អិនវាដោយដុតបំពងឬស្សី ដើម្បីអោយគ្រឿងផ្សំ បន្លែ និងសាច់ ឆ្អិនហើយមានក្លិនឈ្ងុយ។ បើតាមបងស្រីម្នាក់ដែលជាជនជាតិភាគតិចបានប្រាប់មកយើងថា ម្ហូបនេះ បើគេគ្មានសាច់...

ចង់ទៅលេងអង្គរសង្ក្រាន្ត កក់កន្លែងគេងទាំង៩នេះបាន ដឹងតែអ៊ែមហ្មង

កន្លែងគេង កន្លែងញ៉ាំ គឺជារឿងសំខាន់នៅពេលដែលយើងដើរលេងម្ដងៗ ហើយក៏មិនមែនជារឿងដែលងាយស្រួលរកសោះឡើយ បើសិនជាអ្នកដើរលេងក្នុងកំឡុងពេលមានបុណ្យទានហើយមិនបានធ្វើការកក់ទីតាំងមុននោះ។ បែបនេះសម្រាប់អ្នកដែលមានបំណងទៅលេង អង្គរសង្ក្រាន្តនៅសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង គួរណាស់តែសារេ រកកក់ផ្ទះសំណាក់ រឺសណ្ឋាគារ ទុកអោយហើយទៅ ប្រយ័ត្នដល់ពេល រកកន្លែងគេងមិនបាន។ ដូចនេះសាកមកមើលប៉ុន្មានកន្លែងខាងក្រោមនេះសាកមើល៎ ពេញចិត្តមួយណាដែរព្រោះថា Admin ធ្លាប់បានទៅរួចហើយ គឺសុទ្ធតែល្អៗ។ សណ្ឋាគារ Suon Angkor Boutique សណ្ឋាគារ...

នៅភ្នំពេញយូរតិចអត់ស្គាល់ បុហ្វេតម្លៃធូរក្រោម ៨ដុល្លារចុះ?

សម្រាប់លោកអ្នកដែលតែងតែនិយមការញ៉ាំអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកកន្លែងណាមានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះហើយអ្នកភ្នំពេញបើមិនបានស្គាល់ហាងបុហ្វេទាំងនេះនេះទេពិតជាស្តាយណាស់ ខាតលុយច្រើនហ្មងសម្រាប់អ្នកចូលចិត្តញ៉ាំអាហារបុហ្វេតែមិនស្គាល់ ព្រោះអីហាងខាងក្រោមនេះសុទ្ធតែមានតម្លៃក្រោម ៨ដុល្លារពេញចិត្តមួយណាចូលសាកមួយនឹងបានណាល្ងាចនេះ។ ហាង K Man Buffet BBQ & Soupលេខទូរសព្ទ៖ 010 296 568 | 096 533 7976ទីតាំង​៖ ផ្ទះលេខ 94 ផ្លូវ...

ខ្ចៅស្ងោរ ខ្យងដុត ក្តាមចំហុយ​ ប៉ុន្មានហាងនេះ ឃើញហើយទប់មិនជាប់ចឹងហ្មង!

ស្ថិតក្នុងចំណោមហាងជាច្រើនដែលមានវត្តមានក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញថាហាងជាប្រភេទStreet Food ឬហៅថាហាងតាមចិញ្ចើមផ្លូវ គឺមានការគាំទ្រច្រើនតែម្តងជាពិសេស ហាងដែលមានលក់មុខម្ហូបដូចជា ខ្ចៅ ខ្យង ក្តាមស្រែ តួយ៉ាងហាងទាំង ៦នេះ គឺមានភ្ញៀវពេញៗហាងតែម្តង អ្វីដែលជាភាពច្នៃប្រឌិតនោះ គឺសម្រាប់ហាងនីយមួយៗ មានចំនុចពិសេស គឺទឹកជ្រលក់មានរសជាតិប្លែកៗពីគ្នា ដែលធ្វើអោយអតិថិជន ចាប់អារម្មណ៍និងរសជាតិ ហើយមកញុាំជាញឹកញាប់តែម្តង។ ហាង MOOL និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង...

