ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

0
24211

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក រឺក៏កម្ម៉ង់តាមរយៈ App ដឹកជញ្ជូន foodpanda ក៏បាន ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល៕

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២៖ ក្រោយវត្តនិរោធ៍

វីដេអូ៖