Monthly Archives: August, 2021

video

១កំប៉ុង ១ម៉ឺនរៀលសប្បាយមាត់ញ៉ាំ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស🤤😋

បានញ៉ាំច្បាស់ជាប្លែកមាត់ជាមួយ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស មួយកំប៉ុង ១ម៉ឺនរៀលដឹងតែសប្បាយញ៉ាំពេញទំហឹងហ្មង។ និយាយពីថាសម្រាប់មួយមុខនេះបើមិនបានមកញ៉ាំដូចជាអារម្មណ៍មិនស្ងប់ទេ បើទំនងសឹងអីជាពិសេសពេលអាំងហើយស្រោចជាមួយទឹកត្រីកោះកុងប្រចាំហាងហិរៗជាតិសាហាវ🤤។
video

ចង់ញ៉ាំស៊ុបឆ្ងាញ់ ជំនួយដល់សុខភាព និងតម្លៃសមរម្យ ស្គាល់កន្លែងដែលត្រូវទៅរឺនៅ?

ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង😋។
video

បានសាកនៅ?🦑🐙ឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ នឹងឈុតកំលោះអត់លិឍ😋 របស់ ហាងមឹកតេងម៉ូ TengMo

ប្លែកទាំងឈ្មោះ ទាំងទំនងគួរអោយចង់ញុាំតែម្តង មានគ្រប់ឈុត ឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ នឹងឈុតកំលោះអត់លិឍ😋 🦑🐙 ចង់ញុាំអាចមករកបានគ្រប់សាខា ហាង មឹកតេងម៉ូ TengMo ។
video

លើសពីឆ្ងាញ់😋 ការ៉េមសុខភាពយូឡេ គ្មានជាតិស្ករ កាឡូរីទាប ញ៉ាំច្រើនប៉ុណ្ណាក៏នៅតែស្អាត

អ្នកណាខ្លះញ៉ាំការ៉េមរាល់ដងតែងបារម្ភរឿងមានជាតិស្ករផ្អែមខ្លាំង មានកាឡូរីខ្ពស់ធ្វើឲ្យមានភាពធាត់ខូចរាងដែលខំរក្សាយ៉ាងយកចិត្តទុកដាក់។ ណ្ហើយរឿងទាំងអស់នេះលែងជាបញ្ហាឈឹក្បាលទៀតហើយ ឃើញតែចំណងជើងខាងលើក៏ដឹងថាអ្វីជាដំណោះស្រាយ មកញ៉ាំការ៉េមយូឡេ គឺថាគ្មានជាតិស្ករ កាឡូរីទាប និងល្អសម្រាប់សុខភាពថែមទៀតផង។ អ្នកទាំងអស់គ្នាដឹងអត់...
video

រឿងគីឡូចាំសម្រកពេលក្រោយចុះ តែម៉ោងនេះគឺ ញុាំសាច់អាំងទឹកកាពិសិនហើយ នៅភោជនីយដ្ឋាន LOREM😋

សម្រាប់គីឡូសុំទុកមួយឡែកសិន និយាយតែរឿងញុាំបានហើយ😋 អោយធ្វើម៉េចបើសាច់អាំងទឹកកាពិទំនងម្លឹងៗ ថាមិនឃ្លានទេ តែក្រពះ និងមាត់នៅមិនសុខ ម្លោះហើយសាក ១ឈុត ២ឈុត សិនចាំគិតទៀត😋 អ្វីដែលសំខាន់ម្ហូបគេមិនខ្វះញុាំទេ តែណាស់តែខ្វះអ្នកបបួលទៅញុាំតើស!។
video

មិនខ្វះចឹងហ្មង រឿងម្ហូបញុាំ មកហាង បុកល្ហុងផ្ទះបុរាណ ចង់ស៊ុប សាច់អាំង បុកល្ហុង មានជូនម៉ាកំប្លេរ

ថាមិនខ្វះទេ រឿងម្ហូបញុាំ មករកហាង បុកល្ហុងផ្ទះបុរាណ នៅក្បែរសាលាវ៉ានដានេះឯង បើកបំរើជូន ៣ពេលតែម្តង ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ចង់ស៊ុបក៏មាន សាច់អាំងទឹកកាពិក៏មាន បុកល្ហុងគ្រប់ឈុត ហើយបើគ្រឿងក្លែមវិញ អ្វីក៏មានដែរ។
video

