ស្បែកអាចកំណត់បានថាជាផ្នែកមួយសំខាន់របស់មនុស្សស្រី ដូច្នេះហើយការថែរក្សាស្បែកគឺជារឿងសំខាន់ដែលត្រូវផ្ដោតទៅលើ ។ ការប្រើប្រាស់ផលិតផលមួយចំនួនអាចនឹងបង្កជាហានិភ័យដល់ស្បែក។ផ្ទុយពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក រុក្ខជាតិមួយចំនួនក៏មានអត្ថប្រយោជន៍លើសលុបពីផលិតផលថែរក្សាស្បេកអាចធ្វើបាន និងមិនមានការប៉ះពាល់ដល់ស្បែកទៀតផង។ជាក់ស្ដែងដូចជាប្រទាលកន្ទុយក្រពើដែលមានមុខងារជាច្រើនជំនួយ ដល់ស្បែកពីក្បាល ដល់ចុងជើង។
ខាងក្រោមនេះជាអត្ថប្រយោជន៍នែប្រទាលកន្ទុយក្រពើសម្រាប់ស្បែក
ព្យាបាលស្បែកពីការរលាកកំដៅថ្ងៃ ប្រទាលកន្ទុយក្រពើដើរតួជាអ្នកការពារកោសិកា ក៏ដូចជាជួយបង្កាស្បែកពីជំងឺមហារីក ព្រមទាំងជួយព្យាបាលស្បែកពីការរលាកដោយសារកំដៅថ្ងែបានយ៉ាងឆាប់រហ័ស
ដើរតួជាអ្នកផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើអាចជួយផ្ដល់សំណើមដល់ស្បែក។វាពិតជាសាកសមណាស់សម្រាប់អ្នកដែលមានស្បែកស្ងួត។សម្រាប់សុភាពនារីដែលចូលចិត្ត Make Up ក៏អាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីបង្ការស្បែកមុខពីភាពស្ងួតបានផងដែរ។
ព្យាបាលមុន ប្រទាលកន្ទុយក្រពើមានផ្ទុកទៅដោយអ័រម៉ូនពីរប្រភេទគីAuxin និង Gibberellins ។ អ័រម៉ូនទាំងពីរប្រភេទនេះមានតួនាទីព្យាបាលប្រហោង និងប្រឆាំងនឺងការរលាកដែលអាចកាត់បន្ថយស្បែកពីការរលាកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងជួយព្យាបាលស្នាមដែលសល់ពីការកើតមុនបានយ៉ាងល្អ។
ប្រឆាំងនឺងភាពចាស់ បើនិយាយអំពីអាយុ គ្រប់គ្នាប្រាកដជាបារម្ភពីភាពជ្រីវជ្រួញនៅលើស្បែក ប៉ុន្តែនេះមិនមែនជាបញ្ហាឡើយព្រោះប្រទាលកន្ទុយក្រពើអាចជួយបាន។ នៅក្នុងប្រទាលកន្ទុយក្រពើក៏មានរួមបញ្ចូលនូវវីតាមីនសេ និង វីតាមីនអឺ ដែលជួយស្បែកអោយតឺងណែន។