ចង់ញ៉ាំស៊ុបឆ្ងាញ់ ជំនួយដល់សុខភាព និងតម្លៃសមរម្យ ស្គាល់កន្លែងដែលត្រូវទៅរឺនៅ?

IFOOD PLUS

0
10708

ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង?។

IFOOD PLUS
IFOOD PLUS
IFOOD PLUS

គ្រាន់តែលឺឈ្មោះ IFOOD PLUS គ្រប់គ្នាច្បាស់ជាស្គាល់ព្រោះថាហាងមួយនេះល្បីទទួលបានការគាំទ្រខ្លាំងជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទស៊ុបដែលមានរសជាតិឆ្ងាញ់ និងមានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ ទឹកស៊ុបទាំង ៤រសជាតិ គឺត្រូវបានចម្អិនដោយបានរក្សានូវក្បូនខ្នាតបែបបុរាណខ្មែរ និងចិនជាមួយគ្នាដែលធ្វេីការរម្ងាស់ជីវជាតិទឹកស៊ុបចេញមកពីផ្លែឈើ និង គ្រឿងផ្សំធម្មជាតិបំប៉នសុខភាពសំខាន់ៗជាច្រេីនមុខ។ ជាពិសេសស៊ុបស៊ីឈុ័ន និងមីសូរបស់ iFood Plus ដែលមានដើមកំណើតពីប្រទេសចិន ត្រូវបានបង្កើតចេញមកពីបន្លែ​និងរុក្ខជាតិពិសេសៗមួយចំនួន ដែលមានដូចជា ខ្ទឹមខ្ចល់ដែលជួយសម្រួលនូវសរសៃរឈាម ពុទ្រាក្រហមដែលជួយរក្សានូវភាពក្មេងវ័យ និងគ្រឿងផ្សំធម្មជាតិមួយចំនួនទៀតដែលមានតួនាទីថែរក្សាសម្រស់អ្នកដែលពិសារផងដែរ។

IFOOD PLUS
IFOOD PLUS

បន្ថែមពីនេះ iFood Plus មិនមែនមានត្រឹមតែស៊ុបទេណា ក៏មានលក់នូវអាហារពេលព្រឹកដែលមានដូចជា ឌីមសាំឆ្ងាញ់ៗ គុយទាវ និងបាយផងដែរ។ គ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២រសៀល និងស៊ុបមានលក់ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១១យប់។ បែបនេះគ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកក៏បាន មកញ៉ាំស៊ុបក៏បានធានាថាទទួលបានរសជាតិឆ្ងាញ់ និងបរិយាកាសយ៉ាងស្រស់ស្រាយបំផុត៕

IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS

IFOOD PLUS
លេខទូរសព្ទ៖ 012 217 358 / 015 217 358
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១៦៩ សង្កាត់វាលវង្ស (ជិតក្រុមហ៊ុនTOYOTA និងឈៀងសាលាបាក់ទូក)
ផែនទី៖ https://goo.gl/maps/rBPRmApgPnqV4zne6

វីដេអូ៖