Monthly Archives: January, 2021

ទាំងទំនង ទាំងឆ្ងាញ់ ឆ្ងាញ់គ្រប់មុខតែម្តង? ចង់ញ៊ាំមករកនៅ ហាង ចែម៉ាប់ គុយទាវទូក

មិនត្រឹមតែឃើញរូបរាងទំនងនោះទេ រសជាតិវិញឆ្ងាញ់ដូចគ្នា សម្រាប់អ្នកស្វែងរកអាហារពេលព្រឹក ដូចជាគុយទាវទូក, គុយទាវពិសេស , បាយ មករកនៅហាង ចែម៉ាប់ គុយទាវទូក ផ្តល់នៅជម្រើសច្រើនមុខជូនដល់លោកអ្នក ហើយតម្លៃសមរម្យ ចាប់ពី១០០០០៛ ដល់១៥០០០៛ តម្លៃតាមប្រភេទសាច់ ។ ពិតជាមិនខកបំណងនោះទេ ចង់ញ៊ាំគុយទាវទូក ដែលឆ្ងាញ់រសជាតិម្ចាស់ដើម អាចមកញ៊ាំបាន ដែលទីតាំងនៅមិនឆ្ងាយទេ ផ្លូវ 143 កែង 390...

នៅម្តុំផ្លូវវេងស្រេង ចង់ញ៊ាំសាច់អាំងទឹកកាពិ ឆ្ងាញ់ ហើយបញ្ចុះតម្លៃ មកហាងQueen BBQ តេកក់ភ្លាម បញ្ចុះជូន១០%ភ្លាមៗ

ពិតជាស្រួលសម្រាប់អ្នកនៅម្តុំផ្លូវវេងស្រេង មិនគួរមើលរំលងទេ មានកម្មវីធីជួបជុំខួបកំណើត ឬជប់លៀងផ្សេងៗ តេកក់តុមុន Check in បញ្ចុះតម្លៃ១០% មានកម្មវីធីខួបកំណើត បញ្ចុះ១៥ % នោះគឺមាននៅ ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង រសជាតិសាច់អាំងទឹកកាពិតឆ្ងាញ់ ហើយមានតែ១សាខានេះគត់ ។ ចង់បានសាច់អាំងទឹកកាពិតឆ្ងាញ់ ស្ថិតនៅម្តុំផ្លូវវេងស្រេង ឬ រង្វង់មូលចោមចៅ លោកអ្នកគួរតែស្គាល់ហាង Queen BBQ...

មកស្គាល់ហាង ថេស្ទី នូឌី៦៨ ថាមិនខ្វះចឹងហ្មងម្ហូបញ៊ាំ មីគោក បាយ ស៊ុប គុយទាវ… សរុបមិនក្រោម៦០​មុខនោះទេ!

បានស្គាល់ បានចូលញ៊ាំរួចហើយ ជឿជាក់ថាជាប់ចិត្តជាម៉ូយប្រចាំមិនខានទេ ហាងថេស្ទី នូឌី៦៨ គ្រាន់តែឃើញមីនុយភ្លាម ដឹងថាអត់ខ្វះម្ហូបញ៊ាំចឹងហ្មង មានម្ហូបគ្រប់មុខ សម្រាប់មី គឺមាន៣រសជាតិ មីរសជាតិដើម មីរសជាតិជូរហិរ មីរសជាតិម្រេច ក្រៅពីនោះរួមមានទាំង ស៊ុប គុយទាវ បាយ លតឆា មីឆា និងអាហារសម្រន់ផងដែរ សរុប ជាង៦០មុខ ។ ភោជនីយដ្ឋាន ថេស្ទី...

ថាមិនជាតិម៉េច! អណ្តាតគោ ក្រចកជើងគោ ឆ្អឹងជំនីគោ ប្រឡាក់គ្រឿង អាំងឡើងទំនងប៉ុណ្ណឹងហើយ

