នឹកឃ្លាន ចង់ញ៉ាំម្ហូបខ្មែររសជាតិដើមអ្នកកំពត តែកន្លងមកអត់ដឹងថាគួរទៅញ៉ាំនៅណាមែនអត់ពីមុន មកនេះពេលនេះលែងជាបញ្ហាឲ្យតែបានមក ភោជនីយដ្ឋានម៉ែកាហ្វេ ដឹងតែសប្បាយកម្ម៉ង់ញ៉ាំហ្មងជាមួយមុខម្ហូបជាង ១០០មុខរសជាតិពិសេសៗមិនឲ្យទាស់ចិត្តហ្មង។



ភោជនីយដ្ឋានម៉ែកាហ្វេ គឺមានបម្រើជូននូវអាហារទាំងបីពេល សម្រាប់អាហារពេលព្រឹកគឺមានបាយស្រូប បាយមាន់ និងគុយទាវ។ ចំពោះអាហារថ្ងៃត្រង់គឺមានម្ហូបកម្ម៉ង់ដូចជាទឹកគ្រឿងកំពត ទឹកអន្លក់ ពងទានចៀនស្អំ ទឹកគ្រឿងបាត់ដំបង ទឹកគ្រឿងសៀមរាប ម្ហូបបែបឆា និងសម្លរជាច្រើនមុខទៀត។ រីឯអាហារពេលល្ងាចមានដូចជាម្ហូបកម្ម៉ង់ បាយឆា និងបបរសរ ដោយគ្រប់មុខម្ហូបនៃអាហារទាំងបីពេលនេះអ្នកទាំងអស់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់។



តែប៉ុណ្ណេះនឹកឃ្លានម្ហូបខ្មែរ ណាត់គ្នាមកតែ ភោជនីយដ្ឋានម៉ែកាហ្វេ ញ៉ាំបានម៉ាឆ្ងាញ់មាត់ហ្មង ហើយបន្ថែមពីនេះក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខទៀត?៕








ភោជនីយដ្ឋាន ម៉ែកាហ្វេ
លេខទូរសព្ទ៖ 087 38 73 18
ទីតាំង៖ ខាងលិចវិទ្យាល័យជាស៊ីមសន្ធរម៉ុក ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក