ចូលចិត្តញ៉ាំមាន់បំពងស្រួយៗ សាច់មាន់ផ្អែមឆ្ងាញ់ មកនេះដឹងតែមិនខកបំណងហ្មងជាមួយមាន់បំពង ពីហាង WFC Cambodia 叫了个鸡 ។ និយាយពិថាស្រួយ រសជាតិវិញញ៉ាំហើយឆ្ងាញ់ចាប់មាត់ជាប់ចិត្ត អាចនិយាយបានថាឆ្ងាញ់ដល់លិឍដៃ?។



មិនមកសាកម៉េចបាន បើរសជាតិគេឆ្ងាញ់ល្បីសឹងអី មានរហូតដល់ជាង ៨០០០សាខា នៅលើពិភពលោកចឹងអី ជាពិសេសក្នុងនោះមាន ១៥ប្រទេស។ សម្រាប់នៅកម្ពុជាយើង គឺទើបតែមានមួយសាខានេះតែប៉ុណ្ណោះ ដែលគ្រប់គ្នាអាចមកភ្លក្សរសជាតិបានជាមួយនឹង មានបំពងទាំងមូល ដែលមានមាន់បំពងខ្មៅ មាន់បំពងមាស មាន់ដុត និងឈុតមាន់បំពងជាដុំៗ។ សម្រាប់រសជាតិមាន់បំពងទាំងមូលនេះ គឺពិសេសខ្លាំងណាស់ ដោយផ្នែកខាងក្រៅស្រួយ រីឯសាច់ខាងក្នុងទន់ផ្អែម ញ៉ាំជក់មាត់តែម្ដង ទាំងមាន់បំពងខ្មៅ និងមាន់បំពងមាស។ ចំពោះមាន់បំពងជាដុំៗ ក៏រសជាតិពិសេសមិនធម្មតា ដោយគ្រប់គ្នាអាចកម្ម៉ង់ជាឈុតៗញ៉ាំបានយ៉ាងរីករាយ។



ក្រៅពីនេះ ក៏មានជាមួយនឹងប៊ឺហ្គឺ រសជាតិមាន់បំពង និងភេសជ្ជៈជាច្រើនមុខទៀតផងដែរ អ្នកអាចធ្វើការកម្ម៉ង់មួយណាញ៉ាំក៏បាន ជាពិសេសសម្រាប់ប៊ឺហ្គឺ គឺគ្រប់គ្នាគួរតែញ៉ាំក្ដៅៗ ព្រោះថាសាច់នំប៉័ងទន់ល្អ និងពេលញ៉ាំប៉ះជាមួយមាន់បំពងក្ដៅៗដ៏មានរសជាតិទៀត គឺថាជាតិខ្លាំងតែម្ដង។


កុំភ្លេចណានឹកឃ្លាន ចង់ញ៉ាំមាន់បំពង WFC Cambodia 叫了个鸡 ផ្ដល់ជូននូវរសជាតិដ៏ឆ្ងាញ់ជូនលោកអ្នកមិនអោយខកបំណង ជាពិសេសមាន់បំពងខ្មៅ និងមាន់បំពងមាសទាំងមូល ញ៉ាំហើយចង់ញ៉ាំទៀត។ WFC Cambodia 叫了个鸡 មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ៕






WFC Cambodia 叫了个鸡
លេខទូរសព្ទ៖ 099 891 818
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម (ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ)
ផែនទី៖ https://goo.gl/maps/D82gzWywxbXpioHS8
វីដេអូ៖