អ្នកដែលហ្វេនកម្មវិធីMasterChef Khmer រដូវកាលទី1 ច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយលោកហុក ដែលជាអតីតបេក្ខជនក្នុងកម្មវិធីដ៏ល្បីមួយនេះ។ ហើយសម្រាប់ហ្វេនៗរបស់លោកហុក ពេលនេះធ្លាប់បានមកញ៉ាំបុកល្ហុង និងម្ហូបកុម្ម៉ង់ខ្មែរថៃ នៅហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ រួចហើយរឺនៅ? អ្នកដែលមិនទាន់បានមក កុំភ្លេចមកណាព្រោះថាគ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកហុកផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។



ហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មានបាយឆាកាពិ សាល់មុនកោះកុង ងាវអំបិលម្ទេស ព្រុយត្រីបំពង បុកក្ដាមសេះ ពោតបំពង និងស្លាបមាន់បំពង ភ្លាបង្គារ និងផ្សិតបំពង។ ចំពោះមុខម្ហូបសាល់មុនកោះកុង អ្នកទាំងអស់គ្នាគួរតែសាកព្រោះថាវាមានលក្ខណៈពិសេសប្លែកដោយសារតែទឹកជ្រលក់គឺជាទឹកត្រីកោះកុងបុកភ្លាមៗ មិនដូចត្រីសាល់មុនដែលគ្រប់គ្នាធ្លាប់តែញ៉ាំជាមួយទឹកស៊ីអ៉ីវ និងវ៉ាសាប៊ិ។ រីឯបុកល្ហុងក៏ពិសេសដូចគ្នាដោយសារតែគ្រឿងផ្សំត្រូវបានលាយបញ្ចូលគ្នាភ្លាម និងមានប្រើនូវគ្រឿងសមុទ្រស្រស់ធ្វើអោយរសជាតិពិសេសធ្វេដង។



សម្រាប់ពោតបំពង និងផ្សិតបំពងក៏ពិសេសមិនធ្មតា ក៏ដោយសារតែមានទឹកជ្រលក់ជាទឹកត្រីសណ្ដែកបុក ដែលជាទឹកត្រីប្រើប្រាស់នូវគ្រឿងផ្សំចេញពីស្នាដៃអតីតបេក្ខជនMasterChef Khmer រដូវកាលទី1 នេះផ្ទាល់តែម្ដង។ ហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ មិនត្រឹមតែមានមុខម្ហូបប៉ុន្មានមុខនេះទេណា គឺថាមានម្ហូបកុម្ម៉ង់ជាច្រើនមុខទៀតផងដែរ ដោយគ្រប់គ្នាអាចទៅញ៉ាំបានដែលមានទីតាំងស្ថិតនៅផ្លូវ៥៦៦ ក្រោយសាលាបឋមសិក្សាទួលគោក៕



ហាង ហុក ម្ហូបកុម្ម៉ង់ខ្មែរ-ថៃ
លេខទូរសព្ទ៖ 096 91 66 606 / 096 33 66 606
ទីតាំង៖ ស្ថិតនៅផ្លូវ៥៦៦ ក្រោយសាលាបឋមសិក្សាទួលគោក
ផែនទី៖ ចុចទីនេះ
(បើកពីម៉ោង១០ ព្រឹក ដល់ម៉ោង៩យប់)
វីដេអូ៖