ប្រាប់ថាមិនឃ្លានក៏មិនជឿដែរ បើគ្រាន់តែឃើញប៉ុណ្ណឹង ក្រពះចាប់ផ្តើមរើហើយហ្នឹង ប្រមូលសុទ្ធតែអណ្តាតគោ ក្រចកជើងគោ ឆ្អឹងជំនីគោ ប្រឡាក់គ្រឿងឡើងទំនងម្លឹងៗ មើលទៅទំនងជាតិណាស់! ថ្មើរៗហ្នឹងបានឃើញវីដេអូនេះហើយ ដឹងតែឃ្លានមិនស្ទើរទេ មីនុយម្ហូបថ្មី ប្រចាំហាង មីទាញតុងយុាំ ដឹងតែប្លែកមាត់ ប្លែកអណ្តាតទៀតហើយ ជាមួយនិងមុខម្ហូបថ្មីនេះ តម្លៃមានចាប់ពី ១៥០០០៛ ឡើងទៅ បើមានគ្នីគ្នាច្រើនអ្នកទៀត ជុំគ្នាញ៊ាំ គឺចំណាយម្នាក់តិច ញ៊ាំបានយ៉ាងសប្បាយ ។ ចឹងសាកស្រម៉ៃបណ្តើរៗទៅ ក្រចក​ជើង​គោ...

Fire Tiger បើកសម្ភោធសាខាថ្មី Snow Tiger ជាមួយបរិយាកាសថ្មីប្លែក ថែមទាំងមានមីនុយថ្មីៗរសជាតិកាន់តែពិសេស

អ្នកប្លុកច្បារអំពៅដែលជាហ្វេនរបស់ Fire Tiger ពេលនេះងាយស្រួលហ្មង ព្រោះថាFire Tiger បានបើកសម្ភោធសាខាថ្មី ជាមួយឈ្មោះថ្មី Snow Tiger ដែលស្ថិតនៅបឹងស្នោរហ្វូតវេលេច(ទល់មុខបុរីប៉េងហួតបឹងស្នោរ) នៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់នីរោត ខណ្ឌច្បារអំពៅ។ អ្វីដែលកាន់តែពិសេសសម្រាប់សាខាថ្មី Snow Tiger នេះហាងបានរៀបចំយ៉ាងពិសេសប្លែកភ្នែកប្លែកអារម្មណ៍ ជាមួយបរិយាកាសបែបរដូវWinter ដែលអាចអោយអតិថិជនថតរូបបានស្អាតៗ ដូចនៅបរទេសដោយមិនចាំបាច់ជិះយន្តហោះទៅក្រៅប្រទេសនោះទេ។ ហើយបន្ថែមពីនេះគឺអាចរីករាយជាមួយការក្រេបយករសជាតិដ៏ប្រណិតៗទាំង១១ប្រភេទ ទាំងមីនុយចាស់...

ត្រឡប់មកវិញហើយ មី​ស៊ុប​សាលា​បឋម​ទួល​ទំពូង យើងហ្នឹង អ្នកណាខ្លះមិនទាន់បានទៅ?

នឹកមី​ស៊ុប​សាលា​បឋម​ទួល​ទំពូង ខានញ៊ាំរសជាតិបែបនេះយូរដែរហើយមែនអត់? តោះពេលនេះ កន្លែងនេះ រសជាតិមួយនេះ បានវិលត្រឡប់មកវិញហើយ ម៉ូយៗ ណាត់ប្រាប់តគ្នាផង ។ បើយើងនិយាយពីមីស៊ុបទួលទំពូង ជឿថាមិនតិចអ្នកនោះទេដែលស្គាល់ ពីមួយជំនាន់ ទៅមួយជំនាន់ អោយតែធ្លាប់រៀនក្នុងសាលាបឋមទួលទំពូង គឺស្គាល់ច្បាស់តែម្តង ហើយមិនត្រឹមតែអ្នកដែលរៀនក្នុងសាលាទេ អ្នកធ្វើការ អ្នករៀននៅសាលាផ្សេងក៏ធ្លាប់ទៅញ៊ាំនៅទីនោះដែរ ដោយសារតែ រសជាតិមីស៊ុប តម្លៃ និងការនិយមទទួលទានអាហាសម្រន់បែបងាយៗ ដ៏ច្រើនមុខក្នុងសាលានេះផ្ទាល់តែម្តង។ មោះដូចនេះ នឹកដល់ មីស៊ុបទួលទំពូង...

