Monthly Archives: July, 2018

ញាំុ Detox Drink បានទាំងសម្រស់បានទាំងសុខភាព

ញាំុទឺករាល់ថ្ងែប្រាកដជាធុញនឺងរសជាតិសាបរបស់ទឺកហើយមែនអត់? ចុះបើសិនញាំុទឺកលាយផ្លែឈើ បានទាំងសម្រស់ស្រស់ស្អាត​ បានទាំងសុខភាពល្អ គ្មានកាឡូរី​ ព្រមទាំងងាយស្រួលធ្វើទៀតនោះ ចង់ញាំុអត់? Detox Water គឺជាប្រភេទទឹកសម្រកទម្ងន់ ដែលមានតួនាទីជួយលាងជាតិពុល ក៏ដូចជាជួយសម្រួលប្រព័ន្ធរំលាយអាហារ ព្រមទាំងថែរក្សារាងអោយស្អាតផងដែរ។ សម្រាប់ការធ្វើវិញពិតជាងាយស្រួលដោយគ្រាន់តែមានផ្លែឈើ ពីរ​ទៅបីមុខកាត់ជាចំនិតដាក់ចូលទៅក្នុងដប បន្ថែមជាមូយទឹកកក និងទឹកធម្មតា​រួចទុកក្នុងទូរទឹកកកជាការស្រេច។ លោកអ្នកអាចដាក់ផ្លែឈើ ជីអង្កាម ក្រូចឆ្មា និងផ្លែឈើផ្សេងទៀតអាស្រ័យទៅតាមចំនូលចិត្ត។ហើយអ្នកក៏អាចបន្ថែមទឹក២ទៅ៣ដង​បន្ទាប់ពីញាំុហើយ រហូតដល់ផ្លែឈើបាត់បង់រសជាតិ។ មិនត្រឹមតែមានគុណសម្បត្តិទេ​​ ថែមទាំងមើលទៅស្រស់ស្អាតគួរអោយចង់ញាំុទៀត។​ កំុភ្លេចធ្វើញាំុហើយថតរូបអួតមិត្តផងណា។

មីក្រហមចានយក្ស ជួបជុំមិត្តភក្តិ ញាុំមីជុំគ្នា

មីក្រហមចានយក្ស ​សរសៃ​មី​សំប៉ែត​ៗ​ ទន់​ល្មើយមាន​ពណ៌​ក្រហម​ លាយ​ឡំ​ជាមួយ​បន្លែ​ស្ពៃ​​ខ្ចី​ៗ ដុំ​ប្រហិត​​​​ស្រោប​គ្រឿង​ពិសេស ជាមួយចំណិត​ពង​មាន់ ត្រូវ​បាន​​តម្រៀប​​​​ក្នុង​ចាន​ស៊ុប​ក្ដៅ​​ហុយៗ​​​ចោល​ក្លិប​ឈ្ងុយឈ្ងប់​​​ពែញហាង​ មីក្រហម។ មិនត្រឹមតែរសជាតិឆ្ងាញ់ជាប់ចិត្ត មីក្រហមក៏ផ្ដោតទៅលើគុណភាព និងសុខភាពរបស់អ្នកញាំុជាចម្បង ជាពិសេសគីជាស្នាដៃកូនខ្មែរផ្ទាល់តែម្ដង។ មី​ក្រហម​ដែលធ្វើ​ចេញ​ពី​ម្សៅ​ស្រូវ​សាឡី ផ្សំ​ជាមួយ​នឹង​ទឹក​ចម្រាញ់​ចេញ​ពី​មើម​ឆៃថាវ​ក្រហម ដែល​សំបូរ​ដោយ​វីតាមីន​ច្រើន​មុខកំពុងតែមានការគាំទ្រយ៉ាងច្រើនពីយុវវ៍យមិន​ថា​បរទេស ឬខ្មែរ​នោះ​ទេ​​​​ ពេលនេះបានចេញនូវមីក្រហមចានយក្ស ដែលសាកសមបំផុតក្នុងការជួបជុំជាមួយមិត្តភក្តិ ញាំុជុំគ្នា ក្នុងចានដ៏ធំមួយនេះ។ មីក្រហមចានយក្សឈុត Big giant bowl ពិតជាសាកសមសម្រាប់ការញាំុជុំគ្នាពី...

