Monthly Archives: May, 2020

នឹកចង់ញ៊ាំម្ហូបចិន ប្រកបដោយផាសុកភាព ភោជនីយដ្ឋានតាយស៊ីង មានមួយកំប្លេរចាំទទួលស្វាគមន៍អ្នក

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។ ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។ ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​...

សម្លការីខៀវសាច់មាន់ រសជាតិប្លែកជាងរាល់ដងចាប់អារម្មណ៍អាចធ្វើសាកបានសម្រាប់ញ៊ាំជុំគ្រួសារ

ថ្ងៃចុងសប្ដាហ៍បែបនេះ បើសិនជាអាចគួរតែធ្វើម្ហូបញ៊ាំជុំគ្រួសារ ព្រោះថាធ្វើការរាល់ថ្ងៃបាយថ្ងៃរាល់ថ្ងៃហើយ ដើម្បីអោយគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងមានសុភមង្គលគឺបាយផ្ទះជុំគ្នានឹងហើយ។ ហើយបើថាមិនដឹងស្លរអ្វី អាចមកសាកធ្វើសម្លការខៀវសាច់មាន់នេះបានណា ព្រោះថារសជាតិគឺឆ្ងាញ់ប្លែកជាងសម្លការីដែលយើងធ្លាប់ញ៊ាំរាល់ដង សម្រាប់គ្រឿងផ្សំ និងវិធីបង្រៀនធ្វើគឺមាននៅខាងក្រោម។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ ២ខាំជីនាងវង ៨ត្រួយស្លឹកក្រូចសើច ៧សន្លឹកម្ទេសដៃនាងតូច ៣ផ្លែត្រប់ស្រួយ ត្រប់ញង គ្រឿងបុកការីខៀវ ៣ស្លាបព្រាបាយ (ខ្ទឹមស ស្លឹកគ្រៃ ម្ទេស)ស្ករក្រហម ១ពែងកាហ្វេខ្ទិះដូងដើម២៥០ មីលីលីត្រខ្ទិះដូងចុង...

គ្រាន់តែឃើញ កូរពោះស្រក់ទឹកមាត់បាត់ហើយ បើបុកល្ហុងទំនងយ៉ាងហ្នឹងៗ??

ដល់ពេលទំនងពេកចឹងពេក គិតមើលអត់ទៅញ៉ាំម៉េចបាន លើកនេះសុំបង្ហាញម្ហូបផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំបុកល្ហុងម្តងមើល៍ ឃើញតែប៉ុណ្តឹងពិបាកទ្រាំហើយមើលទៅ មានអ្នកណាខ្លះ ម៉ូយហាង តុងហេង បុកឥតល្ហែ ? ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ...

ឃ្លានបាយឆាកាពិ ចូលមើលគ្រឿងផ្សំអោយហើយស្រួលទិញយកមកធ្វើញ៊ាំដោយខ្លួនឯង?

ភ្លេចៗខ្លួនចុងខែទៀតហើយ កាបូបក៏ស្វិតទៅតាមហ្នឹងដែរ បើនៅតែបាយហាងទៀតច្បាស់ជាដាច់ខ្យល់មិនខាន បែបនេះជម្រើសល្អគួរតែសារេបាយផ្ទះខ្លះទៅក្រែងបានសល់លុយខ្លះទុកទិញស្ករ ប៊ីចេង ទុកសម្រាប់ខែក្រោយ។ ហាសហា ប៉ុន្មានឃ្លាខាងលើAdmin និយាយលេងទេណា តែគ្រាន់ថាបើធ្វើបានក៏ល្អដែរបាយផ្ទះធ្វើដោយខ្លួនឯង រសជាតិដែលយើងចូលចិត្ត តោះថ្ងៃនេះមកមើលពីគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើបាយឆាកាពិ ទាំងអស់គ្នា ទុកធ្វើញ៊ាំខ្លួនឯង រឺធ្វើសម្រាប់ម៉ាក់ ប៉ា និងសំណព្វចិត្តអីចឹងទៅ?។ ▶️គ្រឿងផ្សំដែលត្រូវមាន៖ បាយ ១ចាន កាពិ ១ស្លាបព្រាកាហ្វេប្រេងខ្យង ៣ស្លាបព្រាកាហ្វេស្ករក្រហម ១ពែងប៊ីចេង...

បង្អែមចេកសាយឿ ធ្លាប់ធ្វើញ៊ាំអត់? តោះចែកមកស្គាល់ពីរបៀបធ្វើទាំងអស់គ្នា

ច្នៃបានចេះតែច្នៃទៅ សំខាន់កើនចំនេះដឹងខាងម្ហូបអាហារផង ទុកពេលដែលយើងចង់ធ្វើញ៊ាំមិនពិបាក របស់ខ្លះសល់មិនដឹងធ្វើអីញ៊ាំ ជូនកាលចោលទៀតផង ចឹងថ្ងៃនេះលើកយកបង្អែមចេកសាយឿ មកចែករំលែក ដើម្បីរៀនធ្វើញ៊ាំទាំងអស់គ្នា។ * គ្រឿងផ្សំរួមមាន៖ - ចេកចាស់ (កុំយកទុំពេក)- គ្រាប់សាគូរ- ខ្ទិះដូង- ល្ងរ- ស្ករ- អំបិលបន្តិច * វិធីធ្វើ យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗ បន្ទាប់មកដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិនល្អ ហើយដាក់ស្ករ និង អំបិលចូលបន្តិច ហើយភ្លក់យករសជាតិតាមការចូលចិត្ត រួចយកចេកដែលចិតហើយ...

