បូហេ្វមិនកំណត់ម៉ោង ដាក់ម៉ាតឹងពោះត្រឹម 7.5$ ថែមស្រាបៀរ ១កេស សម្រាប់កក់ ២០នាក់ឡើង

ហាង K Man Buffet BBQ & Soup

0
4824

ពិតជាមិនធម្មតាមែន ហាង K Man Buffet BBQ & Soup ញ៉ាំបូហ្វេម្នាក់ម៉ាឆ្អែត ដោយមិនកំណត់ម៉ោងតម្លៃម្នាក់ត្រឹមតែ 7.5$ តែប៉ុណ្ណោះ ហើយថែមទាំងមានប្រម៉ូសិនបន្ថែមពីលើនេះទៀត សម្រាប់អ្នកដែលខលកក់តុមុនមានគ្នាចាប់ពី ២០នាក់ឡើងទៅ និងទទួលបានការហ្វ្រីស្រាបៀរមួយកេសភ្លាម។ ការប្រម៉ូសិននេះមានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង​ K Man​ Buffet​ BBQ​ &​ Soup មានទាំងសាច់អាំង មានទាំងស៊ុប ញ៉ាំដោយសេរី មិនកំណត់ម៉ោង កំណត់ពេល មានសាច់អាំងគ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ ជាពិសេសបង្កង រូមទាំងម្ហូបឆ្អិនស្រាប់ ការ៉េម និងផ្លែឈើស្រស់ថែមទៀតផង។​ និយាយទៅ គឺមានច្រើនមុខសម្រាប់ជាជម្រើសតាមចំណង់ចំណូលចិត្តលោកអ្នកពិសាមិនខកបំណង ហើយមួយវិញទៀតហាងបានប្រើប្រាស់ចង្ក្រានធ្យូង មិនប៉ះពាល់សុខភាព និងមានអនាម័យខ្ពស់។ ចំពោះភេសជ្ជៈ គឺមិនមានការបូកបញ្ចូលក្នុងតម្លៃ 7.5$ នោះទេ។ ​

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ម៉ោះៗ មើលសារេលីលកទុកពោះអោយទំនេរទៅ ល្ងាចនេះបបួលគ្នាទៅញ៉ាំអោយណាណីម្ដងមើល៎ ម្នាក់ត្រឹមតែ7.5$ សោះ មានរបស់ញ៉ាំមិនចេះខ្វះបែបនេះហើយ នៅចាំអីទៀតវឺតៗមកណា៕

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង K Man Buffet BBQ & Soup
លេខទូរសព្ទ៖ 010 296 568 | 096 533 7976
ទីតាំង​៖ ផ្ទះលេខ 94 ផ្លូវ 265 កែង 160 សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក

វីដេអូ៖