ទេសចរណ៍ម្នាក់​ កោងកាងមួយដើម បង្កើតបានសហគមន៍ធម្មជាតិដ៏ស្រស់បំព្រង

ស្វែងរកសេចក្ដីសុខផ្លូវចិត្តតាមរយៈការដើរកម្សាន្ត ជិះទូក ទស្សនាទេសភាពដើមកោងកាងយ៉ាងស្រស់បំព្រង ដែលស្ថិតនៅភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​សហគមន៍របស់អ្នក​នេសាទ ដែលបាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​មានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទីរួមខេត្ត ជាប់ព្រំប្រទល់ខាងលិចជា ឃុំជុំក្រៀល និងឃុំកំពង់សំរោង ខាងជើងជាប់ជាមួយឃុំត្រពាំងព្រីង ខាងកើតជាប់ឃុំកូនសត្វ និងខាងត្បូងជាប់និងឆ្នេរសមុទ្រ​ គ្រប់គ្រងលើដែននេសាទទំហំ ៣៣៧​ ហិកតា ដែលមានព្រៃកោងកាង ៣១​ ហិកតា។ ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។ សហគមន៍ធម្មជាតិត្រពាំងសង្កែមានកន្លែងសម្រាកកម្សាន្ត លំហែកាយ...

ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេនឆ្នាំនេះមានអ្វីប្លែកនិងពិសេសខ្លះ?

លោកអ្នកមានបានដឹងឬទេថា នៅថ្ងៃទី 07 ខែ 07 ឆ្នាំ​ 2018 នេះយើងនឹងមានព្រឹត្តិការណ៍ពិសេសសម្រាប់រោងភាពយន្តលេជេន? ដែលព្រឹត្តិការណ៍ដ៏ពិសេសនោះគឺ ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន។ ដូចនេះដើម្បីជាការប្រារព្ធនិងជាការអបអរសាទរសម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ រោងភាពយន្តលេជេននឹងមានជាកាដូជាច្រើន រួមមានទាំងកម្មវិធីពិសេសសម្រាប់អោយហ្វេនចូលរួម និងមានជាប្រ៉ូម៉ូសិនពិសេសៗជាច្រើនសម្រាប់ហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់។ ដូចនេះសូមកុំភ្លេចតាមដានទាំងអស់គ្នាតាមរយះ Facebook ផេករបស់រោងភាពយន្តលេជេនថានឹងមានប្រ៉ូម៉ូសិនអ្វីពិសេស និងប្លែកខុសពីឆ្នាំមុនៗខ្លះ!! ប្រសិនជាលោកអ្នកខកខានមិនបានតាមដានទេនោះ ប្រយ័ត្នស្តាយក្រោយណា៎!! ជាចុងក្រោយនេះ រោងភាពយន្តលេជេន ក៏សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រយ៉ាងខ្លាំងអំពីលោកអ្នកកន្លងមក រោងភាពយន្តលេជេននឹងខិតខំបំពេញនូវសេចក្តីត្រូវការរបស់លោកអ្នក ដោយផ្តោតទៅលើ សេវាកម្ម...

