Monthly Archives: July, 2018

បន្ធូរ​អារម្មណ៍​ញាំុ​អាហារ​នា​ពេល​រាត្រី​ ស្ដាប់​ការ​ប្រគុំ​តន្ត្រី​នៅ កាហ្វេដី​ផាប់​

ថ្មីទៀតហើយពីកាហ្វេដី!! ម្ដងនេះពិតជាត្រូវចិត្តអ្នកចូលចិត្តញាំុអាហារនាពេលរាត្រី​ ព្រោះពេលនេះហាង កាហ្វេដីបានបង្កើតជា​កាហ្វេដី ផាប់ សម្រាប់បង្កើនភាពរីករាយក្នុងការជួបជុំ កាត់បន្ថយភាពតានតឹងតាមរយៈការពិសារអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ បូកផ្សំជាមួយការស្ដាប់តន្ត្រី​ ប្រគុំឡើងដោយក្រុមភ្លេង និងតារាប្រចាំហាង កាហ្វេដី ផាប់។ ដូចដែលបានដឺងហើយថា ហាង​ កាហ្វេដីតែងតែបង្កើតនូវម្ហូបអាហារថ្មី​​ នឹងឆ្ងាញ់ជាប់ចិត្តភ្ញៀវដែលតែងតែគាំទ្រហាងនេះផ្ទាល់ ជាក់ស្ដែងដូចជាគោដុត លើអណ្ដាតភ្លើង ស្រោចស្រប់ទៅដោយរសជាតិ ញាំុជក់មាត់​ ។​ដើម្បីបង្កើនភាពរីករាយក្នុងការជួបជុំ ញាំុអាហារពេលល្ងាចរបស់លោកអ្នក​ ពីកាហ្វេដីផាប់ បានបំពាក់ឡើងនូវសេវាកម្មបន្ថែមទៀត នោះគឺ...

ត្រូវ​ម៉ាច់ មិន​បាច់​ទៅ​ណា​ឆ្ងាយ ពី ​Glosstea Cafe ច្រើន​មុខ ​ច្រើន​ជម្រើស​ក្នុង​កន្លែង​តែមួយ

ឡូយណាស់! ពី​ Glosstea Cafe ប្រមូលផ្តុំសុទ្ធតែរបស់ញុាំឆ្ងាញ់ៗក្នុងទីតាំងតែមួយហើយហ្នឹង ជាពិសេសមានភេសជ្ចៈជាច្រើនមុខ​ ច្រើនជម្រើស ញុាំបណ្តើរស្តាប់ការប្រគុំតន្រ្តីកំដរអារម្មណ៍ មើលការប្រកួតបាល់ កាត់បន្ថយការអផ្សុក ហើយកាត់សាញបានម៉ាអ៊ែម។ ជម្រើសដ៏ល្អសម្រាប់ការជួបជុំសប្បាយរីករាយ ជជែកកម្សាន្ត ស្ដាប់តន្ត្រី ទស្សនាការប្រកួតបាល់ ក៏ដូចជាញុាំរបស់ប្លែកៗជាច្រើនមុខក្នុងទីតាំងតែមួយ ព្រមទាំងភេសជ្ចៈយ៉ាងច្រើនសម្បូរបែបរបស់ហាង Glosstea café ដែលមានភេសជ្ចៈជាប្រភេទតែផ្លែឈើក្រឡុក និងតែអ៊ូឡុងជាច្រើនប្រភេទដែលត្រូវបានផ្សុំឡើងពីផ្លែឈើស្រស់១០០% ជាមួយនឹងឈីសប្រៃ(Low fat cheese) ផ្ដោតសំខាន់ទៅលើសុខភាព និងសម្រស់។ ពី Glosstea Cafe...

