Monthly Archives: February, 2018

ទំនងដល់ហើយ! ជើងជ្រូកបំពងទឹកជ្រលក់ពិសេសមួយចាននេះ

ជើងជ្រូកបំពង បើស្តាប់ទៅសាមញ្ញៗ តែតាមពិតជាក់ស្តែងសម្រាប់ហាង Seafood Zone វិញការចំអិនជើងជ្រូកបំពងទឹកជ្រលក់ពិសេស មួយចាននេះ មិនមែនធម្មតាៗ ដូចជាឈ្មោះនោះទេ គឺចុងភៅត្រូវធ្វើមុខម្ហូបនេះ ជាច្រើនដំណាក់កាល ហើយមានគ្រឿងផ្សំជាច្រើនដើម្បីកែប្រែរសជាតិ ជើងជ្រូកបំពងនេះប្លែក ក៏ដូចជាមានក្លិនឈ្ងុយខុសពីជើងជ្រូកបំពងធម្មតា។ រំងាស់ក្នុងទឹកពុះដែលមានគ្រឿងផ្សំជាច្រើនមុខ អោយចូលជាតិសព្វសាច់ទាំងមូល ហើយស្រង់យកមកបំពងប្រេងឆា អោយស្រួយស្បែក សាច់ខាងក្នុងក្តៅទន់ បន្ថែមជាមួយទឹកជ្រលក់ពិសេស ធ្វើអោយមុខម្ហូបមួយចាននេះមិនទ្រលន់នោះទេ គឺថាម៉ាអ៊ែមហ្មង ធានាថាឆ្ងាញ់ប្លែកមាត់។ ជើងជ្រូកបំពងទឹកជ្រលក់ពិសេស តម្លៃ៣០០០០៛ នេះជាមុខម្ហូបថ្មីមួយ...

មិនត្រឹមតែឆ្ងាញ់ប្លែក​ មីតុងយាំុអះរ៉យ តម្លៃសមរម្យទៀត

មិនដឹងនិយាយម៉េចទេក្រៅពីថាឆ្ងាញ់ប្លែកមាត់ មីតុងយាុំដែលល្បីឆ្ងាញ់នៅប្រទេសថៃពេលនេះបានមកដល់ហើយ នៅក្បែរវិទ្យាល័យព្រះយុគន្ធរនេះឯង ប្រសិនបើបានសាករសជាតិមីមួយចាននេះវិញ សូមធានាថាលាន់មាត់ប្លែកមិនខានទេ ចឹងចង់ញាុំមីដែលមានរសជាតិប្លែកនេះគីមាននៅហាង មីតុងយាំុអះរ៉យ ។ មិនមែនអួតទេតែវាពិតមែន មីតុងយុាំដែលមានលក់នៅក្នុងហាង មីតុងយាំុអះរ៉យ នេះគឺទំនងណាស់គ្រាន់តែមើលក៏ចង់ញាុំដែរ ហើយក្រុមការងារយើងបានសាករួចហើយពិតជាឆ្ងាញ់ប្លែកមាត់មែនត្រូវចិត្តអ្នកញាុំណាស់ មានដល់ទៅ៤មុខ សម្រាប់ជ្រើសរើសមានដូចជា៖ មីតុងយុាំបង្កងស្រស់ មីតុងយុាំសាច់ជ្រូកចិញ្រ្ចាំ ឆ្អឹងជំនីជ្រូកយិនស៊ិន មីតុងយុាំប្រហិតគ្រប់មុខ និយាយទៅទាំងសាច់ បន្លែ មានបង្គាដល់ទៅ២ដាក់មកពេញចានល្មម តម្លៃត្រឹម១០០០០ទៅ ១២០០០៛​ ចាំអីទៀត មិនតែប៉ុណ្ណោះរួមទាំងមានទឹកតំណាប់ឈើសុខភាពស្រស់ៗផងដែរ។​ សម្រាប់ហាង មីតុងយាំុអះរ៉យ ក្រៅពីមានមីតុងយាុំឆ្ងាញ់ហើយនោះ ទាំងអនាម័យ និងទីកន្លែងស្អាតមានផាសុភាពទៀតផង កុំភ្លេចបបួលគ្នាសាករសជាតិ មីតុងយាុំអះរ៉យឆ្ងាញ់ល្បីខ្លាំងនៅប្រទេសថៃម្តងមើល៍ថាប្លែកដូចគេនិយាយអត់។ ហាង មីតុងយាំអះរ៉យ...

