Monthly Archives: September, 2022

នំបុ័ងប្រ៊េដ អ៊ិចប្រែស តូចមែនតែខ្លឹម សាច់ពេញ ញ៉ាំអស់មួយដើមឆ្អែតល្មម!

ញ៉ាំអស់មួយដើម ដឹងឆ្អែតតែម្តង! នំបុ័ងប្រ៊េដ អ៊ិចប្រែស ជាការពិតសម្រាប់លោកអ្នកដែលនិយមចូលចិត្តលក្ខណៈ អាហារសម្រន់ ដូចជាប្រភេទនំបុ័ង អីហ្នឹងដឹងតែត្រូវចិត្តតែម្តង តូចមែនតែខ្លឹមញ៉ាំឆាប់ឆ្អែត តម្លៃក៏សមរម្យទៀត ចាប់ពី ៦០០០៛ ដល់ ៨០០០៛ ហើយលោកអ្នកអាចមករកបាននៅ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ។ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ទើបបើកដំណើរការ ប្រហែល ២ខែ ប៉ុណ្ណោះ ប៉ុន្តែកំពុងមានការគាទ្រជាច្រើនពីសំណាក់អតិថិជន សម្រាប់នំបុ័ងមាន...

គ្រឿងបុកហិរហោះឆ្ងាញ់ មានក្ដាមស្រែញ៊ាំគ្រប់រដូវ ហាង បុកក្តាមស្រែ សៀមរាប ល្បីពីសៀមរាប មកដល់ភ្នំពេញ

សក់វែង​ សក់ខ្លីណាខ្លះនិយមចូលចិត្តញ៊ាំគ្រឿងបុក គ្រឿងអាំង គ្រឿងអប ថ្ងៃនេះមកតាមអេតមីន មកក្រោយសាលាវ៉ាន់ដា ញ៊ាំអោយណាណីហ្មងជាមួយ ហាង បុកក្តាមស្រែ សៀមរាប ដ៏ពេញនិយមទទួលបានការគាំទ្រខ្លាំង ល្បីឆ្ងាញ់មានភ្ញៀវពេញៗហាងរាល់ថ្ងៃហ្មង។ សម្រាប់ទីតាំងមួយនេះ គឺច្បាស់ជាមានអ្នកស្គាល់ធ្លាប់បានមកញ៊ាំរួចមកហើយ ជាពិសេសអ្នកដែលចូលចិត្តក្ដាមស្រែ ព្រោះថានៅទីនេះគឺមានក្ដាមស្រែគ្រប់ខែ គ្រប់រដូវតែម្ដង ជាពិសេសក្ដាមមានខ្លាញ់ពេញៗថែទៀត ធ្វើអោយគ្រប់គ្នាញ៊ាំជក់មាត់តែម្ដង។ គ្រឿងបុក អ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់រសជាតិបានម៉ាអ៊ែម ជូរ ផ្អែម ហិរហោះតាមចំណូលចិត្ត និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ បើនិយាយពីគ្រឿងអប់នេះទីនេះ ក៏ល្បីឆ្ងាញ់មិនធម្មតា...

អ្នកចូលចិត្តចៀនពង ចេះមួយក្បាច់នេះនៅរសជាតិអាចប្លែកជាងរាល់ដង?

ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។  គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ចិញ្ច្រាំ កន្លះគីឡូប្រេងឆា ១ពែងខ្ទឹមស ចិញ្ច្រាំអោយល្អិតប៊ីចេង ១ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេប្រេងខ្យង ២ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ២ស្លាបព្រាកាហ្វេខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ទឹកម្ទេស ២ស្លាបព្រាបាយទឹកប៉េងប៉ោះ ២ស្លាបព្រាបាយពងមាន់ ២គ្រាប់ស្លឹកខ្ទឹម  

ស៊ុបម្ទេសខៀវ គ្រាន់តែលឺឈ្មោះស្រៀវមាត់ព្រឺរោមហ្មង តែរសជាតិឆ្ងាញ់ញាក់សាច់

ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។  គ្រឿងផ្សំដែលត្រូវមាន ខ្ទឹមស ៥កំពឹសស្លឹកក្រូចសើច ៣សន្លឹកដុំស៊ុបខ្នរ ១ដុំឆ្អឹងជំនីជ្រូក កន្លះគីឡូជើងមាន់ ៣ខាំអំបិល ១ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ១ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេប៊ីចេង កន្លះស្លាបព្រាកាហ្វេ  គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖ ខ្ទឹមស ៩កំពឹសម្ទេសស្រស់ ២០០ក្រាម(តាមចំណូលចិត្ត)ក្រូចឆ្មារ ៥ផ្លែជីរណា ៣០០ក្រាមជីវ៉ាន់ស៊ុយ...

