Monthly Archives: December, 2020

លក់រាប់ឆ្នាំហើយ រសជាតិឆ្ងាញ់ ធូរថ្លៃ ម៉ូយពេញៗតុ ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក លក់មិនតិចឆ្នាំនោះទេ ហើយម៉ូយតែងតែមកជាប្រចាំ ភ្ញៀវពេញៗតុ ទាំងនេះ ដោយសារតែរសជាតិជម្រើសច្រើន និងតម្លៃធូរថ្លៃ មួយចានតម្លៃ៩០០០៛គ្រប់មុខ ញ៊ាំឆ្អែតអស់លុយតិច ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ លក់ដល់យប់ជ្រៅ ដល់ម៉ោង១២យប់ ។ ធានាថាអ្នកដែលចូលចិត្តញ៊ាំពេលយប់ អាចមករកបាន មោះចាំAdmin រៀបរាប់ពីមុខម្ហូបដែលមានលក់ក្នុងហាង មានដូចជា៖ កង្កែបអាំង, សាច់បីជាន់, ឆ្អឹងជំនីជ្រូកអាំង, ស្លាបមាន់អាំង, ងាវអប់, ខ្យងអប់,...

ហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ គ្រប់មុខម្ហូបរសជាតិពិតជាពិសេសជាមួយស្នាដៃលោក ហុក អតីត MasterChef Khmer រដូវកាលទី1

អ្នកដែលហ្វេនកម្មវិធីMasterChef Khmer រដូវកាលទី1 ច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយលោកហុក ដែលជាអតីតបេក្ខជនក្នុងកម្មវិធីដ៏ល្បីមួយនេះ។ ហើយសម្រាប់ហ្វេនៗរបស់លោកហុក ពេលនេះធ្លាប់បានមកញ៉ាំបុកល្ហុង និងម្ហូបកុម្ម៉ង់ខ្មែរថៃ នៅហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ រួចហើយរឺនៅ? អ្នកដែលមិនទាន់បានមក កុំភ្លេចមកណាព្រោះថាគ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកហុកផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។ ហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មានបាយឆាកាពិ សាល់មុនកោះកុង ងាវអំបិលម្ទេស...

អ្នកកំពត និងអ្នកទៅលេងកំពត នឹកឃ្លានចង់ញ៉ាំម្ជូរឆ្ងាញ់មកនេះទាំងម្ជូរ ទាំងអំបិលឆ្ងាញ់សាហាវ ជាពិសេសគឺមានអនាម័យខ្ពស់ហ្មង

គ្រាន់តែនឹកដល់រឿងម្ជូរម្នាក់ៗច្បាស់ជាស្រៀវជើងធ្មេញ ស្រក់ទឹកមាត់ហើយ? អារម្មណ៍បែបនេះមិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែ Admin ក៏ចឹងដែរជាពិសេសពេលនឹកដល់ហាងម្ជូរ ពិភពម្ជូរស្រស់កំពត, Franchise Cambodia ដ៏ល្បីនៅលើទឹកដីខេត្តកំពតហ្មង និយាយពីថាឆ្ងាញ់នោះឆ្ងាញ់ទាំងអំបិលទាំងម្ជូរ គឺដាក់មកត្រូវជាតិគ្នាសាហាវ។ សម្រាប់អ្នកកំពត និងអ្នកទៅលេងកំពតដែរចូលចិត្តញ៉ាំម្ជូរ Admin ថាគួរតែមក ពិភពម្ជូរស្រស់កំពត, Franchise Cambodia ព្រោះថាម្ជូរនៅទីនេះគឺមានច្រើនមុខច្រើនជម្រើសទាំងស្រស់ ត្រាំ និងក្រឡុក គឺមានរហូតដល់ជាង ៣០មុខឯណោះ...

ទៅណាអត់ល្ងាចនេះ! ចប់ម៉ោងការងារ ជុំគ្នាតិច ញ៊ាំម្ហូបប្លែកៗស្រារបៀរត្រជាក់ៗ នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ

