កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយឆាកំពតរសជាតិដើមតែម្តង។




បើថាចូលមកដល់ក្នុងហាងវិញ ម្ហូបអ្វីក៏មានដែរ ទាក់ទងហ្នឹងគ្រឿងសមុទ្រ មានដូចជា៖ នំបញ្ចុកកំពតសាច់ក្តាម បាយឆាកាពិសាច់ក្តាម បង្គា បាយឆាក្តាមលាយបង្គា បាយឆាក្តាមពិសេស បាយឆាក្តាមអូម៉ាឡែតបង្គា និយាយរួមទៅ គឺថាមិនខ្វះចឹងហ្មង អ្វីដែលសំខាន់គាត់ប្រើសាច់ក្តាមថ្មីស្រស់ៗ ហើយមានអានាម័យថែមទៀតផង ។




បើបែបនេះហើយនៅសុខៗឃ្លានបាយឆាក្តាមអី កុំទៅដល់ខេត្តកំពត ជិះមករកនៅម្តុំក្រោយសាលាវ៉ាន់ដា ហាង បាយឆាក្តាមកំពត មានមួយកំប្លេរតែម្តង តែប្រសិនបើមិនចង់ចេញពីផ្ទះទេ ជម្រើសល្អគឺ App foodpanda ។






ហាង បាយឆាក្ដាមកំពត
លេខទូរសព្ទ៖ 015 26 82 82 | 092 26 82 82
ទីតាំង៖ ផ្លូវ១៨៧ ខាងក្រោយសាលាវ៉ាន់ដា
ផែនទី៖ https://goo.gl/maps/ikmbSoxfx8JuUxe2A
វីដេអូ៖