ក្នុងអំឡុងពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ បងប្អូនយើងម្នាក់ៗប្រហែលជាទ្រលាន់ជាមួយម្ហូបសែនហើយមែនអត់? ជឿជាថាលោកអ្នកប្រាកដជាចង់ផ្លាស់ប្តូររសជាតិម្ហូបអាហារម្តងហើយ ចឹងតោះ!សាច់អាំងច្រើនជម្រើសកំពុងរង់ចាំលោកអ្នកនៅ Mookata BBQ Cambodia ញាុំជាប់មាត់សាច់អាំងរូបមន្តទឹកជ្រលក់មកពីប្រទេសថៃ។



ជាការពិតណាស់លោកអ្នកដែលចូលចិត្តពិសារប្រភេទសាច់អាំង ហើយចង់បានច្រើនជម្រើសចង់បានទីតាំងដែលល្អ នោះសំរាប់ហាង Mookata BBQ Cambodia ដែលមានទីតាំងល្អបំផុតក្រោមបរិយាកាសរ៉ូមែនទិចនៅផ្សារកុងតឺន័រ២០៤០គឺមានបំរើជូនលោកអ្នកនៅសាច់អាំងជាច្រើនរសជាតិ ច្រើនជំរើស ដូចជារសជាតិ ប្រចាំហាង រសជាតិហិរម្ទេស និងរសជាតិហិរបែបម្រេច ដែលប្រលាក់ជាមួយប្រភេទសាច់ គោ សាច់ជ្រូក សាច់បីជាន់ និងសាច់មាន់ ដែលធ្វើអោយរសជាតិកាន់តែឈ្ងុយឆ្ងាញ់នៅពេលអាំង។ ហើយក៏មានប្រភេទគ្រឿងសមុទ្រដូចជា បង្គារ មឹក ជាពិសេសសាច់ ត្រីដូរី ដាក់អាំងក្នុងឆ្នាំងតែមួយ មានទាំងសាច់ មានទាំងស៊ុបរួមបញ្ចូលគ្នាគឺពិតជាទទួលបាននូវរសជាតិប្លែកមាត់តែម្ដង។



ហើយក្រៅពីសាច់អាំងច្រើនជម្រើស រសជាតិសាច់ប្រលាក់ឆ្ងាញ់ហើយនោះ ជាពិសេសមានទឹកជ្រលក់ឆ្ងាញ់ដែលជាស្នាដៃចុងភៅដើមពីប្រទេសថៃ ញាុំហើយប្លែកមាត់ ហើយកាន់តែពិសេសជាងនេះទៅទៀត ហាង Mookata BBQ Cambodia ក៏មានជាប្រភេទ ទឹកតែMilk Tea ក្រហម និងបៃតង ក្លិនឈ្ងុយឈ្ងប់ ផ្អែមត្រជាក់ជាប់ចិត្តផងដែរ!ចឹងល្ងាចនេះតោះ កុំភ្លេចណា ទីតាំងស្ថិតក្នុងផ្នែកFood Zoneរបស់ផ្សារកុងតឺន័រ 2040 ។



ហាង Mookata BBQ Cambodia
ទូរស័ព្ទ៖ 093 82 87 69
ទីតាំង៖ ផ្សារកុងតឺន័រ 2040 ក្នុងផ្នែកFood Zone ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ជិតផ្សារទំនើបអុីអន
វីដេអូ