ពោតលីងដ៏ឈ្ងុយឆ្ងាញ់រសជាតិប៉េងប៉ោះ ថ្មីប្លែកបានមកដល់រោងភាពយន្តលេជេនហើយ!!!

រោងភាពយន្តលេជេនតែងតែនាំយកមកនូវអ្វីដែលថ្មីៗ និងពិសេសដើម្បីមកបំពេញតម្រូវការប្រិយមិត្តទាំងអស់ដែលជាហ្វេនៗរបស់លេជេន។ ចាប់ពីថ្ងៃនេះតទៅ ហ្វេនៗនឹងអាចភ្លក់ពោតលីងរសជាតិថ្មី គឺ រសជាតិប៉េងប៉ោះ ដែលមានរសជាតិ ជូរអែម ឆ្ងាញ់ប្លែកមាត់ ធានាថាញ៉ាំម្តងហើយចង់់ញ៉ាំម្តងទៀត។​ ពោតលីងរសជាតិថ្មីនេះដែរមានតែនៅរោងភាពយន្តលេជេនយើងតែប៉ុណ្ណោះ។ អាចមកសាកជាវបាននៅគ្រប់រោងភាពយន្តលេជេនទាំង4សាខា៖ លេជេនស៊ីធីម៉ល​ លេជេនមានជ័យ​ លេជេនទួលគោក (TK​) លេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2) ចាំកាលទៀត!! ទស្សនាភាពយន្តដ៏ជក់ចិត្តដិតអារម្មណ៍ជាមួយនឹងពោតលីងរសជាតិប៉េងប៉ោះនៅរោងភាពយន្តលេជេន។ #LetsGoLegend #TomatoPopcorn អ្នកណាៗក៏ទៅលេជេនដែរ!

សាមញ្ញៗ តម្លៃសមរម្យ របស់ញ៉ាំនៅម្តុំផ្សារឌុយម៉ិច

ពេលល្ងាចឡើង សម្រាប់បងប្អូនដែលនៅក្បែរម្តុំផ្សារឌុយម៉ិច​ ប្រាកដជាដឹងច្បាស់ថានៅទៅនោះសម្បូរទៅដោយអាហារញាុំ ដូចជា៖ទា មាន់ ក្រូច ជើងមាន់បំពង ស្លាបមាន់បំពង គ្រឿងក្នុងបំពង គ្រឿងក្លែមផ្សេងៗទៀត ជាច្រើនដាក់លក់ជាហូរហែនៅនិងមុខផ្ទះ ហើយជាភាពងាយស្រួលដល់លោកអ្នកដែលមិនចង់ធ្វើម្ហូបញាុំដោយខ្លួនឯង ចង់ទិញម្ហូបចម្អិនស្រាប់ ចឹងអាចទៅរកបាននៅម្តុំផ្សារឌុយម៉ិច។ និយាយទៅនៅម្តុំផ្សារឌុយម៉ិច ជាកន្លែងមួយសម្រាប់បងប្អូនយើងមួយចំនួនដែលគាត់សម្រាកពីកាងារគាត់តែងតែជួបជុំគ្នាពិសារអាហារ អ្នកខ្លះទៀតគាត់ទិញខ្ចប់យកមកផ្ទះ ដោយសារនៅម្តុំនោះផ្ទាល់មានម្ហូបច្រើន ដូចនេះដែរប្រសិនបើលោកអ្នកម្តងម្កាល មិនចង់ធ្វើម្ហូបដោយខ្លួនឯងទេអាចរកបានណាម្តុំផ្សារឌុយម៉ិចគឺតម្លៃធូរថ្លៃទេអាចញាុំបានចំណាយលុយតិច។ ហាង ម្តុំផ្សារឌុយម៉ិច ទីតាំង៖ នៅជិតផ្សារឌុយម៉ិច ផ្លូវ១៣៤ កែងផ្លូវ១០៩ វីដេអូ https://youtu.be/_jZZkDc5aMs