បង្អែមបាយដំណើបខ្នុរ ឆ្ងាញ់ហើយងាយក្នុងការធ្វើទៀត??

បាយដំណើបខ្នុរ គ្រាន់តែលឺឈ្មោះនឹកដល់រសជាតិស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងតែឆ្ងាញ់មិនណយទេ បាយដំណើបក៏ឈ្ងុយ ខ្នុរក៏ផ្អែមឆ្ងាញ់ទៀតពេលដាក់ជាមួយគ្នាបង្កើនរសជាតិតិចអី។ តោះកុំរវល់អង្គុយស្រមៃតែរសជាតិ យើងមករៀនធ្វើហ្មងទៅព្រោះថាAdmin មានចុងភៅពិសេសដែលមានបង្ហាញពីគ្រឿងផ្សំ និងវិធីក្នុងការធ្វើនៅខាងក្រោមនេះ។  គ្រឿងផ្សំដែលត្រូវមាន សណ្ដែកបាយបករួច ១ខាំអង្ករដំណើប ១គីឡូក្រាមខ្ទិះដូងដើម កន្លះលីត្រខ្ទិះដូងចុង ៥ស្លាបព្រាបាយស្ករត្នោត ២ខាំអំបិល កន្លះស្លាបព្រាកាហ្វេ សម្រាប់វីដេអូ៖ ចុចទីនេះ

ជក់មាត់ជីបៗ បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិរសជាតិប្លែកមាត់អស់ស្ទះ?

បិនដូវគ្រាន់តែលឺឈ្មោះច្បាស់ជាមានអារម្មណ៍ថាប្លែកហើយ តែបើសម្រាប់អ្នកដែលធ្លាប់ទៅលេងនៅវៀតណាមអ្នកខ្លះប្រាកដជាធ្លាប់លឺ អ្នកខ្លះច្បាស់ជាធ្លាប់ញ៊ាំទៀតផងព្រោះថាជាមុខម្ហូបដែលល្បីនៅវៀតណាមរសជាតិពិសេសអស់ស្ទះ បានញ៊ាំម្ដងហើយ អាចនឹងជក់មាត់ចូលចិត្តតែខ្លាំងហ្មង។ ពេលនេះអ្នកដែលនឹកឃ្លានបិនដូវ មិនចាំបាច់ទៅដល់វៀណាមទៀតនោះទេ ព្រោះថាបិនដូវមាន៣សាខានៅកម្ពុជា មានដូចជានៅភ្នំពេញ សៀមរាប និងកំពង់សោម។ មូលហេតុដែលធ្វើអោយបិនដូវ មានរហូតដល់ទៅ៣សាខាក៏ដោយសារតែមានគាំទ្រខ្លាំងពីអតិថិជនជាមួយរសជាតដ៏ពិសេសនៃនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជូសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលសំខាន់ បិនដូវ នៅហាងទាំង៣សាខានេះគឺជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង។ ម៉ោះៗ នៅចាំអីទៀតម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់ មានសាច់ច្រើនប្រភេទ...

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។ បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។ ណ្ហើយ...

គុយទាវប្រហិតត្រី សាច់ស្វិតមានរសជាតិ ញ៉ាំអស់មួយចានចង់ថែមមួយចានទៀត?

លឺហើយចង់សាកភ្លក្សរសជាតិដ៏ពិសេសនៃ គុយទាវប្រហិតត្រី នេះអត់? រសជាតិមិនធម្មតាទេណា ជាមួយនឹងការប្រើប្រាស់រូបមន្តគ្រឿងផ្សំ តជំនាន់ដោយមិនប្រើប្រាស់ប៊ីចេង ដែលធ្វើឲ្យអ្នកញ៉ាំទទួលបានទាំងរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព។ ចង់ញ៉ាំគឺមាននៅ ហាង គុយទាវសែនសុខ ដែលមានទីតាំងនៅក្នុង បុរីប៉េងហួតបឹងស្នោរ លើរុក្ខវិថីរ៉ូសាតូ។ បានមកដល់ហើយមិនត្រឹមមានតែគុយទាវប្រហិតត្រី នេះទេណាក្រៅពីនេះក៏មានជាមួយបាយមាន់ស្ទីមដែលមានរសជាតិពិសេស សាច់មាន់ស្រួយខាងក្រៅ សាច់ខាងក្នុងទន់ញ៉ាំជក់មាត់ តែម្ដងដែលមួយៗថ្ងៃលក់អស់រាប់រយចានឯណោះ។ បន្ថែមពីនេះក៏មានជាមួយ នឹងភេសជ្ជៈឆ្ងាញ់ៗពិសេសៗប្រចាំហាងជាច្រើនមុខផងដែរ។ បែបនេះកុំភ្លេចណាឆ្ងាញ់មាត់ ចង់ប្លែកមាត់ មកសាកជាមួយនឹង គុយទាវប្រហិតត្រី ដឹងតែត្រូវចិត្តហ្មង ជាពិសេសអ្នកខាងប្លុកច្បារអំពៅ​ និងនៅក្នុងបុរីប៉េងហួតបឹងស្នោរ...