ឃ្លាត​​ឆ្ងាយ​​ពី​​ទី​ក្រុង ទៅ​បណ្ដែត​​អារម្មណ៍​​នៅ​​បឹង​​ប្រវត្តិ​សាស្រ្ត

ចាកឆ្ងាយពីទេសភាពទីក្រុង​ មកបណ្ដែតអារម្មណ៍នាមាត់បឹងត្រាវកុដ្ឋ ដែលជារមណីដ្ឋានធម្មជាតិស្ថិតនៅ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមដងផ្លូវឆ្ពោះទៅកាន់រមណីដ្ឋានត្រាវកុដ្ឋ លោកអ្នកប្រាកដជាទទួលបានអារម្មណ៍មួយថ្មី តាមរយៈការទស្សនាព្រៃព្រឹក្សា ក៏ដូចជាសកម្មភាពរបស់ប្រជាពលរដ្ធដែលស្ថិតនៅទីនោះកំពុងតែមមាញឹកក្នុងការធ្វើស្រែចំការផងដែរ។​ បឹងត្រាវកុដ្ឋ ជាតំបន់ទេសចរណ៍ដ៍សំខាន់ ដែលជាបឹងប្រវត្ដិសាស្ដ្រមួយ មានទឹកហូធ្លាក់ចេញពីលើភ្នំគូលេនជារៀងរាល់ថ្ងៃ ក៏ជាបឹងមួយដែលអាចទាក់ទាញភ្ញៀវជាតិ​​​​ និងអន្តរជាតិក្នុងការមកសម្រាកលំហែ​​។​​ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះបានបង្កើតឲ្យ មានមុខរបរដល់ប្រជាសហគមន៍ ឲ្យមានជីវភាពកាន់តែប្រសើរឡើង ដែលធ្វើប្រជាពលរដ្ឋកាត់បន្ថយការ ធ្វើចំណាកស្រុកផងដែរ។ សម្រាប់លោក អ្នកដែលមានបំណងចង់ទៅកម្សាន្តរមណីដ្ឋានធម្មជាតិត្រាវកុដ្ឋនេះ មិនចាំបាច់បារម្មណ៍ពីចំណីអាហារនោះទេ ព្រោះនៅទីនេះមានជាអាហារដ្ធាន ដូចជា...

អន្លង់​ខៀវ ថ្លាឈ្វេងលាក់ខ្លួននៅទឹកដីកំពត

អន្លង់​ខៀវ ​ស្ថិត​នៅ​ក្នុង​ សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់ វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ២៨ គីឡូម៉ែត្រជាង ហើយអ្នកត្រូវដើរឡើងភ្នំប្រមាណ ៣០នាទី ដើម្បីបានឃើញទេសភាពដ៏ស្រស់ស្អាតនេះ។ អន្លង់ខៀវ ធម្មជាតិមានសម្រស់ស្អាតពេក ដល់ថ្នាក់មានការសំណូមពរកុំអោយផ្សព្វផ្សាយព្រោះខ្លាច បាត់បង់សម្រស់ដោយសារមនុស្សហេតុផលនេះយើងសុំចិត្តបងប្អូន យើងទាំងអស់គ្នាផងទៅចុះពេលបានទៅលេងហើយសុំជួយថែរក្សារអនាម័យផងណា កុំអោយតំបន់ទេសចរណ៍នេះត្រូវខូចខាត។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ផែនទី៖ https://goo.gl/maps/dUL8py1C4Jx វីដេអូ https://www.facebook.com/KohSantepheapMyLand/videos/406368236483390/

បញ្ចុះតម្លៃ៥០%ពីផាយផេសម្រាប់សំបុត្រកុនរឿង Mission Impossible: Fall Outមុនថ្ងៃចាក់បញ្ចាំងនៅរោងភាពយន្តលេជេន

ពិសេសទៀតហើយជាមួយនឹងកម្មវិធីដ៏អស្ចារ្យពីផាយ ផេ និងរោងភាពយន្តលេជេន! សម្រាប់លោកអ្នកដែលចូលចិត្តនិងតែងតែតាមដានទស្សនារឿង របស់​អាយដលគឺលោក Tom Cruise និង​ រឿង Mission Impossible គ្រប់វគ្គទាំងអស់ ឥលូវនេះអ្វីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ឆាប់ៗនេះនៅរោងភាពយន្តលេជេន នឹងមានការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់សម្រាប់រឿង Mission Impossible: Fall Out ដែលជាវគ្គថ្មី នៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ៥០% ដោយគ្រាន់តែធ្វើការទូទាត់សាច់ប្រាក់តាមរយះកម្មវិធី ផាយ ផេ...