Wow! ប្លែកអស់ទាស់ មានតែមួយគ្មានពីរប៊ូហ្វេសាច់អាំងបែបប្រេស៊ីល មានសាច់អាំង១៥មុខច្រើនរសជាតិ រួមជាមួយម្ហូបឆ្ងាញ់ៗជាច្រើនទៀត

ចូលចិត្តញ៉ាំសាច់អាំងបែបប្រេស៊ីលមែនទេ? ពេលនេះមាននៅកម្ពុជាយើងហើយ មិនចាំបាច់ចំណាយពេលជិះយន្តហោះទៅក្រៅប្រទេសទៀតទេ ណាត់គ្នាមកតែ RealAngus SteakHouse អាចញ៉ាំបានយ៉ាងរីករាយជាមួយប៊ូហ្វេសាច់អាំងដ៏ច្រើនសម្បូរបែប ជាពិសេសពេលនេះក៏មានប្រម៉ូសិនពិសេសគ្រាន់តែធ្វើការខលកក់មុន នោះនឹងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់១០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ RealAngus SteakHouse ជាប៊ូហ្វេសាច់អាំងដែលមាន សាច់អាំងរហូតដល់ទៅ១៥មុខ ជាមួយរសជាតិឆ្ងាញ់ពិសេសប្លែកៗពីគ្នា ជាមួយការចម្អិនដ៏ប៉ិនប្រសប់របស់ចុងភៅជំនាញលំដាប់កំពូលប្រចាំហាង។ ក្រៅពីសាច់អាំងទាំង១៥មុខ ក៏មានសាឡាត អយស្ទ័រ និងម្ហូបជាច្រើនមុខទៀតផងដែរ។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំង គួរតែមកសាកជាមួយរសជាតិថ្មីបទពិសោធន៍ថ្មីញ៉ាំម៉ាសេរីជាមួយសាច់អាំងទាំង១៥មុខ។ សារេដកលុយស្លៀកខោរលុងៗមកដាក់ម៉ាតឹងពោះមើលអស់មិនប៉ុន្មានលុយទេ...

ចង់ញ៊ាំអីប្រាប់មក! ស៊ុប គ្រឿងក្រឡុក បុកល្ហុងគ្រប់ឈុត មាននៅទីនេះ ហាង ត្បាល់បុក

កុំគិតច្រើនដល់ម៉ោងណាត់គ្នីគ្នាញ៊ាំអី មកស្គាល់ហាងត្បាល់បុក ធានាថាមិនខ្វះទេម្ហូបញ៊ាំ ដូចដឹងស្រាប់ចឹង ពេលជុំគ្នាច្រើន ដឹងតែចំណង់ចំណូលចិត្តញ៊ាំខុសគ្នាហើយ តែបើជ្រើសរើសកន្លែងដែល មានម្ហូបសម្បូរញ៊ាំមានច្រើន គឺដោះស្រាយបានហើយ ដូចនេះជម្រើសមាននៅហាង ត្បាល់បុក ។ ចូលមកដល់ហាង ត្បាល់បុកហើយ អត់បញ្ហារឿង របស់ញ៊ាំ ចង់ញ៊ាំអ្វី ស៊ុបក៏មាន បុកល្ហុងក៏មាន គ្រឿងក្លែម គ្រឿងសមុទ្រក្រឡុកគ្រឿង ប្រហិតបំពង ស្លាបមាន់បំពង និយាយទៅគឺមានគ្រប់មុខតែម្តង ។ ជិតដល់ម៉ោងចេញពីធ្វើការ...

រកស្តេកឆ្ងាញ់តម្លៃ 3$ ឡើង ល្បីនៅម្តុំទួលទំពូង មកទីនេះ RAMA SteakHouse!

ភាគច្រើនអោយតែនិយាយពីម្តុំទួលទំពូង តែងតែនឹកឃើញរបស់ញ៊ាំមុនគេ ដោយសារតែទីនោះប្រមូលផ្តុំដោយហាងច្រើន ម្ហូបញ៊ាំប្លែកៗ ហើយពេញនិយមខ្លាំង ដូចនេះ Admin សូមលើកយកហាង ស្តេកមួយកន្លែងជូនដល់បងប្អូនដែលមិនទាន់បានស្គាល់នោះគឺ ហាង RAMA SteakHouse ។ ហាង RAMA SteakHouse គឺទទួលបានការគាំទ្រខ្លាំងពីអតិថិជនជាច្រើន អតិថិជនពេញៗហាងតែម្តង មានទាំងអ្នករង់ចាំញ៊ាំ អ្នករង់ចាំខ្ចប់ជាហូរហែរចាប់តាំងពីម៉ោងបើក ដល់ម៉ោងបិទតែម្តង ។ សម្រាប់តម្លៃវិញគឺ Chicken steak...

