Monthly Archives: July, 2018

ណាតាយ៉ា​ រីសត ទីកម្សាន្ត​សាង​​ភាព​រ៉ូមែនទិចដ៏ទាក់ទាញនៅជើងភ្នំបូកគោ

ណាតាយ៉ា រីសតដែលស្ថិតនៅជើងភ្នំបូកគោ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ពី​ទី​រួម​ខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រគឺជាទីកម្សាន្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ​ ជាពិសេសសម្រាប់គូស្នេហ៍ក្នុងការសម្រាកលំហែ សាងភាពរ៉ូមែនទិច ក្នុងបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។ ការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ ណាតាយ៉ា អមទៅដោយ ផ្ទះប្រជាជន ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។ រីសតនេះលាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក​ ជាមួយទេសភាពភ្នំ​...

បង្ហាញសំបុត្រកុនរឿង Ant Man & the Wasp និងទទួលបានការបញ្ចុះតម្លៃ២ដុល្លារសម្រាប់ឈុត Ant Man & the Wasp ភ្លាមៗនៅរោងភាពយន្តលេជេន

តើលោកអ្នកបានទស្សនារឿង Ant Man and the Wasp ឬ បុរសស្រមោច និងនារីឪម៉ាល់រួចហើយឬនៅ? ប្រសិន​ជានៅទេនោះ សូមលោកអ្នកកុំភ្លេចទៅទស្សនាទាំងអស់គ្នាណា ប្រាកដជាមិនខកបំណងនោះទេ! សម្រាប់លោកអ្នកដែលជាហ្វេនរបស់រឿងនេះផ្ទាល់ និងបានអញ្ជើញទៅទស្សនារឿងនេះ លោកអ្នកអាចរកជាវកំប៉ុងទឹកថ្មី ដែលមានរូប បងស្រមោច និងអូនឪម៉ាល់នៅជាគម្រប ដែលយើងមានដាក់លក់ហើយនៅគ្រប់សាខារបស់រោងភាពយន្តលេជេន! កាន់តែពិសេស បើសិនជាលោកអ្នកបង្ហាញសំបុត្រកុន រឿងបុរសស្រមោច និងនារីឪម៉ាល់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ដល់ទៅ២ដុល្លារ ទៅលើឈុតធំ...

ទំនងម្ល៉េះ! មីគោក​ហិរៗ​៧កម្រិត មុខម្ហូបថ្មីពី ទឹកសៀងបញ្ចុះ​តម្លៃ ២០%

ថ្មីទៀតហើយពីទឹកសៀង!​ ថ្មីរហូតហ្មង អាហារថ្មីៗ ហើយទំនងៗយ៉ាងហ្នឹងទប់អារម្មណ៍ម៉េចជាប់? ម្ដងនេះអ្នកចូលចិត្តញាំុហិរដឹងតែត្រូវចិត្តហ្មង​ ទាំងហិររហូតដល់៧ កម្រិត ទាំងឈីស បែបនេះមិនសាក មិនបានទេ។ បានញាំុហើយប្រាកដជាជក់ចិត្តនឹងរសជាតិជាមិនខាន។ ម្ហូបថ្មីពីទឹកសៀងដែលមានរសជាតិហិរៗគឺ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត រសជាតិប្លែក ជាមួយឈីស ញាំុហើយជក់មាត់ រឹតតែឆ្ងាញ់សម្រាប់អ្នកចូលចិត្តហិរអាចបន្ថែមរសជាតិហិររហូតទៅដល់ ៧ កម្រិត សម្រាប់អ្នកដែលមិនចេះហិរក៏អាចញាំុបាន ជាមួយកម្រិតទាបនៃមីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត មានលក់ហើយនៅគ្រប់សាខារបស់ទឹកសៀងដែលចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់។ តោះណាត់គ្នា​មកសាករសជាតិមុខម្ហូបថ្មី​​ មីគោកហិរតូបូគីឈីស៧កម្រិត និងមីគោកហិរគាវតូបូគីឈីស៧កម្រិត...