សប្បាយមាត់ញ៉ាំហ្មងជាមួយនឹងម្ហូប​រហូតទៅដល់ ៩០មុខពី​ ហាង ឡាសែនហេងហេង?

និយាយពី ហាង​ ឡាសែនហេងហេង​ ដឹងតែមានអ្នកស្គាល់ហ្មងព្រោះថាលក់ជាង ៦ឆ្នាំមកហើយ នឹងមានការគាំទ្រពីអតិថិជនជាច្រើន ។ ពេលនេះបានបើកសាខាថ្មីហើយ កន្លែងធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ ។ សម្រាប់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ។ បើបានមកដល់ ហាង​ ឡាសែនហេងហេង ត្រៀមតែទុកពោះអោយទំនេរមកដឹងតែមិនខ្វះម្ហូបញាំហ្មង ចង់ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា...

មិនស្គាល់មិនបាន ពិតជាស្តាយកន្លែងស្អាត បរិយាកាសល្អ ម្ហូបឆ្ងាញ់ហើយនៅកណ្ដាលក្រុងទៀត

រកកន្លែល្អមិនចាំបាច់ទៅណាឆ្ងាយ មកត្រឹមតែទួលទំពូងក៏អេមជាមួយនឹង Krosal - ក្រសាល Coffee&Eatery កន្លែងស្អាត បរិយាកាសល្អ ម្ហូបឆ្ងាញ់ថែមទៀត និយាយគឺថាមួយកំប្លេតែម្ដង។ Krosal - ក្រសាល Coffee&Eatery មិនថាមកព្រឹក ថ្ងៃ រឺក៏យប់ទេពេលណាក៏បានព្រោះថានៅទីនេះពេលព្រឹក និងថ្ងៃមានលក់នូវកាហ្វេ រីឯពេលយប់គឺមានជាមួយនឹងម្ហូបគ្រឿងក្លែមជាច្រើនមុខ រួមទាំងបៀរជាក់ៗដែលអាចអោយគ្រប់គ្នាអង្គុយញ៊ាំ កាត់ស្ត្រេសបានម៉ាអេមដែលអមដោយបរិយាកាសល្អ រួមជាមួយការ Live Band ជារៀងរាល់ថ្ងៃថែមទៀត។ ចាំអីទៀតទេនេះ...

កាន់តែចំណេញ កាន់តែប្លែកមាត់😋 ភីហ្សាគ្រឿងសមុទ្រថ្មី 4 រសជាតិថ្មី តម្លៃត្រឹមតែ $15.99 ទទួលបានភីហ្សាខ្នាតកណ្តាល 2 😱

ពេលនេះម៉ោងនេះ ដឹងតែសប្បាយមាត់ញ៊ាំហ្មងសម្រាប់់អ្នកដែលចូលចិត្តញ៊ាំភីហ្សា ជាពិសេសគឺហ្វេនរបស់ Domino's Pizza ផ្ទាល់តែម្ដងព្រោះថាពេល កំពុងតែមានប្រម៉ូសិនពិសេសដោយគ្រប់គ្នាចំណាយត្រឹមតែ $15.99 ទទួលបានភីហ្សាខ្នាតកណ្តាល 2 ភ្លាមៗ។ បន្ថែមពីនេះ ក៏មានការថែមជូនកាដូថែមទៀត នៅពេលដែលលោកអ្នកប្រើប្រាស់ជាមួយនឹង ប្រម៉ូកូដ Facetaste ដែលការបន្ថែមជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ សម្រាប់ ភីហ្សារសជាតិថ្មី គឺមាន ៤រសជាតិ និង...

Most Read