អ្នកដែលចូលចិត្តញ៊ាំបបរបាញ់កាញ់ហើយនៅតំបន់ផ្សាសាមគ្គី ច្បាស់ជាស្គាល់ច្បាស់ហ្មងជាមួយនឹងហាង បាញ់កាញ់ កូនតាសេរ្យ ព្រោះថាលក់យូរឆ្នាំហើយល្បីឆ្ងាញ់ទៀត។ រាល់ថ្ងៃនិយាយពីថាដល់ម៉ោងលក់មិនទាន់ទេ មានភ្ញៀវមកឈរចាំហ្មង ម៉ូយៗដែលធ្លាប់ទៅញ៊ាំច្បាស់ជាដឹងហើយ។



កុំឆ្ងល់ថាម៉េចបានបបរបាញ់កាញ់មួយកន្លែងនេះ ភ្ញៀវច្រើនបែបហ្នឹងនោះក៏ដោយសារតែរសជាតិឆ្ងាញ់មានសាច់ច្រើនមុខទៀតដែលសុទ្ធតែសាច់មានរសជាតិត្រូវនឹងបបរបាញកាញ់នេះមានដូចជាជើងជ្រូក ក្បាលត្រី ពោះត្រី និងពងត្រីដែលគ្រប់គ្នាអាចជ្រើសរើសមួយណាក៏បានតាមចំណូលចិត្ត។



អ្នកដែលមិនទាន់បានស្គាល់រសជាតិអាចទៅសាកបាន ដែលហាងរបស់គាត់មានទីតាំងស្ថិតនៅផ្លូវលេខ118 ចំហៀងខាងជេីងផ្សារសាមគ្គី រឺក៏អ្នកទាំងអស់គ្នាអាចធ្វើការខលកម្ម៉ង់តាមរយៈលេខទូរសព្ទ 012 621 550 / 015 621 550 ៕




ហាង បាញ់កាញ់ កូនតាសេរ្យ
ម៉ោងបើកលក់៖ ១២ថ្ងៃត្រង់ – ៦ល្ងាច
លេខទូរស័ព្ទ៖ 012 621 550 / 015 621 550
ទីតាំង៖ ផ្លូវលេខ118, ចំហៀងខាងជេីងផ្សារសាមគ្គី
ផែនទី៖ https://goo.gl/maps/onPJtwAtdZoVoUiw7
ចំណត៖ ម៉ូតូ