នឹកដល់ ស៊ុប យ៉ាវហន និង សាច់អាំងបែបកូរ៉េ មកហាង ហេងមែន សាច់អាំងទឹកកាពិ ដឹងតែប្លែកមាត់ហើយ!

មីនុយថ្មី ស្របពេលធ្លាក់ខ្យល់ត្រជាក់ៗ ពីហាង ហេងមែន សាច់អាំងទឹកកាពិ តម្រូវចិត្តអតិថិជន មិនអោយខកបំណងនោះទេ បែបក្តៅៗ? ហុតបែកញើសខ្ចាយ គឺ ស៊ុប យ៉ាវហន និងសាច់អាំងបែបកូរ៉េ ដែលផ្តល់នៅរសជាតិឆ្ងាញ់ប្លែក និងធានាសុវត្ថិភាពដល់អតិថិជន គឺម្ចាស់ហាង​ ប្រើចង្ក្រានអគ្គិសនីជំនួសវិញ។ សម្រាប់អតិថិជន ដែលតែងតែនិយមចូលចិត្តរសជាតិ គ្រប់មុខម្ហូបរបស់ ហាង ហេងមែន សាច់អាំងទឹកកាពិ កន្លងមក ប្រាកដជាដឹងរួចមកហើយ...

ម្ហូបឆ្ងាញ់ អនាម័យខ្ពស់ តម្លៃសមរម្យ បរិយាកាសល្អមានតន្ត្រីកំដរអារម្មណ៍យ៉ាងពិសេសគឺមាននៅ ភោជនីយដ្ឋាន ជម្ពូ

កំពុងស្វែងរកទីកន្លែងដែលមានម្ហូបឆ្ងាញ់សម្រាប់ការជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងក្រុមការងារ មែនទេ? នេះន៎ែ Chom Pu Restaurant - ជម្ពូ Restaurant មានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ថែមទាំងមានតន្ត្រីកំដរអារម្មណ៍យ៉ាងពិសេស អមជាមួយបរិយាកាសបែបAcoustic ដែលធ្វើអោយលោកអ្នកទទួលបានទាំងរសជាតិម្ហូបឆ្ងាញ់ប្រកបដោយអនាម័យខ្ពស់ និងស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់។ សម្រាប់អ្នកដែលចង់មកសាកភ្លក្សរសជាតិម្ហូបនៅទីនេះ ចាំAdmin បង្ហើបប្រាប់នូវមុខម្ហូបពិសេសៗអោយបានដឹងហើយ មកដល់កុម្ម៉ងញ៉ាំហ្មងដែលមានដូចជា ត្រីជម្ពូបំពងទឹកតៅហ៊ូហិល សាច់គោអាំងបន្ទះដែក ភ្លាគ្រឿងសមុទ្របែបថៃ...

ថ្មីប្លែកពិសេស នំដុតហុងកុង ក្លិនឈ្ងុយរសជាតិឆ្ងាញ់ ៣រសជាតិ

នំដុតហុងកុង ធ្លាប់បានញ៉ាំហើយរឺនៅ? សម្រាប់អ្នកដែលចង់ញ៉ាំចង់ស្គាល់រសជាតិមិនជាបញ្ហា មិនត្រូវការជិះយន្តទៅដល់ហុងកុងទេណាព្រោះថាពេលនេះគឺមានលក់នៅហាង នំដុតហុងកុង Mickey នៅប្លុកសាលាទួលស្លែងយើងហ្នឹង។ នំដុតហុងកុង នេះAdmin ថាអ្នកគ្រប់គ្នាគួរតែមកសាកភ្លក្ស ព្រោះថារសជាតិដ៏ឈ្ងុយឆ្ងាញ់ញ៉ាំជក់មាត់មិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត។ នំដុតហុងកុង មាន៣រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលក្នុងនោះមានរសជាតិOriginal, Chocolate និងGreen Tea សម្រាប់ ៣រសជាតិនេះលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ ហើយក្នុងចំណោមរសជាតិទាំងអស់ លោកអ្នកក៏អាចធ្វើការបន្ថែមស្នូលទាំង ៥ប្រភេទបានផងដែរ ដែលមានស្នូលទំពាំងបាជូរ បាក់យ៉ុង ដូង...

Most Read