តោះ!​ រៀនម៉ាស្សាមុខដោយខ្លួនឯងវិញម្ដង

ការម៉ាស្សាលើផ្ទៃមុខគឺជាវិធីមួយដ៏ល្អក្នុការថែរក្សាមុខពីភាពជ្រីវជ្រួញ ក៏ដូចជាកាត់បន្ថយការតានតឹងបន្ទាប់ពីធ្វើការ។ ការម៉ាស្សាទៅលើផ្ទៃមុខអាចធ្វើបាននៅគ្រប់ពេលវេលាជាពិសេសនៅពេលព្រឹក និងមុនពេលចូលគេង។ អ្នកអាចធ្វើការម៉ាស្សាទៅលើផ្ទៃមុខរបស់អ្នកប៉ុន្មានដងក្នុងមួយសប្តាហ៍ក៏បាន តែត្រូវប្រាកដថាដៃរបស់អ្នកបានលាងសម្អាត និងមិនមានភាពកខ្វក់ទៅជាប់នៅលើមុខ។​តោះ!ទៅមើលវីដេអូ ហើយអនុវត្តន៍ទាំងអស់គ្នា។ https://youtu.be/k1XFV11Fwr8 ប្រភព YouTube Channel Glamrs

ភូមិម្ទេសបាយឆាឈ្ងុយឆ្ងាញ់ប្រចាំ Block IFL

អ្នកម្ដុំ IFL ថ្ងៃហ្នឹងគិតនាំគ្នាទៅញាំុអីនៅឯណាដែរ? គិតនាំគ្នាទៅញាំុនៅ Block IFL​ ហ្មងទៅ នៅជិតសាលាស្រាប់ ស្របពេលកំពុងឃ្លានផង មិនបាច់ទៅណាឆ្ងាយ​ បាយឆាគ្រប់មុខ តម្លៃធូរថ្លៃអស់តិចឆ្អែតល្មម មិនត្រឹមតែប៉ុណ្ណឹងទេនៅមានអាហារជាច្រើនមុខទៀតនៅក្នុងកន្លែងតែមួយ ចង់ញាំុអីក៏បាន មិនបាច់ខ្វល់ច្រើន។ ចេញពីរៀនអស់កម្លាំងចឹងគួរញាំុអីអោយឆ្អែត ដូច្នេះមកសាកបាយឆាពីតូប ភូមិម្ទេសម្ដងមើល៍​ដឹងតែឆ្អែតហើយឆ្ងាញ់ទៀត។ ក្លិនឈ្ងុយចេញពីតូបមួយដែលមានផ្លាក ភូមិម្ទេសស្ថិតនៅក្នុង Block IFL កំពុងតែធ្វើអោយកូរពោះហើយ មិនបាច់គិតច្រើនទេ ចូលទៅញាំុហ្មងទៅ។...

បានដឹងអ្វីខ្លះអំពីអត្ថប្រយោជន៍នៃប្រទាលកន្ទុយក្រពើសម្រាប់ស្បែក?