រកកន្លែងបានឬនៅល្ងាចនេះ! ជិតដល់ម៉ោងសម្រាកល្មម ជុំគ្នាតិចរកកន្លែងញ៊ាំអី ស្តាប់ភ្លេង ក្រេបស្រារបៀរត្រជាក់ៗ បន្ធូរអារម្មណ៍តានតឹង សប្បាយជុំមិត្តភក្តិម្តងមើល៍ នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ។ ល្ងាចហើយដល់ពេលដែលត្រូវត្រៀមខ្លួន សម្រាប់ការណាត់ជួប មិត្តភក្តិ ឬជាមួយមនុស្សពិសេស ស្ថិតក្នុងបរិយាកាសល្អ មានតន្រ្តីកំដរ ញ៊ាំមុខម្ហូបប្លែកៗ រសជាតិឆ្ងាញ់ប្លែក មានច្រើនមុខ ដែលមាននៅក្នុងភោជនីយដ្ឋាន ភូមិគ្រឹះអង្គរផ្ទាល់ ធានាពិតជាពេញចិត្តតែម្តង។ សម្រាប់ទីតាំងភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ស្ថិតលើផ្លូវ៩៧ កែង៤៩៨ ហាងនៅកែងផ្លូវតែម្តង...

គ្រឿងសមុទ្រក្រឡុកដ៏មានរសជាតិ គ្រឿងសមុទ្រស្រស់ៗ សាច់អាំងដ៏ឈ្ងុយឆ្ងាញ់មានមួយកំប្លេ នៅហាង សមុទ្រអនុស្សា

ពេលសំណព្វចិត្តម្ចាស់បេះដូងចង់ញ៉ាំម្ហូបគ្រឿងសមុទ្រ សាច់អាំងម្ដងៗពិបាកចិត្តមិនដឹងថាទៅញ៉ាំនៅណាឆ្ងាញ់មែនអត់? ពេលនេះលែងជាបញ្ហាព្រោះថាអោយតែបានមកដល់ហាង សមុទ្រអនុស្សា គឺដឹងតែសប្បាយមាត់ញ៉ាំម៉ាអ៊ែមហ្មង ព្រោះថាហាងមួយនេះគឺសម្បូរដោយមុខម្ហូបឆ្ងាញ់ៗ សាច់អាំង គ្រឿងក្លែមច្រើនមុខច្រើនជម្រើស ជាពិសេសគឺម្ហូបគ្រឿងសមុទ្រតែម្ដង។ ហើយសម្រាប់ គ្រឿងសមុទ្រក្រឡុក ដែលជាមុខកំពុងល្បីខ្លាំងនៅទីនេះក៏មានដែរ?។ ចំពោះគ្រឿងសមុទ្រក្រឡុកនេះ រសជាតិគឺថាឆ្ងាញ់សាហាវប្លែកដែលគ្រប់គ្នាមិនធ្លាប់បានញ៉ាំពីមុនមក ក៏ដោយសារតែម្ហូបមួយមុខនេះគឺត្រូវបានសម្រិតសម្រាំងដោយចុងភៅជំនាញជាមួយនិងការប្រើប្រាស់រូបមន្តពិសេសប្រចាំហាង និងការចម្អិនដោយការយកចិត្តទុកដាក់ប្រកបដោយអនាម័យខ្ពស់។ បែបនេះសម្រាប់អ្នកដែលចង់ញ៊ាំគ្រឿងសមុទ្រក្រឡុក ដ៏ឈ្ងុយឆ្ងាញ់នេះ នឹងម្ហូបគ្រឿងសមុទ្រផ្សេងៗទៀត គ្រឿងក្លែម និងសាច់អាំង កុំភ្លេចមកអញ្ជើញមកកាន់ហាង សមុទ្រអនុស្សា ដែលមានទីតាំងស្ថិតនៅលើផ្លូវ១២២ ផ្ទះលេខ១៣...

បាយស្រូបឆ្ងាញ់មួយថ្ងៃលក់អស់ជាង១០០០ចាន ធ្លាប់បានមកញ៉ាំនៅ? ហាង រ៉េត សូនីតា អ្នកណាមិនល្បីនៅប្លុកបាក់ទូក