ប្រហិត J Mey មកដល់​​ភ្នំពេញ​ អ្នក​ទិញ​តម្រង់​ជួរ​ចាំ​ហូរហែ

សម្រាប់អ្នកដែលរស់នៅ​ ក៏ដូចជាធ្លាប់ទៅលេងបាត់ដំបងប្រហែលជាបានស្គាល់ និងធ្លាប់ភ្លក្សរួចមកហើយនូវរសជាតិប្រហិតសាច់គោធ្វើដោយខ្លួនឯងពីហាង J Mey សាលាចិននេះ ព្រោះអីល្បីថាឆ្ងាញ់ណាស់ ល្បីពីបាត់ដំបង រហូតមកដល់ភ្នំពេញ​ គ្រាន់តែមកដល់ភ្នំពេញភ្លាម មានអ្នកតម្រង់ជួរចាំទិញហូរហែតែម្ដង បើល្បីយ៉ាងហ្នឹងហើយ​​​​ មិនទៅសាកនឹងគេ ម៉េចបាន? ប្រហិតសាច់គោដ៏ល្បីរបស់ហាង J Mey សាលាចិននៅបាត់ដំបង ដែលទើបតែបើកសាខាថ្មីនៅទីក្រុងភ្នំពេញ​​នៅម្ដុំផ្សារថ្មី​ កំពុងតែអង្រួនចិត្តអ្នកញាំុ ដោយរសជាតិដ៏ឆ្ងាញ់របស់សាច់គោ ធ្វើថ្មីៗផ្ទាល់ដៃដោយខ្លួនឯងរបស់ម្ចាស់ហាង ព្រមជាមួយទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាងនេះផ្ទាល់ ធ្វើអោយអ្នកញាំុមានអារម្មណ៍ថាប្លែក​ ខុសពីប្រហិតសាច់គោដទៃដែលធ្លាប់បានញាំុុ។ ទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាង...

ធ្លាប់​ភ្លក្ស​ហើយ​នៅ?​​ ប្រហិតត្រី​​ស្រួយៗ​ពីប្រទេស​ថៃ ញាំុ​ជក់​មាត់ មួយ​ប្រអប់​តែ ១មឺុនរៀល

ឡើងកប់ហ្មង! ប្រហិតត្រីស្រួយៗ សាច់ស្វិត មកពីប្រទេសថៃ រសជាតិឆ្ងាញ់ ញាំុជក់មាត់​ គ្រាន់តែនឹកឃើញ ឃ្លានតែម្ដង។ ក្លិនប្រហិតឈ្ងុយៗរសជាតិសាច់ត្រីបែបនេះ ញាំុជាមួយទឹកជ្រលក់ទៀត​ ដឹងតែម៉ាអ៊ែមហ្មង។​ មានធ្លាប់ ភ្លក្សប្រហិតត្រី​ឈីនចាំង ហើយនៅ? ប្រហិតត្រីឈីនចាំង ដែលមានប្រភពពីប្រទេសថៃ កំពុងតែទទួលបានការពេញនិយម ដោយសារតែរសជាតិ​​របស់ប្រហិតត្រី ព្រមទាំងភាពស្រួយរបស់ប្រហិត សាច់ស្វិត ញាំុហើយជក់មាត់ចង់ញាំុទៀត។ ប្រហិតត្រីឈីនចាំងមាន ៤ជម្រើសសម្រាប់អ្នកញាំុមានដូចជា៖ ប្រហិតត្រី Lookchinjung...

បោះតង់អស់តែ៣០០០០៛ចឹងអី​ អ្នកណាមិនចូលចិត្តមក

មានគម្រោងគិតចង់ទៅណាដែរថ្ងៃចុងសប្ដាហ៍នេះ? គិតនាំគ្នាទៅប្ដូរអារម្មណ៍​បោះតង់ក្បែរមាត់ព្រែក គយគន់ទេសភាពព្រៃភ្នំពេលថ្ងៃរៀបលិច ស្ដាប់សម្លេងសត្វយំនាពេលរាត្រី ជជែកគ្នា មើលផ្កាយដល់យប់វិញម្ដងមើល៍ គ្រាន់តែគិតក៏មានក្ដីសុខហើយ ចាំអង្កាលទៀត? ណាត់មិត្តភក្តិមកបោះតង់ជាមួយគ្នាមកនៅ កាយ៉ាក់ផាក អស់តែ ៣០០០០៛ ទេ។ កាយ៉ាក់ផាកក៏មានជាបន្ទប់គេងគ្រែ១ សម្រាប់​ ២នាក់​​ ដែលមានតម្លៃ ២៥$ និង​ គ្រែ២​ សម្រាប់​​ ៤នាក់ មានតម្លៃ ៤៥$ នៅជាប់មាត់ទឹក...

ផ្ទះ​តា​ម៉ាប់​ទាអាំង ល្បី​រាប់​ឆ្នាំ អ្នក​សៀមរាបណា​ថាមិនស្គាល់?

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។ ហាង ផ្ទះតាម៉ាប់ ទាអាំង ដែលល្បីជិត ៨ឆ្នាំ មកនេះ​​ នៅតែរក្សាបាននូវរសជាតិ​​ទាអាំងដ៏ពិសេស...