ចង់ញ៉ាំម្ហូបឆ្ងាញ់ៗ និងគិតគូរពីសុខភាពជាចម្បង អាចមកកាន់ទីនេះ

ការចង់ញ៉ាំម្ហូបឆ្ងាញ់ៗជារឿងមួយ តែរឿងដែលត្រូវគិតគូរខ្លាំងទៀតនោះ គឺថាអាហារទាំងអស់នោះល្អសម្រាប់សុខភាពប៉ុណ្ណា។ បើគិតថាញ៉ាំអាហារដែលគិតគូរពីសុខភាព គឺជារឿងសំខាន់សម្រាប់អ្នក បែបនោះគួរតែមកស្គាល់ហាងទាំង ២នេះហើយព្រោះថាទីនេះមានអារហារសុខភាព។ ពេញចិត្តមួយណា អាចទៅសាកមួយណឹងបានតាមចំណូលចិត្តរបស់លោកអ្នក។ ភោជន Daily Healthy Food ភោជន Daily Healthy Foodលេខទូរសព្ទ៖ 011 809 080 ទីតាំង៖ ចុចទីនេះ VIBE VIBEលេខទូរសព្ទ៖ 061 764 937...

បូហេ្វមិនកំណត់ម៉ោង ដាក់ម៉ាតឹងពោះត្រឹម 7.5$ ថែមស្រាបៀរ ១កេស សម្រាប់កក់ ២០នាក់ឡើង

ពិតជាមិនធម្មតាមែន ហាង K Man Buffet BBQ & Soup ញ៉ាំបូហ្វេម្នាក់ម៉ាឆ្អែត ដោយមិនកំណត់ម៉ោងតម្លៃម្នាក់ត្រឹមតែ 7.5$ តែប៉ុណ្ណោះ ហើយថែមទាំងមានប្រម៉ូសិនបន្ថែមពីលើនេះទៀត សម្រាប់អ្នកដែលខលកក់តុមុនមានគ្នាចាប់ពី ២០នាក់ឡើងទៅ និងទទួលបានការហ្វ្រីស្រាបៀរមួយកេសភ្លាម។ ការប្រម៉ូសិននេះមានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ ហាង​ K Man​...

កំឡុងពេលផ្ទុះកូរ៉ូណា (ជំងឺខូវីដ១៩) ញ៉ាំអាហាររបៀបណាល្អសម្រាប់អ្នក

និយាយដល់រឿងកូរ៉ូណា (ជំងឺខូវីដ១៩) នរណាមិនបារម្ភ នរណាមិនខ្លាចជំងឺដ៏កាចសាហាវមួយនេះ តែយើងក៏មិនត្រូវខ្លាចពេកដែរ ហើយយើងទាំងអស់គ្នាក៏មិនត្រូវមានការធ្វេសប្រហែសពេកនោះដែរ ចាំបាច់ត្រូវតែមានការការពារជាចាំបាច់ ដូចពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាល ហេតុដូចនេះហើយថ្ងៃនេះ Admin សូមចូលរួមចែករំលែក ចំណេះដឹងខ្លះៗទាក់ទងទៅនឹងម្ហូបអាហារ ថាតើគួរញ៉ាំអាហាររបៀបណា ដើម្បីការពារ អ្នកទាំងអស់គ្នាពីជំងឺនេះ។ យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែញ៉ាំម្ហូបឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះម្ហូបឆៅ មិនថាបន្លែ រឺស៊ុតនោះទេ។ ប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នាសម្រាប់ម្ហូបឆៅ និងម្ហូបឆ្អិន ចាំបាច់ត្រូវលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងឆ្អិន។...

Most Read