ភ្ញាក់ពីគេងនឹកចង់ញ៉ាំបាយស្រូបឆ្ងាញ់ជិះវឹងមក ហាង រ៉េត សូនីតា(ទល់មុខទីស្តីការក្រសួងទេសចរណ៍) មកណាធានាថាម៉ាឆ្ងាញ់មាត់ហ្មង ព្រោះថាហាងបាយមួយនេះល្បីខ្លាំងណាស់បើកលង់ជាង៣០ឆ្នាំមកហើយក្នុងមួយថ្ងៃលក់អស់ជាង ១ពាន់ចានឯណោះមិនលំៗណា។ និយាយពីថាម៉ូយចាស់ម៉ូយថ្មីតែងមកជាហូរហែមិនដែលចេះស្ងាត់ម៉េច ហើយទទួលបានការគាំទ្របែបនេះក៏ដោយសារតែរសជាតិសាច់គ្រប់ប្រភេទគឺមានរសឆ្ងាញ់ រក្សារសជាតិដើមបានល្អមិនផ្លាស់ប្ដូរ ហើយបន្ថែមពីនេះក៏ដោយសារតែមានការរក្សាអនាម័យខ្ពស់គិតគូរពីសុខភាពអតិថិជនជាចម្បង។ បើតាមការបង្ហើបពីម្ចាស់ហាង បានប្រាប់Adminថាក្នុងមួយថ្ងៃគាត់លក់អស់ជាង១ពាន់ចានដោយប្រើប្រាស់សាច់ជ្រូក៧០គីឡូ សាច់មាន់៤០គីឡូ ឆ្អឹងជំនី១៥គីឡូ ឈាម២០០ដុំ និងពងទា៣០០គ្រាប់។ សម្រាប់អ្នកដែលចង់មកញ៉ាំបាយស្រូយដ៏ឈ្ងុយឆ្ងាញ់នេះអាចមករកបានដែលមានទីតាំងស្ថិតនៅទល់មុខទីស្តីការក្រសួងទេសចរណ៍ លើផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រឺក៏អាចទាក់ទងតាមរយៈលេខទូរសព្ទ 012 60 47 75...

ឱ្យក្លិនមិនណយទេ! គ្រាន់តែជិះកាត់ក្លិនឈ្ងុយជាប់ច្រមុះហ្មង នោះគឺសាច់អាំងពិសេសរសជាតិបែបចិន

មិនមែនចេះតែថាទេ រាល់ពេលដែលជិះកាត់កន្លែងលក់ម្តងៗ ឱ្យក្លិនឈ្ងុយ ដាស់អារម្មណ៍ឃ្លាននោះឃ្លាន ដោយសារតែក្លិនគ្រឿងប្រឡាក់អាំងសាច់បែបចិននេះគឺឈ្ងុយតែម្តង ហើយបើនិយាយពីរសជាតិវិញហិរ តែហិរបែបឆ្ងាញ់។ សម្រាប់សាច់អាំងបែបចិន និយាយបានថាជាមុខម្ហូបមួយ ដែលទទួលបានការពេញនិយមខ្លះសម្រាប់ប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ននេះ ហើយក៏សម្បូរហាងដែលបើកដំណើរការច្រើនក្នុងរាជធានីភ្នំពេញយើងផងដែរ ដូចនេះដែរ សម្រាប់អតិថិជនដែលនិយមចូលចិត្តញ៊ាំសាច់អាំងរសជាតិបែបចិន ក៏អាចមករកញ៊ាំបាននៅម្តុំសែនសុខ ស្ថិតលើផ្លូវ១០០៣ ជិតស្តុបម៉ាក្រូ គឺធានាថាមិនខកបំណងឡើយ។ ពេលនេះលែងពិបាកហើយ មកកាន់តែកៀកៗ ក្បែរៗផ្ទះតែម្តង មិនពិបាកទៅរកកន្លែងញ៊ាំសាច់អាំងបែបចិន ជិះឆ្ងាយទៀតហើយ អ្នកនៅម្តុំសែនសុខ ឬម្តុំផ្សារម៉ាក្រូ ជិះមករកញ៊ាំបាន គឺហាង...

ប្រូម៉ូសិនបំណាច់ឆ្នាំបញ្ចុះតម្លៃ 50% របស់ហាង GrillHouse BBQ & Beer

មានអ្នកណាអោយកាដូរហើយឬនៅ? មោះកុំសេដទៀតអីមកទីនេះ គឺហាង GrillHouse BBQ & Beer ផ្តល់ជូនកាដូរប្រូម៉ូសិនបំណាច់ឆ្នាំ ជូនអតិថិជទាំងអស់គ្នា រហូតដល់៥០% ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២១។ ប្រូម៉ូសិនបំណាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីនេះ ជឿជាក់ថាលោកអ្នកអាចបង្កើតការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នក ញ៊ាំសាច់អាំងទឹកកាពិបណ្តើរ អង្គុយឆ្លងឆ្នាំមើលកាំជ្រូចឆ្លងឆ្នាំបានយ៉ាងសប្បាយ ដោយសារតែទីតាំងសម្រាប់ហាង GrillHouse...

