កុំគិតច្រើនដល់ម៉ោងណាត់គ្នីគ្នាញ៊ាំអី មកស្គាល់ហាងត្បាល់បុក ធានាថាមិនខ្វះទេម្ហូបញ៊ាំ ដូចដឹងស្រាប់ចឹង ពេលជុំគ្នាច្រើន ដឹងតែចំណង់ចំណូលចិត្តញ៊ាំខុសគ្នាហើយ តែបើជ្រើសរើសកន្លែងដែល មានម្ហូបសម្បូរញ៊ាំមានច្រើន គឺដោះស្រាយបានហើយ ដូចនេះជម្រើសមាននៅហាង ត្បាល់បុក ។



ចូលមកដល់ហាង ត្បាល់បុកហើយ អត់បញ្ហារឿង របស់ញ៊ាំ ចង់ញ៊ាំអ្វី ស៊ុបក៏មាន បុកល្ហុងក៏មាន គ្រឿងក្លែម គ្រឿងសមុទ្រក្រឡុកគ្រឿង ប្រហិតបំពង ស្លាបមាន់បំពង និយាយទៅគឺមានគ្រប់មុខតែម្តង ។



ជិតដល់ម៉ោងចេញពីធ្វើការ ក៏ជាពេលដែលត្រូវណាត់មិត្តភក្តិញ៊ាំអាហារពេលល្ងាចដែរ និយាយទៅបើបងនារីៗវិញ គឺគ្រាន់តែឃើញមីនុយម្ហូបក្នុងហាង ត្បាល់បុក ធានាស្រៀវធ្មេញតែម្តង ។ ហើយសម្រាប់បងៗដែលមានគ្នាច្រើន រឹតតែត្រូវម៉ាច់ ព្រោះឈុតស៊ុប ឈុតបុកល្ហុង ហើយមិនតែប៉ុណ្ណោះមានទាំងម្ជូរទៀតផង ដឹងតែអ៉េមតែម្តង។





ហាង ត្បាល់បុក សាខាទី៣
ទីតាំង៖ នៅទួលទំពូង ផ្លូវ143 ហួសហាងកាត់ដេប៉ារ៉ាឌីប្រហែល100ម៉ែត
លេខទូរសព្ទ៖ 010557918 / 017900426
វីដេអូ