ទឹកគ្រឿងខ្មែរ មិនពិបាកធ្វើនោះទេ តោះចឹងមកមើលពីរបៀបធ្វើទាំងអស់គ្នា!

ម្ហូបបែបខ្មែរ ថ្វីត្បិតមើលទៅធម្មតាពិតមែន តែបើសួរពីរគ្រឿងផ្សំវិញ អាចដើរផ្សារមួយព្រឹករកទិញមិនគ្រប់ផងពេលខ្លះ ចឹងសម្រាប់មុខម្ហូបថ្ងៃនេះវិញ សូមណែនាំពីរបៀបធ្វើទឹកគ្រឿងខ្មែរយើង ទុកគ្រាន់ធ្វើញ៊ាំជួបជុំគ្រួសារ ✅ គ្រឿងផ្សំ - ត្រី កន្លះគីឡូ- អំបិល ១ស្លាបព្រាកាហ្វេ- ប្រហុក ១ស្លាបព្រាបាយ- ខ្ទឹមស ចិញ្រ្ចាំ ១ស្លាបព្រាបាយ- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ- ស្ករ កន្លះស្លាបព្រាបាយ- ម្ទេស ហាន់ល្អិតៗ ✅ របៀបធ្វើដាំទឹកអោយពុះ...

តោះតាមដានពីរបៀបធ្វើនំពពាយ នំបែបខ្យូតៗ គួរឱ្យចង់ញ៊ាំ ?ទាំងអស់គ្នាណាម៉ាក់ៗ

ចែករំលែកចំនេះគ្នាដើម្បីញ៊ាំឆ្ងាញ់ទាំងអស់គ្នា មែនអត់ម៉ាក់ៗ ? នំគួរអោយចង់ញ៊ាំបែបនេះ មិនចែករំលែកអោយគ្នាពិតជាស្តាយ។ ✅ គ្រឿងផ្សំ - ម្សៅដំណើប- ដូងទុំ- សណ្តែកបាយ- ល្ងស- សាច់ដូង កោសជាសសៃៗ- ខ្ទិះដូង- ស្ករស ✅ វិធីធ្វើ១- ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។២- សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។៣-...

ទំនងគួរឱ្យចង់ញ៊ាំណាស់ ឈ្មោះក៏ប្លែកទៀតបង្អែមប៊ូឡយ រឺបង្អែមឥន្ធនូ

មិនត្រឹមតែឈ្មោះទេដែលប្លែកនោះ សូម្បីតែរូបរាងក៏ខ្យូតៗគួរឱ្យចង់ញ៊ាំដែរ​ សម្រាប់បងៗស្ត្រីមេផ្ទះ អាចសាកល្បងរៀនធ្វើ ញ៊ាំ ក៏ដូចជាចែករំលែកបន្តផង ដើម្បីអោយស្ត្រីមេផ្ទះផ្សេងៗទៀតចេះធ្វើដែរ។ ✅ គ្រឿងផ្សំ១. ត្រាវចំហុយកាត់ជាកង់ៗ ២ ចានចង្កឹះ២. ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ៣. ម្សៅអង្ករដំណើប ១ ចានចង្កឹះ៤. ម្សៅដំឡូងមី ១ ចានចង្កឹះ៥. ស្ករស ១ ចានចង្កឹះ៦....

តែន តែន! របៀបធ្វើបង្អែមបបរមៀនមកដល់ហើយ ម៉ាក់ៗ?

ថ្ងៃនេះពិតជាពិសេសហើយ សម្រាប់បងៗស្ត្រីមេផ្ទះ សូមចែករំលែកបន្តិចអំពីរបៀបធ្វើបង្អែមបបរមៀនដ៏ឈ្ងុយឆ្ងាញ់ ទុកអោយបងៗធ្វើជូនក្រុមគ្រួសារជាទីស្រលាញ់ ញ៊ាំយ៉ាងឆ្ងាញ់ពិសារ តោះអាចចូលមើលខាងក្រោមទាំងអស់គ្នា៖ ✅ គ្រឿងផ្សំ- សាច់មៀន- អង្ករដំណើប- ខ្ទិះដូង- ម្សៅឆា- ស្ករសរ- អំបិល ✅ វិធីធ្វើ១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់សាច់មៀនចូល ទុកមួយពុះ យកយកម្សៅឆា ដាក់ទឹកកូរអោយ រលាយ...