ប្លែក​​មាត់​ប្លែក​​រសជាតិ! ស្លាបមាន់ក្រឡុក សាងស្នេហ៍

ប្លែកអត់?មកសាងស្នេហ៍ស្លាបមាន់ក្រឡុករសជាតិថ្មី កន្លងមកយើងបានដឹងស្រាប់ហើយថា ស្លាបមាន់ក្រឡុកពិតជាសម្បូរណាស់ សព្វថ្ងៃ ហើយតែងមានរសជាតិប្លែកៗខុសគ្នាទៅតាមការច្នៃប្រឌិតរបស់ហាងនីមួយៗ ជាក់ស្តែងថ្ងៃនេះដែរ យើងសូមលើកយកកន្លែងលក់ស្លាបមាន់ក្រឡុកមួយអាចនិយាយថាប្លែកមាត់តែម្តង! ហាងនោះមានឈ្មោះថា ​Mr. Chicken សាងស្នេហ៍ គឺកំពុងតែទាក់ចិត្តអ្នកញុាំនៅម្តុំនៅផ្លូវ៣៦០។ ហាង Mr. Chicken សាងស្នេហ៍ដែលមានទីតាំងនៅផ្លូវ៣៦០ គឺទទួលការពេញនិយមពីអតិថិជនរបស់ខ្លួន អំពីរសជាតិនៃស្លាបមាន់បំពង ជើងមាន់បំពង គ្រួចបំពងស្រួយស្រឹប យើងអាចជ្រើសរើសគ្រឿងក្រឡុករសជាតិថ្មីពិសេស 7យ៉ាង មានដូចជា៖ ជូ ហិល ម្ទេស ខ្ទឹម តុងយាំ BBQ ស្លឹកតយ រសជាតិប្លែកមាត់តែម្តង...

រោងភាពយន្តលេជេនព្រីមៀម (Legend Premium) នៅផ្សារទំនើប Exchange Square បានបើកដំណើរការសាកល្បងហើយ

ដំណឹងល្អសម្រាប់ប្រិយមិត្តរបស់រោងភាពយន្តលេជេន! ការរង់ចាំអស់រយៈពេលជាយូរបានដល់ហើយ!!! ដោយកន្លងមករោងភាពយន្តលេជេនមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តអ្នកទស្សនា ហើយប្រិយមិត្តមួយចំនួនដូចជាបានដឹងហើយថា រោងភាពយន្តលេជេននឹងពង្រីកសាខាមួយទៀតបន្ថែមដែលមានទីតាំងនៅ ផ្សារទំនើប Exchange Square ជាន់ទី២ នៅខាងក្រោយធនាគារវឌ្ឍនៈ​តាមរយៈការឃើញបដានៅឯផ្សារទំនើប Exchange Square ផ្ទាល់ រឺក៏តាមរយៈការនិយាយពីមាត់មួយទៅមាត់មួយ ហើយក៏មានការងឿងឆ្ងល់ថា ពេលណាសាខាថ្មីនេះនឹងចាប់ផ្តើមបើក។ ឥឡូវនេះការរង់ចាំរបស់ប្រិយមិត្តបានមកដល់ហើយ ដែលវាក៏ជាកាដូដើមឆ្នាំថ្មីមួយទៀតសម្រាប់ប្រិយមិត្តអ្នកទស្សនា។​ សម្រាប់សាខាថ្មីក្រោយគេរបស់រោងភាពយន្តលេជេននេះមានឈ្មោះថ្មីថា លេជេនព្រីមៀម(Legend Premium) ដែលមានលក្ខណៈកាន់តែទំនើប ​អស្ចារ្យ​ បំពាក់ដោយបច្ចេកទេសចុងក្រោយបង្អស់ កៅអីថ្មីៗ ទន់ ងាយស្រួលអង្គុយ...

ឃ្លានហា៎ នំប័ុងសាច់គោអាំង ភូមិចំរើនផល

ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់អាំងឈ្ងុយៗ មានកោះ ថ្លើម ស្លាបមាន់ សាច់គោអាំង ញាុំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ អូ!ឃ្លានហា៎ ហើយចាំឱ្យតែដល់ម៉ោងសំរាកគឺថា បបួលគ្នាទៅញុាំឱ្យណាណីម្តង ចឹងតោះ! ហាងសាច់គោអាំងភូមិចំរើនផលនេះមិនខកបំណងឡើយ គឹតម្លៃធូរថ្លៃណាស់ ១ចង្កាក់១០០០៛ ទៅ១៥០០៛ទេ ។ ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញាុំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះដាច់ទេ! ហើយគាត់បានប្រាប់មកក្រុមកាងារថាក្នុង១ថ្ងៃគាត់លក់អស់សាច់ជាង២០គីឡូជាង រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមមិនដែលសល់ទេ។ មិនត្រឹមតែសាច់គោអាំងមួយមុខនោះទេ សាច់ជាច្រើនជម្រើសផ្សេងទៀត ដូចជាថ្លើមអាំង...