ទំនប់ប្រទក្សក្រឡា ទេសភាពស្រស់ត្រកាល ហ៊ុមព័ទ្ធ​​ដោយ​ភ្នំ​ជុំ​ទិស

អាងទំនប់ប្រទក្សក្រឡា​​ ជារមណីយដ្ធានមួយនៅក្នុងចំណោមរមណីយដ្ឋានធម្មជាតិជាច្រើនក្នុងខេត្តកំពត ដែលមានទីតាំងនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ​ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រកែប និង ប្រហែល20គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពត។ទំនប់នេះកំពុងតែទាក់ទាញភ្ញៀវទេសចរណ៏ជាតិ​ និង អន្តរជាតិអោយមកសម្រាក​ លំហែកាយ ក្រោមខ្យល់អាកាសធម្មជាតិ ជាមួយទេសភាពព្រៃភ្នំព័ទ្ធជុំវិញទំនប់។ ទំនប់នេះមានផ្ទៃទឹកប្រមាណ៣០០០ហិកតា លិចឡើងខៀវស្រងាត់ខួបប្រាំង ខួបវស្សា មិនចេះរីងស្ងួតឡើយ ដែលអាចរក្សាទឹកទុកបានរាប់លានម៉ែត្រគូប និងមានសង់ទ្វារទឹកសម្រាប់បង្ហូរតាមប្រឡាយទៅស្រោចស្រពស្រែនៅប៉ែកខាងក្រោមបានរាប់ពាន់ហិកតា សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។ រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញាំុអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ​​...

ម៉ោះៗ គ្រឿងសមុទ្រស្រស់ៗមកដល់ហើយ នៅចាំអង្កាលទៀត?

ជួបជុំមិត្តភក្តិ គ្រួសារនាពេលល្ងាចនេះគិតនាំគ្នា មកញាំុគ្រឿងសមុទ្រស្រស់ៗយ៉ាងច្រើនសម្បូរបែបពី ហាង ភ្នំពេញ គ្រឿងសមុទ្រវិញម្ដងមើល៍ មានទាំងសាច់អាំង​ គ្រឿងបុក ព្រមទាំងស៊ុបក្ដៅៗ កន្លែងធំទូលាយទៀត ពិតជាស័ក្តិសមក្នុងការជួបជុំ ញាំុអាហារបណ្តើរ ជជែកគ្នាបណ្ដើរ បរិយាកាសល្អបែបនេះ​​ មិនគួររំលងទេ។ ពីហាង ភ្នំពេញ គ្រឿងសមុទ្រ​ មានផ្ដល់ជូននូវអាហារជាច្រើនជម្រើស ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ គ្រឿងក្លែម ម្ហូបកម្មង់​ស៊ុបក្ដៅៗ គ្រឿងបុក សាច់អាំង ជាមួយទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក...

គិតពីសុខភាព ញាុំបន្លែផ្លែឈើធម្មជាតិសុវត្ថិភាព ពីផ្សារអាលីម៉ង់

ចង់ញាុំអាហារសុខភាពជាមួយ និងបន្លែធម្មជាតិស្រស់ៗ សុវត្ថិភាព គ្មានជាតិគីមី មិនដឹងទៅរកឯណាមែនទេ? សម្រាប់អ្នកដែលចូលចិត្តញាុំបន្លែ ផ្លែឈើ ពិតជាត្រូវចិត្ត ពីព្រោះផ្សារអាលីម៉ង់មានផ្ដល់ជូននូវបន្លែ ផ្លែឈើទាំងស្រស់ៗ សុវត្ថិភាព គ្រប់ជម្រើស​ និងសម្រាំងចេញនូវគុណភាពលេខមួយពីកសិករខ្មែរពីបណ្តាលខេត្តផ្សេងៗគ្នាទៅតាមឯកទេសនៃបន្លែ ផ្លែឈើនីមួយៗទៀតផង។ ស្រលាញ់សុខភាព គួរជ្រើសរើសញាំុអាហារធម្មជាតិ ពីផ្សារអាលីម៉ង់ ដែលមានលក់នូវ បន្លែ ផ្លែឈើធម្មជាតិស្រស់ៗ មានសុវត្ថិភាព ក៏ដូចជាសាច់ គ្រឿងទេស ស្រា ដែលនាំចូលពីក្នុង​និងក្រៅស្រុកប្រកបដោយស្តង់ដា...