ស្បែក​អាចកំណត់បានថាជាផ្នែកមួយសំខាន់របស់មនុស្សស្រី​ ដូច្នេះហើយការថែរក្សាស្បែកគឺជារឿងសំខាន់ដែលត្រូវផ្ដោតទៅលើ ។​​​ ការប្រើប្រាស់ផលិតផលមួយចំនួនអាចនឹងបង្កជាហានិភ័យដល់ស្បែក។​ផ្ទុយពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក​ រុក្ខជាតិមួយចំនួនក៏មានអត្ថប្រយោជន៍លើសលុបពី​ផលិតផលថែរក្សាស្បេកអាចធ្វើបាន​​​ និងមិនមានការប៉ះពាល់ដល់ស្បែកទៀតផង។​ជាក់ស្ដែងដូចជាប្រទាលកន្ទុយក្រពើដែលមានមុខងារជាច្រើនជំនួយ​ ដល់ស្បែកពីក្បាល​ ដល់ចុងជើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍នែប្រទាលកន្ទុយក្រពើសម្រាប់ស្បែក ព្យាបាលស្បែកពីការរលាកកំដៅថ្ងៃ ប្រទាលកន្ទុយក្រពើដើរតួជាអ្នកការពារកោសិកា ក៏ដូចជាជួយបង្កាស្បែកពីជំងឺមហារីក ព្រមទាំងជួយព្យាបាលស្បែកពីការរលាកដោយសារកំដៅថ្ងែបានយ៉ាងឆាប់រហ័ស ដើរតួជាអ្នកផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើអាចជួយផ្ដល់សំណើមដល់ស្បែក។​វាពិតជាសាកសមណាស់សម្រាប់អ្នកដែលមានស្បែក​ស្ងួត។​សម្រាប់សុភាពនារីដែលចូលចិត្ត​ Make Up​​ ក៏អាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីបង្ការស្បែកមុខពីភាពស្ងួតបានផងដែរ។ ព្យាបាលមុន ប្រទាលកន្ទុយក្រពើមានផ្ទុកទៅដោយ​អ័រម៉ូនពីរប្រភេទគីAuxin និង Gibberellins​ ។​ អ័រម៉ូនទាំងពីរប្រភេទនេះមានតួនាទីព្យាបាលប្រហោង​ និងប្រឆាំងនឺងការរលាកដែលអាចកាត់បន្ថយស្បែកពីការរលាកយ៉ាងមានប្រសិទ្ធភាព​ ព្រមទាំងជួយព្យាបាលស្នាមដែលសល់ពីការកើតមុនបានយ៉ាងល្អ។ ប្រឆាំងនឺងភាពចាស់ បើនិយាយអំពីអាយុ គ្រប់គ្នាប្រាកដជាបារម្ភពីភាពជ្រីវជ្រួញនៅលើស្បែក​​​​ ប៉ុន្តែនេះមិនមែនជាបញ្ហាឡើយព្រោះប្រទាលកន្ទុយក្រពើអាចជួយបាន។​ នៅក្នុងប្រទាលកន្ទុយក្រពើក៏មានរួមបញ្ចូលនូវ​​វីតាមីនសេ​ និង​ វីតាមីនអឺ...

នឹកឃ្លានម្ហូបបែបស្រុកស្រែចាំបាច់ទៅណាឆ្ងាយទួលគោកយើងហ្នឹង ម៉ាឆ្ងាញ់!

នឹកឃ្លានចង់ញុាំម្ហូបបែបស្រុកស្រែណាស់មែនទេ? ព្រោះឱ្យតែឃ្លានម្ហូបខ្មែរពេលណាតែងតែនឹកគ្រាកាលម៉ែធ្លាប់ធ្វើឱ្យញុាំពេលនៅពីក្មេង ចឹងប្រសិនបើលោកអ្នកចង់ញុាំម្ហូបបែបស្រុកស្រែចំការរំលឹកអនុស្សាវរីយ៍នោះ តោះមិនបាច់ទៅណាឆ្ងាញ់ទេត្រឹមទួលគោកយើងហ្នឹងមានមិនខ្វះទេ គឺហាង ផ្ទះអ្នកបាត់ដំបង ញុាំបានម៉ាឆ្ងាញ់តែម្តង! ជាការពិតសម្រាប់អាហារស្រុកស្រែសម្លរ ម្ហូបបែបខ្មែរយើងវាសាមញ្ញក៏ពិតមែនហើយមិនសូវមានទេសម្រាប់ហាងមួយចំនួន ដោយសារតែនៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃហាងទាំងនោះសំបូរអាហារបែបបរទេសច្រើន ប៉ុន្តែសម្រាប់ហាង ផ្ទះអ្នកបាត់ដំបង ដែលមានទីតាំងខាងក្រោយសាលាបឋមទួលគោក លោកអ្នកមួយចំនួនធំប្រហែលជាបានស្គាល់ខ្លះមកហើយ ក៏ព្រោះតែនៅទីនោះសម្បូរម្ហូបបែបបទស្រុកស្រែ។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។ ហាង ផ្ទះអ្នកបាត់ដំបង មានលក់មុខម្ហូបបែបបទស្រុកស្រែជាច្រើនមុខ សុទ្ទតែឆ្ងាញ់ៗញុាំត្រូវមាត់ ត្រូវចិត្តណាស់ បើបង្អែមវិញឈ្ងុយឆ្ងាញ់...

Most Read