តោះ! ប្តូររសជាតិញាុំសាច់អាំងច្រើនជម្រើសនៅ Mookata BBQ​ ម្តងមើល៍

ក្នុងអំឡុងពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ បងប្អូនយើងម្នាក់ៗប្រហែលជាទ្រលាន់ជាមួយម្ហូបសែនហើយមែនអត់? ជឿជាថាលោកអ្នកប្រាកដជាចង់ផ្លាស់ប្តូររសជាតិម្ហូបអាហារម្តងហើយ ចឹងតោះ!សាច់អាំងច្រើនជម្រើសកំពុងរង់ចាំលោកអ្នកនៅ Mookata BBQ ​Cambodia ញាុំជាប់មាត់សាច់អាំងរូបមន្តទឹកជ្រលក់មកពីប្រទេសថៃ។ ជាការពិតណាស់លោកអ្នកដែលចូលចិត្តពិសារប្រភេទសាច់អាំង​ ហើយចង់បានច្រើនជម្រើសចង់បានទីតាំងដែលល្អ​ នោះសំរាប់ហាង​ Mookata BBQ Cambodia ដែលមានទីតាំងល្អបំផុតក្រោមបរិយាកាសរ៉ូមែនទិចនៅផ្សារកុងតឺន័រ២០៤០គឺមានបំរើជូនលោកអ្នកនៅសាច់អាំងជាច្រើនរសជាតិ​ ច្រើនជំរើស​ ដូចជារសជាតិ​ ប្រចាំហាង​ រសជាតិហិរម្ទេស​ និងរសជាតិហិរបែបម្រេច​ ដែលប្រលាក់ជាមួយប្រភេទសាច់​ គោ​ សាច់ជ្រូក​ សាច់បីជាន់​ និង​សាច់មាន់​...

តិចអត់ស្គាល់ ម្ចាស់ដើមជ្រក់ខ្ទឹមស ពងទាកូនឆ្ងាញ់ច្បារអំពៅ

ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់? ជាកាពិតណាស់​តូបលក់ពងទាកូនមួយកន្លែងដែលស្ថិតនៅម្តុំច្បារអំពៅ ដែលល្បីរសជាតិឆ្ងាញ់ជាង៣០ឆ្នាំកន្លងមកហើយ និងល្បីៗតគ្នាពីរសជាតិខ្ទឹមជ្រក់ដែលជាស្នាដៃរបស់គាត់ផ្ទាល់ ហើយក៏ទទួលបានការសរសើរថាឆ្ងាញ់ខ្លាំង រហូតមានការធ្វើតតគ្នាៗជាហូរហែររហូតមកដល់តាមបណ្តាហាងនានាធ្វើតាមលក់គ្រប់គ្នាមកដល់ពេលបច្ចុប្បន្ននេះ។តែអ្វីដែលពិសេសនោះគឺជាង៣០ឆ្នាំកន្លងមកនេះ សម្រាប់ការលក់របស់គាត់នៅតែមានការគាំទ្រខ្លាំងដដែល ព្រោះអីរសជាតិដើមនៃជ្រក់ខ្ទឹមស របស់គាត់នៅតែឆ្ងាញ់ខុសពីគេ ទាំងអតិថិជនថ្មីចាស់ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់មែន​។ មិនត្រឹមតែប៉ុណ្ណោះទេ ចំនួនពងទាកូនដែលគាត់លក់ក្នុងមួយថ្ងៃ១០០០គ្រាប់ជាងអីនោះអស់គ្មានសល់ទេ នេះពិតជាមិនសរសើមិនបានមែន ក្រុមការងារយើងក៏បានសាករួចហើយដែរ គឺរសជាតិឆ្ងាញ់ ហើយក្រៅពីនោះគាត់ក៏មានងាវស្រុះ អំបិលម្រេចរបស់គាត់ក៏មិនណយដែរ ចឹងបើចង់សាករសជាតិដើមខ្ទឹមសរឆ្ងាញ់ កុំភ្លេចទៅសាកទាំងអស់គ្នាណា។ ហាង ពងទាកូនច្បារអំពៅ ទូរស័ព្ទ៖​ 017 27...