ធ្លាប់ស្គាល់ ធ្លាប់ញ៉ាំអត់? មីឆាប័ណ្ណធានា ល្បីតជំនាន់ ញ៉ាំមិនឆ្ងាញ់ដូរលុយវិញ

គ្រាន់តែលឺឈ្មោះ មីឆាប័ណ្ណធានា សម្រាប់ម៉ូយចាស់ៗច្បាស់ជានឹកឃើញដល់មីឆាដែលមានរសជាតិប្លែកពិសេសពីមីឆាដ៏ទៃដែលជាស្នាដៃលោកតាដែលជាម្ចាស់ដើមហើយ រួមជាមួយពាក្យថាមានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ។ អ្នកណាមិនល្បីអ្នកណាមិនស្គាល់ ទោះបីពេលនេះកេរ្តិ៍ឈ្មោះ មីឆាប័ណ្ណធានា ក៏នៅតែល្បីនឹងមានការគាំទ្រដែលបច្ចុប្ប​ន្នមានរហូតដល់ទៅ ៣សាខាដែលគ្រប់គ្នាអាចទៅញ៉ាំមានសាខាផ្លូវ៣៦០ សាខាខាងកើតវិមានឯករាជ្យ និងសាខាទី៣ លើផ្លូវជាតិលេខ 5A ទល់មុខរោងចក្រកូកាកូឡា។
video

កម្ម៉ង់មួយមុខណាក៏មិនខកបំណង រសជាតិពិតជាពិសេសៗពី 130 Gastro Pub 😋

បន្ទាប់ពីបំពេញការងារហត់នឿយ គ្រប់គ្នាតែងតែចង់ស្វែងរកកន្លែងញ៊ាំមុខម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ ដើម្បីបង្កើនកម្លាំងបំពេញថាមពលឡើងវិញមែនអត់? មិនជាបញ្ហាឲ្យតែបានមកភោជនីយដ្ឋាន 130 Gastro Pub គឺដឹងតែមិនខកបំណងហ្មងជាមួយមុខម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសារដែលគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈ Nham24, E-Gets, Bloc និង Muuve ដើម្បីយកទៅញ៉ាំនៅផ្ទះជុំគ្រួសារបាន។
video

ឱ្យរំលងម៉េចកើត ទំនងម្លឹងៗហ្នឹង😋ងាវពុះ ខ្យងពុះ ពងទាកូនពុះ ជាតិសាហាវណាស់!

ក្តីសុខៗនារីៗ នៅជិតបង្កើយ ឱ្យតែបានចាក់អត់ចេះខ្ជិលទេ ទំនងបែបនេះទៀត ឱ្យរំលងម្តេចបាន ងាវពុះ ទឹកត្រីកោះកុង, ងាវពុះ ទឹកអំពិលទុំ, ខ្យងពុះ ទឹកត្រីកោះកុង, ខ្យងពុះ ទឹកអំពិលទុំ, ពងទាកូនពុះ ទឹកត្រីកោះកុង, ពងទាកូនពុះ ទឹកអំពិលទុំ និយាយពីថា ជាតិណាស់ ហិរៗ បែបឆ្ងាញ់ៗ ។
video

Xin Fu Cha Taiwan MilkTea ផ្អែមឆ្ងាញ់ជាប់បេះដូងលើសសម្ដីបង ញ៉ាំហើយបំភ្លេចមិនបាន🤪

អ្នកចូលចិត្តញ៉ាំប្រភេទ MilkTea គ្រាន់តែលឺឈ្មោះ Xin Fu Cha Taiwan MilkTea ច្បាស់ជាមានអារម្មណ៍មិនស្រណុកក្នុងខ្លួនចង់កម្ម៉ង់ញ៉ាំភ្លាមៗហ្មង ព្រោះថារសជាតិភេសជ្ជៈមួយនេះឆ្ងាញ់ពិសេស ឆ្ងាញ់ដល់ដំណក់ចុងក្រោយ😋។
video

អស្ចារ្យ😱 មានចាប់ពី$1.99 អាចមកកម្ម៉ង់ភីហ្សាញ៉ាំបានយ៉ាងឆ្ងាញ់ជាមួយ Domino’s Pizza Everyday Value🍕

នៅចាំអីទៀត ពេលនេះកាន់តែពិសេសពី Domino's Pizza លោកអ្នកមានលុយចាប់ពី$1.99 អាចមកកម្ម៉ង់ភីហ្សាខ្នាតតូចញ៉ាំបានយ៉ាងឆ្ងាញ់ជាមួយដូមីណូភីហ្សា Everyday Value🍕។ សម្រាប់ខ្នាតតូចតម្លៃពិសេសនេះគឺមានសម្រាប់តែមកញ៉ាំនៅហាងផ្ទាល់ រឺក៏មកខ្ចប់នៅហាងផ្ទាល់តែប៉ុណ្ណោះ។
video

កាន់តែជ្រលក់កាន់តែឆ្ងាញ់ Shrimp Lover ភីហ្សាសំបកបង្គាររុំឈីសលាយជាមួយសាច់ក្តាម មីនុយថ្មីពី ដឹ ភីហ្សា ខមផេនី