ឪឡឹកមានប្រយោជន៍អ្វីខ្លះដល់សម្រស់?

ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹកក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួនដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងផ្លែឪឡឹក។​ វីតាមីនជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកដូចជា វីតាមីនអា វីតាមីនបេ៦ វីតាមីនសេ lycopene និង amino acids ដែលជាសមាសធាតុជួយក្នុងការថែរក្សាសម្រស់អោយកាន់តែស្រស់ស្អាត។ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកមានដូចជា៖ បង្កើនជាតិទឹកក្នុងខ្លួន កាត់បន្ថយសក់ជ្រុះ ជួយអោយសក់ភ្លីរលោង ជួយការពារស្បែកពីភាពជ្រីវជ្រួញ ផ្ដល់សំណើមដល់ស្បែក ជួយឱ្យគេងលក់ស្រួល ប្រឆាំងភាពចាស់ ជួយសម្រកទំងន់ ការញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ។

ប្លែកមាត់នឹងរសជាតិទឹកជ្រលក់មាន់ដុតក្នុងពាងបែបថ្មី ពីកាហ្វេដី ញាំុហើយជក់ចិត្ត

ថ្មីទៀតហើយពីកាហ្វេដី! ម្ដងនេះដឹងតែប្លែកមាត់ហ្មង ជាពិសេសអតិថិជនរបស់កាហ្វេដីដែលនិយមចូលចិត្តមាន់ដុតក្នុងពាង ពេលនេះពីហាង​ កាហ្វេដីទើបបានបង្កើតរូបមន្តទឹកជ្រលក់បែបថ្មី ម៉ាអ៊ែមហ្មង នោះគឺទឹកជ្រលក់មាុំ ដែលកាន់តែបង្កើនរសជាតិរបស់មាន់ដុតក្នុងពាងអោយកាន់តែឆ្ងាញ់មួយកម្រិតទៀត។ ដូចដែលអតិថិជនរបស់ហាង​កាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដី​​តែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីទើបតែបង្កើតនូវទឹកជ្រលក់មាំុ ដែលជាទឹកជ្រលក់បែបថ្មី ញាំុជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស​ កាន់តែជក់ចិត្ត។​ កុំបារម្ភប្រសិនបើអ្នកមិនចេះញាំុមាំុ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។ កាន់តែពិសេសជាមួយប្រូម៉ូសិនពីកាហ្វេដីសាខាទី១​ នៅពេលដែលញាំុមាន់ដុតក្នុងពាងមួយចាប់ពីម៉ោង ១០ព្រឹកដល់ ម៉ោង ២រសៀល​ ​នឹងទទួលបានបន្លែ​...

នៅបង្អង់យូរអីទៀត! បង្ហាញកាតបុគ្គលិកបញ្ចុះតម្លៃ២០%​ ភ្លាមៗហ្មង ពីបុហ្វេ Oishi

នឹកដល់បុហ្វេគ្រឿងសមុទ្រស្រស់ៗ បន្លែថ្មីៗ អាហារសំបូរបែបជាច្រើនមុខ រើសតាមចិត្តនោះគឺ បុហ្វេ Oishi នោះអី កាន់តែអ៉េមជាងមុនទៅទៀត ធំជាងមុន ល្អជាងមុន ច្រើនជាងមុន ហើយបញ្ចុះតម្លៃ២០%ទៀតផង គ្រាន់តែបង្ហាញកាតបុគ្គលិកភ្លាម បញ្ចុះភ្លេតហ្មង ។ ពិតជាល្អសម្រាប់លោកអ្នកដែលនិយមពិសារបុហ្វេ នៅភោជនីយដ្ឋាន Oishi Buffet​ កន្លងមក ថ្មីៗនេះពីភោជនីយដ្ឋានផ្ទាល់បានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% សម្រាប់លោកអ្នកដែលគ្រាន់តែទៅញុាំបុហ្វេOishi Buffet Sukisoup &...