ភ្នំពេញសៀមរាប អ្នកដំណើរមិនសូវរំលង ចំណតឈប់សំរាកស្ទឹងព្រៃប្រស់ ដើម្បីញ៉ាំអាហារស្រុកស្រែ

ជាការពិតទាំងគេទាំងយើងអង្គុយនៅលើរថយន្តយូរ តែងចង់សម្រួលខ្លួន ចុះពត់ដៃពត់ជើង ហើយបើបានចុះនៅចំណត ដែលមានទេសភាពស្រស់ស្អាតទៀតនោះ មិនកាន់តែអ៊ែម បានទាំងបន្ទូរអារម្មណ៍កាត់ភាពស្មុកស្មាញទាំងឡាយស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពធម្មជាតិតាមបែបស្រុកស្រែ រីករាយទទួលទានអាហារថ្ងៃត្រង់បែបបទជនបទដ៏មានឳជារស អ្នកណាមិនចង់ មែនអត់? ពេលលោកអ្នកធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប ប្រាកដណាស់ថា នឹងជិះកាត់ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាក់ជាមិនខានឡើយ ហួសពីស្ពានព្រៃប្រស់ តែ៨០០ម៉ែត្រ អ្នកនឹងឃើញ ចំណតសំរាកស្ទឹងព្រៃប្រស់ មួយនៅខាងឆ្វេងដៃ ដែលជាកន្លែងចំណតសំរាកដ៏ធំ...

គោលដៅបោះតង់ ដែលមិនគួររំលងនៅមណ្ឌលគិរី

មកស្គាល់ភូមិជនជាតិដើមភាគតិចមួយ ដែលគ្រប់គ្នា មិនគួររំលងពេលបោះតង់ទៅលេងមណ្ឌលគិរី ភូមិពូតាំង គឺជាកន្លែងទេសចរណ៍មួយ ដែលប្រជាជនភាគច្រើនជាជនជាតិភាគតិច ហើយភូមិនេះស្ថិតនៅលើជ្រលងភ្នំ ជុំវិញសំបូរទៅដោយទេសភាពព្រៃឈើ ភ្នំ និងពិសេសជាងនេះគឺថ្ងៃរះថ្ងៃលិចនៅទីនោះកប់សារី #TofTon #TasteofFoodTasteofNature #Mundulkiri #Putang ?ជួយ Rate ផងណាបើបានទៅលេង ?ម្ហូប៖ អាកម៉្មង់អោយប្រជាជនធ្វើបាន ឬទិញពីក្រុងសែនមនោរម្យយកទៅ ?សេវាកម្ម៖ មានផ្ទះស្នាក់នៅទីនោះ ?តម្លៃ៖ តម្លៃសមរម្យ ?ទេសភាព៖ ស្អាតបែបព្រៃភ្នំ លាយឡំជាមួយផ្ទះជនជាតិ ?ការលេងកម្សាន្ត៖ ជិៈកង់លេជុំវិញភូមិ ទស្សនាកាសម្តែងរបាំរបស់ជនជាតិភាគតិច ?Recommend ?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦ ?ម៉ោងថតរបស់វីដេអូខាងក្រោម៖...

រួចគុយទាវ៣ពេល គ្មានអស់លុយសូម្បីមួយរៀល ពីហាងកាហ្វេដីផាប់

ប្លែកអត់ធ្លាប់មានដែរអត់ពីមុនមក? អីយ៉ា! ថ្ងៃស្អែកឆាប់ងើបពីព្រលឹមដាក់ម៉ោងរោទិ៍ក្រែងភ្ញាក់មិនទាន់​ កាន់តែព្រលឹមកាន់តែល្អឆាប់ទៅតិចទើបបាន ទៅញុាំគុយទាវអត់អស់លុយសូម្បីមួយរៀលពីហាង កាហ្វេដី ផាប់​? នៅសល់តែ៣ថ្ងៃទៀតទេ ផុតកំណត់ហើយតោះកុំអោយឱកាសនេះរំលងផុតអី។ ប្រហែលជាលោកអ្នកកំពុងតែមានការងឿងឆ្ងល់ហើយ ហើយនេះគឺជាការបញ្ចុះតម្លៃពិតប្រាកដពី(ហាង កាហ្វេដី ផាប់)ដោយមិនកុហកបោកប្រាស់អតិថិជនឡើយ ហើយការផ្ដល់ជូននេះមានតែ ហាង កាហ្វេដីផាប់តែប៉ុណ្ណោះ។ ជាការពិតដូចដែលលោកអ្នកធ្លាប់បានស្គាល់បានសាករជាតិម្ហូបរបស់ហាងផ្ទាល់រួចមកហើយដែរ គ្រប់ម្ហូបជាច្រើនមុខសុទ្ធតែល្បីរសជាតិឆ្ងាញ់តែម្តង។ ប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមកនេះ ពីហាង Cafe Dei Pub យល់ពីអារម្មណ៍ និង តំរូវការរបស់អតិថិជនជាហេតុដែលបណ្ដាលអោយCafe...

Most Read