Monthly Archives: May, 2022

ច្រើនរសជាតិហ្មង? Numpang Yuta មានរហូតដល់ទៅ ៧រសជាតិ ពិសេសបស់គេមែន?

អ្នកដែលមា​នចំណូលចិត្តញ៉ាំនំប៉័ង មកនេះថ្ងៃនេះAdmin នាំឲ្យស្គាល់ហាង នំប៉័ងមួយកន្លែងដែលគេទើបតែបើកថ្មី មានច្រើនរសជាតិ ច្រើនជម្រើស ជាពិសេសប្រកបដោយស្តង់ដា អនាម័យខ្ពស់ហ្មង។ ចង់កម្ម៉ង់រសជាតិមួយណា គេមានរហូតដល់ទៅ ៧រសជាតិឯណោះដូចជា សាច់មាន់, សៀវម៉ៃ, សាច់ជ្រូកអាំង, ប៉ាតេ, សាច់ហេម, ត្រីខ និងតៅហ៊ូ។ ពេញចិត្តមួយណា កម្ម៉ង់មួយហ្នឹងបឹបៗមក សម្រាប់តម្លៃវិញ គឺមាន ៨០០០រៀល ៩០០០រៀល និង...

ពិសេសប៉ុណ្ណា!! ភ្ញៀវឈរតម្រង់ជួរចាំហ្មង បាញ់ត្រាងអាំង មួយកន្លែងនេះ

បាញ់ត្រាងអាំង មួយកន្លែងនេះសិស្សនៅសាលារចនាប្រាកដជាមានអ្នកស្គាល់ច្បាស់ហ្មង ព្រោះថាល្បីខ្លាំងមានរសជាតិឆ្ងាញ់ ហើយលក់នៅទល់មុខសាលារចនាហ្នឹងតែម្ដង។ លឺថាសិស្សៗដែលនៅទីនេះ គឺជាម៉ូយប្រចាំមិនតិចអ្នកទេ ញ៉ាំតាំងពីចូលឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ក៏មាន។ និយាយពីថាអាំងម្ដងៗ ក្លិនឈ្ងុយជះសាហាវហ្មងអ្នកដែលធ្លាប់ទៅញ៉ាំច្បាស់ជាដឹងហើយ ដោយគ្រឿងផ្សំមានច្រើនមុខបញ្ចូលគ្នាត្រូវជាតិគ្នាខ្លាំងញ៉ាំជក់មាត់។ សម្រាប់បាញ់ត្រាងអាំង ​នៅទីនេះផងដែរគឺមានបីប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលមានតម្លៃ 3500៛ 4000៛ និង5000៛ ចំពោះតម្លៃគឺពិសេសទៅតាមប្រភេទសាច់ ដែលអ្នកធ្វើការកម្ម៉ង់។ អ្នកដែលចង់ញ៉ាំចង់ភ្លក្ស តែមិនទាន់ស្គាល់ទីតាំងមកនេះចាំ Adminប្រាប់គឺស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា។ បែបនេះបានស្គាល់កន្លែងហើយ កុំភ្លេចទៅសាកទាំងអស់គ្នាណា...

ឱ្យរំលងម៉េចកើត ទំនងម្លឹងៗហ្នឹង?ងាវពុះ ខ្យងពុះ ពងទាកូនពុះ ជាតិសាហាវណាស់!

ក្តីសុខៗនារីៗ នៅជិតបង្កើយ ឱ្យតែបានចាក់អត់ចេះខ្ជិលទេ ទំនងបែបនេះទៀត ឱ្យរំលងម្តេចបាន ងាវពុះ ទឹកត្រីកោះកុង, ងាវពុះ ទឹកអំពិលទុំ, ខ្យងពុះ ទឹកត្រីកោះកុង, ខ្យងពុះ ទឹកអំពិលទុំ, ពងទាកូនពុះ ទឹកត្រីកោះកុង, ពងទាកូនពុះ ទឹកអំពិលទុំ និយាយពីថា ជាតិណាស់ ហិរៗ បែបឆ្ងាញ់ៗ ។ និយាយពីហាង MOOL រំលងមិនបាន...

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។ បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។ ណ្ហើយ...

ល្បីជាង៣០ឆ្នាំ មានទាំងភ្ញៀវខ្មែរ និងបរទេសពេញៗហាង មកញ៉ាំរាល់ថ្ងៃគុយទាវ មីស៊ុប ពីហាង ហួរយីន

អ្នកដែលចូលចិត្តញ៉ាំគុយទាវ មីស៊ុប ជាពិសេសអ្នកដែលនៅប្លុកផ្សារកណ្ដាល ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាង គុយទាវដ៏ល្បីមួយកន្លែងយីហោ ហួរយីន នៅផ្លូវលេខ១៣៦ កែងផ្លូវ១៥ ព្រោះថាហាងមួយនេះល្បីឈ្មោះខ្លាំងមានរសជាតិឆ្ងាញ់ជាពិសេសមានប្រវត្តិលក់ជាង ៣០ឆ្នាំមកហើយ។ បើនិយាយពីម៉ូយៗវិញ គឺពេញៗរាល់ព្រឹកតែម្ដងមានទាំងភ្ញៀវខ្មែរ មានទាំងភ្ញៀវបរទេសក៏ព្រោះតែរសជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្បីដែលភ្ញៀវញ៉ាំហើយតែងតែសរសើរតៗគ្នា។ បើតាមការខ្សឹបប្រាប់ពីអ៊ុំម្ចាស់ហាង ហើយក៏ជាចុងភៅប្រចាំហាងផ្ទាល់តែម្ដងបានប្រាប់ Admin ទឹកស៊ុបរបស់គាត់ឆ្ងាញ់ពិសេសប្លែកពីគេក៏ដោយសារតែទឹកស៊ុបធ្វើដោយខ្លួនគាត់ផ្ទាល់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងការស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវតាមម៉ោងកំណត់ និងកាន់តែពិសេសទៀតនោះគឺគ្មានជាតិខ្លាញ់។ ហើយបន្ថែមពីនេះ ចំពោះប្រភេទប្រហិតក៏អ៊ុំស្រីធ្វើដោយខ្លួនឯងដែរ ធ្វើអោយសាច់ប្រហិតមានរសជាតិ និងស្វិតល្អញ៉ាំហើយចង់ញ៉ាំទៀត។ រឿងដែលធ្វើអោយអតិថិជននិយមមកញ៉ាំនៅទីនេះទៀតនោះ ក៏ដោយសារតែក្នុងហាងមានការរក្សាអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័ស។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុប...

Most Read