ក្រៅពីដើរលេង ញ៉ាំអាហារ ៦ មុខនេះក៏ជួយបំបាត់ស្ត្រេសបានដែរ

មាន​អារម្មណ៍​ថា​ស្ត្រេស​មែន​ទេ​? ជំនួស​ឲ្យ​ការ​ញ៉ាំ​ស្ករ​គ្រាប់ ​ អាច​ងាក​មក​ញ៉ាំ​អាហារ​ទាំង​ ៦ នេះ​វិញ​។​ មិន​មាន​អ្វី​បញ្ជាក់​ថា​អាហារ​ដែល​ព្យាបាល​ជំងឺ​ស្ត្រេស​បាន​ទេ​ តែ​យើង​អាច​កាត់​បន្ថយ​វា​បាន​ដោយ​ធ្វើ​លំហាត់​ប្រាណ​ ហើយ​បញ្ចូល​អាហារ​ទាំង​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។​ ចេក​ និង​ ប៊ឺរ ផ្លែ​ឈើ​ពីរ​មុខ​នេះ​យើង​ច្បាស់​ជា​ស្គាល់​ច្បាស់​ តែ​ហេតុ​អី​ចាំ​បាច់​ញ៉ាំ​វា​?​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ដោយ​​ប៉ូតាស្យូម​ ដែល​ជា​រ៉ែ​ដ៏​សំខាន់​សម្រាប់​ទប់​ស្កាត់​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​។​ តែ​ ញ៉ាំ​តែ​មួយ​ពែង​អាច​ជួយ​កាត់​បន្ថយ​ និង​រំងាប់​ការ​គិត​ច្រើន​របស់​យើង​បាន​។ ត្រី​សម្បូរ​ខ្លាញ់ បេះ​ដូង​មាន​សុខភាព​ល្អ​ ដោយ​សារ​ខ្លាញ់​ អូមេហ្កា​ ៣ នៅ​ក្នុង​ត្រី​ ដូច​ជា​ត្រី​សាលម៉ុន​ ត្រី​សាឌឺន​ និង​ត្រី​ធូណា ដែល​ជួយ​គ្រប់​គ្រង​កម្រិត​អ័រម៉ូន adrenaline...

ប្រហុករំលីងក្រសាំង លឺតែឈ្មោះធ្វើអោយស្រក់ទឹកមាត់កូរពោះឃ្លានដោយមិនដឹងខ្លួន??

អ្នកដែលចូលចិត្តញ៊ាំប្រហុកច្បាស់ជា មានអារម្មណ៍ដូចចំណងជើងដែលAdmin សរសេរនៅខាងលើជាក់ជាមិនខាន ព្រោះថាប្រហុកនេះថ្វីត្បិតតែមានក្លិនមិនសូវល្អបន្តិចមែនប៉ុន្តែរសជាតិ​គឺថាពិសេសណាស់ សូម្បីតែជនបរទេសនៅពេលដែលបានភ្លក្សក៏លាន់មាត់សរសើរដែរ។ ហើយសាកស្រមៃមើលទៅនៅពេលដែលយើងយករបស់ដែលឆ្ងាញ់ យកមកច្នៃរំលីងជាមួយក្រសាំងបែបនេះទៀតជាតិតិចអី តោះបើចង់ធ្វើញ៊ាំនៅខាងក្រោមមានវីដេអូបង្រៀនធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូកចិញ្ច្រាំ ៣ខាំ ក្រសាំង ៥ផ្លែ ស្ករក្រហម កន្លះខាំ ប្រហុក ប្រេងឆា ១កូនពែងប៊ីចេង ១ស្លាព្រាកាហ្វេម្ទេសដៃនាងតូចស្រស់ ១០គ្រាប់ ខ្ទឹមក្រហម ៤មើម ខ្ទឹមស ៨កំពឹស ▶️...

នៅផ្ទះធ្លាប់តែឆាមីធម្មតា ថ្ងៃនេះធ្វើអោយពិសេសឆាមីគ្រឿងសមុទ្រម្ដងមើល៎??

អារឿងមីឆា អីនេះគ្រប់គ្នាច្បាស់ជាចូលធ្វើញ៊ាំហើយមែនអត់ពេលនៅផ្ទះទំនេរព្រោះថាវាងាយស្រួលក្នុងការធ្វើមិនលំបាក ហើយបើរាល់ងធ្លាប់តែឆាមីសាច់គោបែបធម្មតាៗ ថ្ងៃនេះគួរតែមកសាកឆាមីគ្រឿងសមុទ្រម្ដងដើម្បីអោយបានប្លែកញ៉ាំមិនទ្រលាន់មាត់។ ចំពោះរឿងវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើមាននៅខាងក្រោមនេះអាចមើលហើយឡើងផ្សារទិញ អោយគ្រប់គ្រឿងមកឆាញ៊ាំអោយឆ្ងាញ់ផ្អើលអ្នកផ្ទះម្ដង។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ មី ២កញ្ចប់ បង្គា មឹក ខាត់ណាការ៉ុតម្រេះព្រៅម្រេចខ្ចី ខ្ទឹមស ៥កំពឹស ម្ទេសស្រស់ ៥គ្រាប់ ស្ករស ៣ស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ប៊ីចេង ១ស្លាបព្រាកាហ្វេ ប្រេងខ្យង...

Most Read