មីនុយថ្មីមកលើកណាក៏មិនឲ្យទាស់ចិត្ត លើកនេះក៏ដូចគ្នាគឺកាន់តែពិសេសជាមួយ Shrimp Lover ភីហ្សាសំបកបង្គាររុំឈីសលាយជាមួយសាច់ក្តាម ជាពិសេសមានទឹកជ្រលក់ថ្មីទឹកជ្រលក់ខកថែល ដែលត្រូវជាតិគ្នាខ្លាំងកាន់តែជ្រលក់កាន់តែឆ្ងាញ់😋។

Archives

[td_block_archives tdc_css=”eyJhbGwiOnsibWFyZ2luLWJvdHRvbSI6IjUwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGUiOnsibWFyZ2luLWJvdHRvbSI6IjQwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGVfbWF4X3dpZHRoIjoxMTQwLCJsYW5kc2NhcGVfbWluX3dpZHRoIjoxMDE5LCJwb3J0cmFpdCI6eyJtYXJnaW4tYm90dG9tIjoiMzAiLCJkaXNwbGF5IjoiIn0sInBvcnRyYWl0X21heF93aWR0aCI6MTAxOCwicG9ydHJhaXRfbWluX3dpZHRoIjo3NjgsInBob25lIjp7Im1hcmdpbi1ib3R0b20iOiIzNSIsImRpc3BsYXkiOiIifSwicGhvbmVfbWF4X3dpZHRoIjo3Njd9″ f_name_font_family=”820″ color=”#dddddd” f_name_font_line_height=”eyJhbGwiOiIxLjUiLCJwb3J0cmFpdCI6IjEuNCIsInBob25lIjoiMS40In0=” items_padding=”0″ item_space=”eyJhbGwiOiIxNSIsImxhbmRzY2FwZSI6IjciLCJwb3J0cmFpdCI6IjciLCJwaG9uZSI6IjcifQ==” f_name_font_size=”eyJsYW5kc2NhcGUiOiIxMyIsInBvcnRyYWl0IjoiMTMiLCJwaG9uZSI6IjEzIn0=” color_h=”#ffa301″]

Latest articles

video

ណាត់គ្នាមកសម្រក់ញើស នៅហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ រសជាតិឆ្ងាញ់ប្លែកមាត់🌶😋

ដល់ម៉ោងដែលត្រូវ ខលទូរសព្ទណាត់គ្នាមកស្គាល់កន្លែងសម្រក់ញើស ហៀរទឹកមាត់ ជាពិសេសអ្នកនៅម្តុំទួលសង្កែ គឺហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ធានាថារសជាតិប្រាកដជាប្លែកមាត់ចឹងហ្មង សំខាន់មានម្ហូបច្រើនមុខ អ្វីក៏មានដែរ និយាយទៅអត់ខ្វះអីញុាំទេ​ ។
video

អត់ឆ្ងាយទេ ក្រោយសាលាវ៉ាន់ដានេះឯង ចង់ញុាំគ្រឿងអាំងស្រស់ៗ​ មកហាងEatie & CHEER (Restaurant & Pub)

សម្រាប់អ្នកនៅម្តុំសាលាវ៉ាន់ដា ពេលនឹកឃ្លានគ្រឿងអាចមករកនៅ ហាង​ Eatie & CHEER (Restaurant & Pub)បានណា៎ មានច្រើនមុខណាស់ សំខាន់មានការប្រូម៉ូសិនទៀត សម្រាប់គ្រឿងសមុទ្រ និងសាច់អាំងពេលយប់ បញ្ចុះតម្លៃ ១០% គ្រប់មុខម្ហូប និងភេសជ្ជៈផងដែរ ហើយសម្រាប់ការកក់កន្លែងធ្វេីខួបកំណេីត បញ្ចុះតម្លៃ ១៥% ភ្លាមៗ អ្វីដែលពិសេសទៀតនោះ...
video

ម៉េចដែរជាតិអត់ប៉ុណ្ណឹង បើគ្រឿងសមុទ្រក្រឡុកគ្រឿង ឡើងទំនងម្លឹងៗហើយ😋

គ្រាន់តែឃើញចាក់មក ទប់អារម្មណ៍សឹងមិនបាន ទំនងខ្លាំងណាស់ គ្រប់ឈុតតែម្តង មើលឡើងបណ្តើរក្រពះកូរ នឹកឃ្លានគ្រឿងសមុទ្រក្រឡុកបណ្តើរ😋 បើទំនងម្លឹងៗ សាក១ឈុត ២ឈុត សិនមើល ហើយ បើម្លឹងៗហើយ ប្រាប់ថាអត់ជាតិម៉េចបាន មោះ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស ។
video

ឃ្លានបាយឆាក្តាមមែនអត់🦀? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន👌

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។