គ្រាន់តែឃើញ ស្រៀវមាត់ចង់ភ្លក់ហើយ! រាជនីស៊ុបគ្រឿងសមុទ្រថៃ!

ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តហិរម្តងមើល៍ ដឹងតែឃើញភ្លាម ស្រៀវមាត់ចង់ភ្លក់ហើយ! សម្រាប់អ្នកដែលចូលចិត្តអាហារប្រភេទហិរគឺថាទ្រាំមិនបានតែម្តង ត្រូវអត់គ្នាយើង? និយាយទៅម្ហូបដែលមានរសជាតិហិរសម្រាប់នារីៗ គឺចូលចិត្តខ្លាំងណាស់ ពេលនេះមកដល់ហើយ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ។ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ គីមានលក់គុយទាវ មីតុងយ៉ាំបែបថៃ ល្បីរសជាតិឆ្ងាញ់ ញុាំប្លែកមាត់ហូរញីស ចង់ជ្រើសរើសចានធំ ចានតូចតាមតម្រូវការបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏មាន បុកល្ហុង ក្តាមសេះក្រឡុក ដែលមានរសជាតិបែបថៃ ចង់ហិរខ្លាំងក៏បាន ល្មមក៏បាន តាមតម្រូវចិត្តអ្នកពិសារញុាំត្រូវមាត់...

អស់ទាស់! ឈុតPostalរញ្ជួយដី រញ្ជួយចិត្តអ្នកញាុំហើយ!

លេង១ឈុតនេះ រញ្ជួយចិត្តអ្នកញុាំមិនស្ទើរទេ បើលេងចឹងៗអីឱ្យទ្រាំម៉េចបាន ឃ្លានឡើងកូរពោះ ឃើញហើយទ្រាំមិនចង់បានទេ សុទ្ធតែរបស់ចូលចិត្តហើយនៅក្នុងឈុតតែមួយថែមទៀត ធានាថា១ឈុតនេះត្រូវចិត្តមិនខានទេ ត្រៀមខ្លួនរួចហើយ គ្នាយើងតោះទៅ Postal Coffee & Eatery។ សម្រាប់ហាង Postal Coffee & Eatery មានបំរើអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចសុទ្ធតែឆ្ងាញ់ៗ សម្បូរបែប ច្រើនជម្រើសសម្រាប់អ្នកពិសារ អាហារទាំងនោះមានដូចជា៖ ពេលព្រឹក៖ បាយ...

រីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យផ្ទួនៗ ពីរោងភាពយន្តលេជេន

សម្រាប់ខែកុម្ភះនេះមាន ថ្ងៃពិសេសៗជាច្រើន ដែលក្នុងនោះដែរមានដូចជា ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់និង​ពិធីបុណ្យចូលឆ្នាំចិនផងដែរ។​ យ៉ាងណាក៏ដោយ​ លេជេន មិនដែលភ្លេចនូវការផ្តល់ក្តីស្រលាញ់ ក៏ដូចជាផ្តល់ជូននូវអាំងប៉ាវពិសេសដល់អតិថិជន។ ចង់ដឹងអត់ថា លេជេន មានប្រូម៉ូសិន អស្ចារ្យយ៉ាងមិចខ្លះ? តោះទៅតាមដានទាំងអស់គ្នាណា៎។ + រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine’s Day ដើម្បីជាកាដូនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ​ សម្រាប់ការជាវឈុត Valentine ដែលមាន កូកាកូឡាកែវធំ២ និងពោតលីងធំ១ ក្នុងតម្លៃត្រឹមតែ ៦$ នឹងទទួលបានផ្កាកូលាប១ទងភ្លាមៗ សម្រាប់ជាកាដូដល់មនុស្សជាទីស្រលាញ់របស់អ្នក! ដែលកម្មវិធីពិសេសនេះ...

Most Read