ថ្ងៃនេះពិតជាពិសេសហើយ សម្រាប់បងៗស្ត្រីមេផ្ទះ សូមចែករំលែកបន្តិចអំពីរបៀបធ្វើបង្អែមបបរមៀនដ៏ឈ្ងុយឆ្ងាញ់ ទុកអោយបងៗធ្វើជូនក្រុមគ្រួសារជាទីស្រលាញ់ ញ៊ាំយ៉ាងឆ្ងាញ់ពិសារ តោះអាចចូលមើលខាងក្រោមទាំងអស់គ្នា៖

✅ គ្រឿងផ្សំ
– សាច់មៀន
– អង្ករដំណើប
– ខ្ទិះដូង
– ម្សៅឆា
– ស្ករសរ
– អំបិល

✅ វិធីធ្វើ
១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។
២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់សាច់មៀនចូល ទុកមួយពុះ យកយកម្សៅឆា ដាក់ទឹកកូរអោយ រលាយ ចាក់ចូល កូរអោយ ឡើងខាប់ៗ ជាការស្រេច ។

✅ វិធីធ្វើខ្ទិះដូង
ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅឆា ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំុជាការស្រោច ៕
រៀបរៀងអត្ថបទដោយ: សុខ សំណាង