១ប្រអប់១ម៉ឺន​ ១ម៉ឺន២ពាន់ ឆ្ងាញ់អស់ស្ទះជ្រក់ជើងមាន់ ជ្រក់ស្លឹកត្រចៀកជ្រូ​ក និងជ្រក់ក្ដាមស្រែពីហាង ស្មងគោ & ជ្រក់

ថ្ងៃចុងសប្ដាហ៍ កុំអោយទំនេរមាត់កុម្ម៉ង ១ប្រអប់ ២ប្រអប់ទុកញ៉ាំទៅឆ្ងាញ់សាហាវជ្រក់ជើងមាន់ ជ្រក់ស្លឹកត្រចៀកជ្រូ​ក ១ប្រអប់១ម៉ឺន ជ្រក់ក្ដាមស្រែ ១ប្រអប់តម្លៃត្រឹមតែ១២០០០រៀល និងជ្រក់មឹកតម្លៃ១៦០០០៛ តែប៉ុណ្ណោះ។ Admin ចង់ប្រាប់ថាមីនុយថ្មីជ្រក់ប៉ុន្មានមុខនេះញ៉ាំលេងក៏បាន ញ៉ាំជាមួយបាយកក បាយក្ដៅ ក៏ត្រូវ បើបានក្លែមទៀតកាន់តែពិសេស។ ឆាប់កុម្ម៉ង់លឿនណា ប្រយ័ត្នកុម្មង់អត់ទាន់គេអត់បានញ៉ាំទៅដូចនិយាយពីខាងលើចឹង គឺថារសជាតិឆ្ងាញ់សាហាវណាស់ជូរហិរៗ ហូរញើសតក់ៗហ្មង។ សម្រាប់រសជាតិនេះ អាចនិយាយបានថាមានតែមួយប៉ុណ្ណោះព្រោះជាការផ្សំគ្រឿងជាមួយរូបមន្តពិសេសពីចុងភៅប្រចាំហាងផ្ទាល់ ដែលធ្វើអោយជ្រក់ចូលជាតិល្អ ញ៉ាំហើយជក់មាត់ជីបៗតែម្ដង។ ហើយចំពោះមុខម្ហូបនេះ...

រំលងមិនបាន គ្រប់ពេលដែលនឹកដល់សាច់អាំងទឹកកាពិ នោះគឺហាង Mini BBQ សាច់អាំងទឹកកាពិ

ញ៊ាំអីដែរល្ងាចនេះ! ផ្អាកបាយផ្ទះមួយពេល ងាកមកផ្តល់ចំណីមាត់ម្តង ជាមួយ Mini BBQ សាច់អាំងទឹកកាពិ ផ្តល់ជូននៅ សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ឆ្ងាញ់មិនបាច់ថ្លែងទេ។ សម្រាប់ហាង Mini BBQ សាច់អាំងទឹកកាពិ បច្ចុប្បន្នមាន ៤សាខា ក្នុងរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រកន្លង។ អតិថិជនភាគច្រើនប្រាកដជាភ្លេចមិនបានជាមួយ...

ចង់ញ៊ាំម្ហូបអី! ស៊ុប បុកល្ហុង គ្រឿងសមុទ្រក្រឡុក គ្រឿងក្លែមគ្រប់ប្រភេទ មកកោះពេជ្រ រកហាង ឡាសែន ហេងហេង អត់ខ្វះចឹងហ្មង!

ចង់ញ៊ាំម្ហូបឆ្ងាញ់ៗ ក្តៅៗ ស៊ុប បុកល្ហុងបែបហិរៗ​ រសជាតិឆ្ងាញ់ប្លែក ច្រើនសម្បូរបែប ម្ហូបអ្វីក៏មានចូលហើយមិនខកចិត្ត ហើយមានខ្យល់អាកាសល្អ មករកបានណាក្នុងកោះពេជ្រ ហាង ឡាសែន ហេងហេង ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្តាំដៃ ។ ពិតជាជម្រើសល្អមែន សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេ ប៉ុន្តែមានម្ហូបច្រើនសម្រាប់កុម្មង់ញ៊ាំ ផ្តល់ជម្រើសច្រើន សម្រាប់កុម្មង់ ចង់ញ៊ាំស៊ុប បុកល្ហុង...

ចង់ហិរ! ហិរបានតើស អត់សំចៃម្ទេសទេ??ជាមួយតុងហេង បុកឥតល្ហែ ម៉ាអ៉េម?

ដាក់តែមួយចា​នធានាបែកញើសខ្ចាយ ជាមួយ ហាងតុងហេង បុកឥតល្ហែ អត់សំចៃម្ទេសទេ កុម្មង់បានមួយពពេញចិត្ត រសជាតិដឹងតែអ៉េមឆ្ងាញ់ មកដល់ធានាថាអ្វីក៏មានដែរ។ ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ...

Most Read