បន្ធូរអារម្មណ៍កាត់ស្ត្រេស៍ពី​ 5 Drunk Men Skybar

ប្ដូរអារម្មណ៍ កាត់ស្ត្រេស៍ តាមរយៈការមកគយគន់ទេសភាព និងញាំុអាហារនាពេលរាត្រីពី 5 Drunk Men Skybar​ ហើយបន្ថែមពីលើនេះទៀតភេសជ្ជៈ និង ម្ហូបអាហារសំបូរបែប រសជាតិឆ្ងាញ់តម្លៃក៏សមរម្យទៀតផង។ ​គិតចង់ទៅណាទៀត? ណាត់គ្នាអោយហើយមក! 5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ...

អ្នកស្នេហាសូកូឡា​ ស្អែកនេះ World Chocolate Day ២៩ប្រទេសនឹងប្រារព្ធក្នុងនោះក៏មានកម្ពុជាយើងដែរ

នំដូហ្វណាត់ថ្មីដ៏អស្ចារ្យ! រសជាតិសូកូឡាពី ឆាកអន្តរជាតិដែលមានតែ១ថ្ងៃគត់ ហើយប្រារព្ធទូទំាង ២៩ប្រទេស បានមកប្រទេសកម្ពុជាយើងហើយ! ដើម្បីចូលរួមអបអរទិវា សូកូឡាពិភពលោក។​ នំដូហ្វណាត់ថ្មី​ ​Chocolate Glazed Doughnut ត្រូវបានចម្អិនយ៉ាងក្ដៅៗស្រោបទៅដោយសូកូឡា​បានត្រៀមខ្លួនជាស្រាច់ក្នុងការលក់ជូនអតិថិជននូវនំដូហ្វណាត់ថ្មីមួយប្រភេទនេះក្នុងមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ៧ ខែកក្កដា នេះដែលត្រូវជាថ្ងៃទិវា សូកូឡាពិភពលោកផ្ទាល់តែម្ដង។ ក្លិនឈ្ងុយនៃរសជាតិ សូកូឡានៅលើនំដូហ្វណាត់ថ្មីមួយនេះនឹងឆក់យកអារម្មណ៍របស់លោកអ្នកដែលនិយមចួលចិត្តសូកូឡាអោយកាន់តែជាប់ចិត្តនឹងនំដូហ្វណាត់ថ្មីមួយប្រភេទនេះជាមួយការលាយបញ្ចូលនូវនំដូហ្វណាត់រសជាតិដើមដែលមានអាយុកាល​​ ៨១ឆ្នាំ នឹងសូកូឡា។​​​ សម្រាប់ថ្ងៃទី ៧ ខែកក្កដានេះជាថ្ងៃទិវាសូកូឡាពិភពលោក ដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាបណ្ដាលប្រទេសនៅអ៊ឺរ៉ុប ដូច្នេះហើយទើបហាង​ Krispy Kreme...

ប្រ៉ូម៉ូ​សិន​ពិសេសៗ​ក្នុងឱកាស​ខួប​គម្រប់​7ឆ្នាំ​របស់រោង​ភាព​យន្ត​លេជេន

នៅថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៨ នេះយើងនឹងមានព្រឹត្តិការណ៍ដ៏ពិសេសគឺ ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន។ ដើម្បីជាកាដូនិង ការលើកទឹកចិត្តសម្រាប់ហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ យើងខ្ញុំមានជាប្រ៉ូម៉ូសិនពិសេសៗជាច្រើន៖ បញ្ចូលទឹកប្រាក់ចំនួន៣០ដុល្លារ ទៅក្នុងកាតសមាជិកលេជេន លោកអ្នកនឹងទទួលបាន ទឹកប្រាក់បន្ថែម ៧ដុល្លារភ្លាមៗ។ រាល់ការជាវសំបុត្រកុនចំនួន ១សន្លឺកនឹងទទួលបាននូវសំបុត្រកុន១សន្លឺកទៀតភ្លាមៗ ដោយលោកអ្នកគ្រាន់តែធ្វើការទូទាត់តាមរយះកាតសមាជិកលេជេនតែប៉ុណ្ណោះ។ ហើយសម្រាប់លោកអ្នកដែលបានអញ្ជើញមកទស្សនារឿងនៅរោងភាពយន្តលេជេន ៧នាក់ដំបូងសម្រាប់ថ្ងៃទី០៧ ខែ ០៧ ឆ្នាំ...

Most Read