ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។

គ្រឿងផ្សំដែលត្រូវមាន៖
- សាច់មាន់ចិញ្ច្រាំ កន្លះគីឡូ
- ប្រេងឆា ១ពែង
- ខ្ទឹមស ចិញ្ច្រាំអោយល្អិត
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
- ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
- ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
- ទឹកម្ទេស ២ស្លាបព្រាបាយ
- ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
- ពងមាន់ ២គ្រាប់
- ស្លឹកខ្ទឹម


